កម្រងរូបភាព VOA៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្តើមធម្មយាត្រាដើម្បីលើកកម្ពស់សីលធម៌សង្គម
នៅព្រឹកថ្ងៃពុធនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងអ្នកចូលរួមប្រមាណជា៥០នាក់ ចាប់ផ្តើមការដង្ហែធម្មយាត្រាដោយថ្មើរជើងពីរូបសំណាកយាយពេញ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រូបសំណាកឧកញ៉ា ឃ្លាំង មឿង នៅខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម ដែលសមាគមយល់ថា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅពេលមានការប្រើប្រាស់ពាក្យសម្តីអសុរោះពីសំណាក់អ្នកដឹកនាំដែលជាអ្នកនយោបាយ។ ក្នុងអំឡុងពេលដង្ហែក្បួនធម្មយាត្រានោះ អ្នកចូលរួមមានកាន់បដា និងរូបថតរបស់អ្នកជាប់ឃុំមួយចំនួន ដោយស្រែកទាមទារឱ្យមានការដោះលែងអ្នកជាប់ឃុំដែលពួកគេហៅថាជាអ្នកទោសមនសិកាផងដែរ។ អ្នកនាង កាន់ វិច្ឆិកា និងលោក លាស់ លីបលីប បានទៅដល់កន្លែងចាប់ផ្តើមការដង្ហែធម្មយាត្រានេះ ហើយបានផ្តិតយករូបភាពមួយចំនួន៕

១
អ្នកចូលរួមកំពុងហែធម្មយាត្រាដោយថ្មើរជើងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

២
អ្នកចូលរួមកំពុងហែធម្មយាត្រាដោយថ្មើរជើងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

៣
អ្នកចូលរួមកំពុងហែធម្មយាត្រាដោយថ្មើរជើងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

៤
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កំពុងផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានមុនដង្ហែធម្មយាត្រា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

៥
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងថ្លែងមុនដង្ហែធម្មយាត្រា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

៦
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កំពុងថ្លែងមុនដង្ហែធម្មយាត្រា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

៧
អ្នកស្រី ង៉ែត ឃុន អាយុ៨៣ឆ្នាំ ចូលរួមធម្មយាត្រាថ្មើរជើងស្តីពី«សីលធម៌សង្គម»នៅរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

៨
លោក នី ណាក់ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូអេ នៅក្បែររូបសំណាកយាយពេញ ក្បែរវត្តភ្នំ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

៩
សកម្មជនបរិស្ថាន លោក ថុន រដ្ឋា ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅក្បែររូបសំណាកយាយពេញ ក្បែរវត្តភ្នំ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)