កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
កម្ពុជានឹងប្រកួតកីឡាគុនខ្មែរក្នុងស៊ីហ្គេមឆ្នាំ ២០២៣ ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយមិនមានកីឡាករមកពីប្រទេសថៃចូលរួម ក្រោយមានការមិនពេញចិត្តក្នុងការប្រើឈ្មោះកីឡាគុនខ្មែរ តែមិនមែន Muay Thai។
ក្រោយកញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួនអស់រយៈពេលជាង៩សប្តាហ៍ក្រោយមក មេធាវីរបស់កញ្ញា ឈឹម ស៊ីថរ និងសង្គមស៊ីវិល ជំរុញឲ្យតុលាការពន្លឿនដំណើរការជំនុំជម្រះក្តីរបស់មេដឹកនាំសហជីពរូបនេះ ដោយពួកគេបានលើកឡើងថា ការបន្តឃុំខ្លួននេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកជាប់ឃុំ។
គណៈមេធាវីអាមេរិកាំងបានចេញរបាយការណ៍ដោយបង្ហាញថា រដ្ឋាភិបាល និងតុលាការកម្ពុជាបានប្រើបទញុះញង់ដើម្បីបង្ក្រាបអ្នកប្រឆាំង ចំពេលមានការបង្ក្រាបអ្នករិះគន់ និងគូប្រជែងនយោបាយរបស់គណបក្សកាន់អំណាច។
កាលពីដើមខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បណ្តាប្រទេសនៃសមាគមអាស៊ានបានសម្រេចដាក់ចេញផែនការសកម្មភាពក្នុងតំបន់ស្តីពីស្រ្តី សន្តិភាព និងសុវត្ថិភាព ដើម្បីឱ្យប្រទេសក្នុងតំបន់អាស៊ានយកទៅអនុវត្ត ដោយដាក់បញ្ចូលក្នុងផែនការសកម្មភាពជាតិរបស់ប្រទេសនីមួយៗ។
អ្នកសារព័ត៌មានមួយចំនួនបានលើកឡើងអំពីការរើសអើងពីសំណាក់មន្រ្តីអាជ្ញាធរ ហើយមួយចំនួនបានលើកឡើងថា អាជ្ញាធរបានហាមឃាត់ពួកគេមិនឱ្យថតរូប មិនឱ្យថតវីដេអូ និងហាមមិនឱ្យធ្វើបទសម្ភាសន៍ពលរដ្ឋក្នុងបរិវេណមណ្ឌល និងការិយាល័យបោះឆ្នោត។
របាយការណ៍ ដែលចេញផ្សាយជាសាធារណៈនៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រដ្ឋាភិបាលបានបង្កើតច្បាប់មួយចំនួនដែលមានលក្ខណៈរឹតត្បិតលើសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះលើកឡើងថា មីយ៉ាន់ម៉ា ឬភូមាកំពុងរំកិលទៅរកសង្គ្រាមស៊ីវិល ហើយថា ផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ ដែលតម្រូវឲ្យភាគីពាក់ព័ន្ធរកច្រកសម្រាប់ការចរចានយោបាយ។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ យូនីសេហ្វកម្ពុជា តំណាងស្ថាប័នអង្គការសហប្រជាជាតិ ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន បានប្រារព្ធទិវាកុមារពិភពលោក ដែលជាខួបនៃការអនុម័តអនុសញ្ញាស្តីពីសិទ្ធិកុមារកាលពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩។
សារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សាយថា ទឹកប្រាក់សរុបដែលមិនត្រូវបានផ្តល់ជូនគ្រួសារក្រីក្រក្នុងករណីនេះមានចំនួនប្រមាណជាង៧០លានរៀល ឬប្រមាណជិត១ម៉ឺន៧ពាន់ដុល្លារអាមេរិក។
អ្នកដែលត្រូវបញ្ចប់ការព្យួរសិទ្ធិធ្វើនយោបាយអាចធ្វើនយោបាយវិញបានចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកានេះតទៅ លើកលែងតែអ្នកដែលនៅមានជាប់ពាក់ព័ន្ធនឹងបទចោទ ឬការកាត់ទោសណាដែលហាមមិនឱ្យធ្វើនយោបាយប៉ុណ្ណោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (ចូ បៃដិន) និងមេដឹកនាំអាស៊ាន ប្រកាសបង្កើនទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងជំនួបកំពូលនៅទីក្រុងភ្នំពេញ។
ក្រុមមេដឹកនាំអាស៊ានបានចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី៤០និង៤១របស់ខ្លួននៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ដោយគ្មានវត្តមានតំណាងមកពីប្រទេសភូមា ឬមីយ៉ាន់ម៉ាចូលរួម។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ផ្តើមប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ការត្អូញត្អែររបស់ពួកគេធ្វើឡើង បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រកាត់ដេរក្នុងឆ្នាំ ២០២៣ ត្រូវបានដំឡើងត្រឹម ២០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ពោលគឺកើនឡើង ៦ ដុល្លារ បើធៀបនឹងឆ្នាំ ២០២២។
អនុប្រធានសហព័ន្ធនិយោជក លោក ណាង សុធី លើកឡើងថា ប្រាក់ឈ្នួលគោលចំនួន២០០ដុល្លារនេះជាតួលេខដែលភាគីនិយោជកអាចទទួលយកបាន បើទោះបីជាវិស័យកាត់ដេររងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងបន្ទុកថ្មីក៏ដោយ។
យុវជនមួយក្រុមបានយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃដោយស្នើឱ្យក្រសួងបញ្ឈប់ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍និងផលប្រយោជន៍ផ្សេងៗឱ្យជនអន្តោប្រវេសន៍វៀតណាម ហើយអះអាងថានឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ប្រសិនបើមិនមានការឆ្លើយតបជាវិជ្ជមានណាមួយ។
លទ្ធផលនៃការប្រកាសសាលដីកាលើបណ្តឹងសាទុក្ខនេះ នឹងជាការបិទផ្លូវតវ៉ារបស់មេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដ៏ជរារូបនេះ។ ហើយសាលដីកានេះ ក៏នឹងក្លាយជាទីបញ្ចប់នៃដំណើរការកាត់ក្តីរបស់សាលាក្តីខ្មែរក្រហម ដែលបានដំណើរការជាង១៦ឆ្នាំ ហើយបានចំណាយប្រាក់អស់ជាង៣៣០លានដុល្លារដើម្បីផ្តល់នូវគំរូយុត្តិធម៌ដល់ជនរងគ្រោះ។
កម្ពុជាបានជួបការលំបាកជាយូរមកហើយដើម្បីបំពេញតម្រូវការផ្នែកសេវាថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តក្នុងសង្គម ដែលបានប្រឈមនឹងការបាក់ស្បាត។ តុលាការខ្មែរក្រហមដែលបង្កើតឡើងក្រោមការគាំទ្រដោយអង្គការសហប្រជាជាតិចំណាយទឹកប្រាក់ប្រមាណ៣០០លានដុល្លារ ហើយមិនបានធ្វើអ្វីច្រើននោះទេក្នុងការជ្រោមជ្រែងតម្រូវការសុខភាពនេះ។
ការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ តែងកើតមានជារឿយៗដែលបណ្តាលឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ពេលវេលា និងប៉ះពាល់ដល់សុខភាព ជាពិសេសសុខភាពផ្លូវចិត្ត។
ប្រាំសប្តាហ៍បន្ទាប់ពីការកាត់ទោសនាង គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ដែលជាប់គាំងជាយូរមកហើយ ដែលនឹងដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់កម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដែលជាសញ្ញាបង្ហាញថាការបញ្ជូននាងទៅពន្ធនាគារអាចមានផលប៉ះពាល់សម្រាប់មេដឹកនាំកម្ពុជា។
ព័ត៌មានផ្សេងទៀត