កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ប្រជាពលរដ្ឋជិត៣០០នាក់នោះ តំណាងឱ្យប្រជាពលរដ្ឋ៥៣៨គ្រួសារ រស់នៅតំបន់៩៤ ស្ថិតក្នុងភូមិអំពៅព្រៃ ភូមិស្វាយព្រៃ និងភូមិជ្រៃយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ខណៈការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ ខិតជិតមកដល់ ការថ្លែងនិងឃោសនាអំពីសារៈសំខាន់នៃសន្តិភាពកាន់តែសកម្មឡើងពីសំណាក់គណបក្សប្រជាជនកម្ពុជា ស្របពេលដែលបញ្ហាអយុត្តិធម៌ក្នុងសង្គម ដីធ្លី និងជម្លោះការងារនៅតែបន្តកើតមានជាបន្តបន្ទាប់។
ថ្នាក់ដឹកនាំគណបក្សនេះលើកឡើងថា ជនរងគ្រោះពីរបបខោអាវខ្មៅមិនទាន់ទទួលបានយុត្តិធម៌គ្រប់គ្រាន់ ពីអំពើឃោរឃៅដែលត្រូវបានគេកត់ត្រាថា បានកើតឡើងក្នុងសម័យនោះ បើទោះបីជាមានការកាត់ក្តីមេដឹកនាំខ្មែរក្រហមមួយចំនួនក៏ដោយ។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុថា ការណ៍នេះអាចកាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនរបស់ពលរដ្ឋទៅជាអ្នកជាប់បំណុលវ័ណ្ឌកដោយសារការខ្ចីប្រាក់ដោយមិនមានផែនការប្រើប្រាស់ច្បាស់លាស់។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លើកឡើងថា កម្ពុជាក៏ដូចជាបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងទៀត បាននិងកំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងអស្ថិរភាពនយោបាយពិភពលោក ដូចជាសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីជាដើម។
កាលពីឆ្នាំ ២០២១ កម្ពុជាបានប្រកាសពីការសម្រេចបានគ្រប់លក្ខខណ្ឌចំនួនបី សម្រាប់រដ្ឋដែលត្រូវរួចផុតពីការចាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ក៏ប៉ុន្តែការរួចផុតពីលក្ខខណ្ឌនេះ ត្រូវបានអ្នកជំនាញមើលឃើញថា អាចធ្វើឱ្យកម្ពុជាបាត់បង់ប្រយោជន៍ជាច្រើន ដែលធ្លាប់ទទួលបានកន្លងមក។
នៅរាជធានីភ្នំពេញ ដែលកំពុងត្រូវបានពង្រីកឱ្យកាន់តែធំទៅៗ និងមានអគារខ្ពស់ៗកាន់តែច្រើន គេឃើញថា សួនសាធារណៈពោរពេញដោយដើមឈើនិងរុក្ខជាតិពណ៌បៃតង នៅតែមានតិចតួចខ្លាំង សម្រាប់ប្រជាជនប្រមាណជា ២លាននាក់ ដើម្បីសម្រាកលម្ហែនិងជួយពង្រឹងសុខមាលភាពរបស់ពួកគេ។
តំណាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រតិកម្មភ្លាមៗ បន្ទាប់ពីចៅក្រមជំនុំជម្រះក្តីនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ ដកសិទ្ធិនយោបាយជាស្ថាពរ។
ខណៈក្រុមអ្នកគាំទ្រលោក កឹម សុខា បង្ហាញការរំពឹងទុកចម្រុះលើសេចក្តីសម្រេចរបស់តុលាការនៅថ្ងៃសុក្រសប្តាហ៍នេះ អ្នកវិភាគក៏បង្ហាញការសន្និដ្ឋានថា ជីវិតនយោបាយរបស់អ្នកនយោបាយជើងចាស់រូបនេះ អាចនឹងបន្តស្ថិតនៅក្រោមសម្ពាធរហូតដល់ក្រោយការបោះឆ្នោតថ្នាក់ជាតិ។
ទោះបីជាការមកដល់ថ្មីជាបណ្តើរៗរបស់ជនជាតិចិនផ្តល់ក្តីសង្ឃឹមដល់អាជីវករ និងអ្នកប្រកបរបរខ្នាតតូចមួយចំនួនក្នុងក្រុងនេះក្តី ក៏ភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេរើបឡើងតែបន្តិចបន្តួចប៉ុណ្ណោះ។
ការជ្រើសយកជំនាញវិជ្ជាជីវៈជាអាជីព បានជួយឱ្យយុវជនជាច្រើនដែលធ្លាក់បាក់ឌុប និងយុវជនមួយចំនួនដែលមិនមានគោលដៅការងារច្បាស់លាស់ដូចជា លោក ងិន ស៊ីថា ទទួលបានការងារល្អ និងមានប្រាក់កម្រៃសមរម្យ។
ក្នុងសមាជដែលមានអ្នកចូលរួមប្រមាណជា៧ពាន់នាក់ អ្នកចូលរួមមួយចំនួនដែលជាអ្នកគាំទ្រ និងជាសកម្មជន បានលើកឡើងអំពីបញ្ហាក្នុងសហគមន៍របស់ពួកគេ ដែលជាមូលហេតុនាំឱ្យពួកគេគាំទ្រគណបក្សភ្លើងទៀន ដោយរំពឹងថា ពួកគេនឹងទទួលបានដំណោះស្រាយ។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ប្រាប់ VOA ក្រោយបញ្ចប់សមាជថា សមាជវិសាមញ្ញនេះ ជាការបង្ហាញអំពីកម្លាំងរបស់គណបក្សភ្លើងទៀន ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាមួយគណបក្សកាន់អំណាច។
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែកុម្ភៈ បានប្រកាសផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរដែលកំពុងជាប់ឃុំក្រោយការដឹកនាំធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិក។
ការផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ដល់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះ ធ្វើឡើងខណៈកញ្ញា ឈឹម ស៊ីថរ កំពុងស្ថិតនៅក្នុងពន្ធនាគារ។
នៅព្រឹកថ្ងៃពុធនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងអ្នកចូលរួមប្រមាណជា៥០នាក់ ចាប់ផ្តើមការដង្ហែធម្មយាត្រាដោយថ្មើរជើងពីរូបសំណាកយាយពេញ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រូបសំណាកឧកញ៉ា ឃ្លាំង មឿង នៅខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម។
ក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ ដែលត្រូវបានប្រកាសផ្សាយនៅថ្ងៃអង្គារនេះដោយអង្គការតម្លាភាពអន្តរជាតិបង្ហាញថា កម្ពុជាទទួលបានពិន្ទុចំនួន២៤ ស្ថិតនៅលេខរៀងទី១៥០ ក្នុងចំណោមប្រទេស១៨០លើពិភពលោក។
លោក ខៀវ សំផន ត្រូវបានចាប់ខ្លួនតាំងពីឆ្នាំ ២០០៧ ហើយត្រូវឃុំខ្លួននៅសាលាក្តីខ្មែរក្រហម អស់ប្រមាណជា១៥ឆ្នាំមកហើយ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា នៅថ្ងៃសុក្រនេះ ជនជាតិចិនដែលមានទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគធ្វើដំណើរតាមជើងយន្តហោះ ដោយហោះត្រង់ពីខេត្តគុនមីង ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា សម្តីរបស់អ្នកសារព័ត៌មាន មកលើបុរសដែលជួយលើកម៉ូតូជនរងគ្រោះនាពេលនោះ មិនសមហេតុផលទាល់តែសោះ ហើយថា រដ្ឋមន្ត្រីក្រសួងព័ត៌មានគួរមានការពង្រឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអនឡាញទាំងនោះ។
ព័ត៌មានផ្សេងទៀត