អ្នកនាង ខាន់ សុគុំមនោ គឺជាអ្នករាយការណ៍ព័ត៌មាន និងអ្នកផលិតវីដេអូឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតសំខាន់លើបញ្ហាសុខភាព សង្គម សមភាពយេនឌ័រ យុវជន និងអប់រំ។
ខណៈអង្គការសុខភាពពិភពលោកប្រកាសអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូរ៉ូណាថ្មី ប្រព័ន្ធសុខាភិបាលកម្ពុជា ដែលធ្លាប់រងការរិះគន់លើគុណភាព និងសេវាកម្ម បានអះអាងថា ខ្លួនមានភាពរឹងមាំ និងអាចប្រឆាំងការរីករាលដាលនៃជំងឺរលាកសួតថ្មីនេះ។
ករណីដំបូងនៃការឆ្លងវីរុសកូរ៉ូណាថ្មី ត្រូវបានរកឃើញនៅកម្ពុជា នៅថ្ងៃទី២៧ ខែមករា ដែលកើតឡើងលើជនជាតិចិនម្នាក់ដែលបានធ្វើដំណើរដោយត្រង់ពីទីក្រុងវូហាន (Wuhan) មកខេត្តព្រះសីហនុ។
ប្រទេសមួយចំនួនដូចជាប្រទេសជប៉ុននិងសហរដ្ឋអាមេរិក កំពុងជម្លៀស ប្រជាពលរដ្ឋរបស់ពួកគេចេញពីទីក្រុងវូហាន ប្រទេសចិន ដើម្បីជៀសវាងការឆ្លងមេរោគកូរ៉ូណាថ្មី (2019-nCoV)។
ប្រជាពលរដ្ឋខ្មែរជាច្រើនដែលមានការភ័យខ្លាចការឆ្លងវីរុសកូរ៉ូណាថ្មី បានសម្រុកទិញម៉ាស់ដើម្បីពាក់ការពារ ដែលការណ៍នេះធ្វើឲ្យអ្នកលក់មួយចំនួនដំឡើងថ្លៃម៉ាស់ និងត្អូញត្អែរពួកគេនឹងគ្មានម៉ាស់លក់។
អ្នកជំងឺជាជនជាតិចិននោះ គឺ ភេទ ប្រុស អាយុ ៦០ឆ្នាំ បានធ្វើដំណើរជាមួយគ្រួសារ មានសមាជិក៤នាក់។ ក្រុមគ្រួសារនោះ ចេញដំណើរពីក្រុងវូហាន មកក្រុងព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមករា ហើយបានចេញរោគសញ្ញា គ្រុនក្តៅ ហៀរសំបោរ នៅថ្ងៃទី២៥
ខណៈមនុស្សជាង២០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ហើយជាង៨០០នាក់ទៀតបានឆ្លងមេរោគកូរ៉ូណាថ្មីដែលមានប្រភពកើតចេញពីទីក្រុងវូហាន ប្រទេសចិន ពលរដ្ឋកម្ពុជាមួយចំនួនព្រួយបារម្ភពីមេរោគនេះ ហើយស្នើឲ្យក្រសួងសុខាភិបាលផ្សព្វផ្សាយពីជំងឺនេះឲ្យបានកាន់តែទូលំទូលាយ
លោកកឹម សុខាបញ្ជាក់សាជាថ្មីថា ភស្តុតាងដាក់បន្ទុកទាញសេចក្ដីសន្និដ្ឋានដើម្បីចោទប្រកាន់រូបលោក មិនគ្រប់គ្រាន់នឹងយកមកដាក់ទោសរូបលោក។ លោកក៏បានអះអាងសាជាថ្មីថា លោកគ្មានទោសនោះទេ។
មកទល់ពេលនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាគេពុំទាន់ឃើញមានសញ្ញាណសង្ស័យណាមួយត្រូវបានគេរាយការណ៍ពាក់ព័ន្ធនឹងការឆ្លងជំងឺរលាកសួតថ្មីនេះ នៅឡើយទេ។
លោក កឹម សុខា កាលពីថ្ងៃពុធបានប្រាប់ទៅអង្គជំនុំជម្រះថា វីដេអូដែលតុលាការយកធ្វើជាភស្តុតាងក្នុងការចោទប្រកាន់លោកថា «ក្បត់ជាតិ» ជាវីដេអូកាត់ត ហើយលោកបានប្រគល់វីដេអូពេញជាងមួយម៉ោង ដោយស្នើឲ្យមានការបញ្ចាំងក្នុងបន្ទប់សវនាការ។
ការបាក់អគារនៅខេត្តកែបកាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស៣៦នាក់ស្លាប់ ក្នុងនោះមានក្មេងអាយុក្រោម១០ឆ្នាំ ៦នាក់ផងដែរ ដែលជាកូនៗរបស់កម្មករដែលមកធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់នេះ។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបិទប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះក្នុងអគារបាក់នៅខេត្តកែបថា ពុំមានថ្នាក់ដឹកនាំខេត្តណាម្នាក់ នឹងត្រូវដកចេញពីតំណែង ឬលាឈប់ពីតំណែងឡើយ។
ក្រោយលោក ស ខេង ចុះពិនិត្យទីតាំងអគារបាក់នៅខេត្តកែបកាលពីព្រឹកថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានប្រាប់ VOA ថា សំណង់អគារដែលបាក់នេះខ្វះគុណភាព ហើយទុកសមត្ថកិច្ចឲ្យគណៈកម្មការដែលទើបនឹងបង្កើត បន្តការស៊ើបអង្កេត។
កាលពីឆ្នាំ២០១០ កម្ពុជាធ្លាប់ជាប្រទេសដែលមានអត្រានៃការបំបៅកូនដោយទឹកដោះម្តាយខ្ពស់។ ៧៤% នៃទារកក្រោមអាយុ៦ខែបានបៅទឹកដោះម្តាយ។ ប៉ុន្តែ៤ឆ្នាំក្រោយមក នៅឆ្នាំ២០១៤ អត្រានេះធ្លាក់ចុះ មកត្រឹម ៦៥%។
ក្រុមអ្នកអភិរក្សសត្វដំរី បានហៅការផ្លាស់ប្តូរទីតាំងរស់នៅនេះ ថាជាការ«ចូលនិវត្តន៍»។ ក្រុមសត្វដំរីទាំង ១៤ក្បាលនេះ ធ្លាប់ចូលរួមបម្រើការងារក្នុងវិស័យទេសចរណ៍អស់ជិត ២០ឆ្នាំមកហើយ។
នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំប្រជាជនកម្ពុជា ដែលមានជំងឺខូចតម្រងនោមថា ពួកគេអាចស្វែងរកសេវាវះកាត់ផ្សាំកោសិកាតម្រងនោម ឬប្តូរគ្រលៀននៅក្នុងប្រទេសកម្ពុជាបាន។
កម្ពុជានៅសល់ពេលមួយខែក្នុងការឆ្លើយតបទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលសហគមន៍អឺរ៉ុបបានតម្រូវឲ្យគោរព ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។
ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៩នេះ មានសភាពស្ងប់ស្ងាត់ខុសពីឆ្នាំមុនៗ ដោយសារប្រជាពលរដ្ឋជាច្រើនបានចាកចេញពីរាជធានីធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ
ប្រជាពលរដ្ឋបង្ហាញការយល់ឃើញខុសគ្នាពីការចូលរួមនៅក្នុងពិធីបុណ្យអុំទូក នៅខណៈពេលប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍ដែលនាំឲ្យមានការចាប់ខ្លួនអ្នកគាំទ្រគណបក្សប្រឆាំង ការដាក់កម្លាំងតាមព្រំដែន និងភាពតានតឹងផ្នែកនយោបាយ។
ជាង២ឆ្នាំមកហើយដែលសារព័ត៌មានមួយចំនួនបានបាត់វត្តមាន នៅកម្ពុជា ក្នុងនោះមានកាសែត The Cambodia Daily និងវិទ្យុអាស៊ីសេរី។ ប្រជាជនកម្ពុជាដែលចូលចិត្តតាមដានព័ត៌មាន ក៏មិនអាចស្តាប់ព័ត៌មានរបស់ VOA និងអាស៊ីសេរី តាមវិទ្យុរបស់គេបានយ៉ាងងាយស្រួលដូចកាលពីមុនដែរ។
ព័ត៌មានផ្សេងទៀត