កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
នៅសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ករណីបទល្មើសគ្រឿងញៀននៅកម្ពុជាក្នុងឆ្នាំ២០១៨មានការថយចុះ ប៉ុន្តែចំនួនគ្រឿងញៀនដែលចាប់បានមានការកើនឡើងច្រើន បើធៀបនឹងឆ្នាំ២០១៧។
វេទិកានេះ មានកិច្ចពិភាក្សាសំខាន់ៗចំនួនបួន ដែលផ្តោតលើការដឹកនាំនយោបាយ សកម្មភាពពហុវិស័យ គណនេយ្យភាព និងអំណាចនៃភាពជាដៃគូ។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ គ.ជ.ប បានផ្តល់សុពលភាព និងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨។
ក្រោយការចាប់ខ្លួនលោក កឹម សុខា យកទៅឃុំក្នុងពន្ធនាគារ និងដោះលែងពីពន្ធនាគារបញ្ជូនទៅឃុំក្នុងផ្ទះវិញ ត្រូវបានអង្គការអន្តរជាតិផ្នែកការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិជាច្រើនបន្តរិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះបានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថារដ្ឋាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានសន្យាផ្តល់ថវិកាចំនួន១០លានដុល្លារដល់កម្ពុជាដើម្បីសាងសង់អគារទីស្តីការក្រសួងការពារជាតិ។
បន្ទាប់ពីមានករណីនៃការគប់ស្រាបៀរលើអ្នកចម្រៀងជាស្រ្តីម្នាក់ ដែលកំពុងច្រៀងលើឆាកនៅដើមសប្តាហ៍នេះ ក្រុមសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិស្រ្តីចង់ឲ្យមានការផ្តល់យុត្តិធម៌ដល់អ្នកចម្រៀងរូបនោះ តាមរយៈទាមទារឲ្យអ្នកគប់ស្របៀរនោះទទួលខុសត្រូវ។
នៅថ្ងៃព្រហស្បតិ៍នេះ គេឃើញគំនរសំរាមជាច្រើនកំពុងគររាយប៉ាយនៅតាមផ្លូវ ជាពិសេសតំបន់ផ្សារ ដោយសារបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្មមិនប្រមូលសំរាម ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
ក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋស្លៀកពាក់ខោអាវក្រាស់ៗ ដើម្បីរក្សាកម្តៅក្នុងខ្លួនធម្មតា។ ស្វែងរកការព្យាបាលនៅគ្រឹះស្ថានសុខាភិបាល។
ក្រោយពិនិត្សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលនឹងបើកផ្លូវឲ្យមន្រ្តីគណបក្សប្រឆាំងចំនួន១១៨រូបចូលធ្វើនយោបាយវិញយ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានសម្រេចកំណត់យកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ជាថ្ងៃសម្រាប់កិច្ចប្រជុំពេញអង្គ។
ក្រុមគ្រួសាររបស់អតីតយោធិនពិការមួយរូបបានទៅក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីសុំឲ្យមានអន្តរាគមន៍ពីរដ្ឋមន្រ្តីពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលបានសម្រេចដោយតុលាការកំពូល និងឈានដល់ការរឹបអូសដីធ្លីផ្ទះសម្បែង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យអ្នកសារព័ត៌មានរាយការណ៍ពីព័ត៌មានពិតនិងរិះគន់ក្នុងន័យស្ថាបនា។ ការជំរុញនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបយ៉ាងដំណំទៅលើសារព័ត៌មានឯករាជ្យមួយចំនួនដែលតែងរាយការណ៍រិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។
នៅសប្តាហ៍នេះ ក្រសួងធនធានទឹក និងឧតុនិយមបានផ្សព្វផ្សាយអំពីអាកាសនៅកម្ពុជាថា នឹងចុះត្រជាក់ចាប់ពីចុងខែធ្នូនេះ ហើយនឹងអាចចុះត្រជាក់ខ្លាំងចាប់ពីពាក់កណ្តាលខែមករា ឆ្នាំ២០១៩។ តាមបណ្តាខេត្តមួយចំនួន ក៏មានការចុះអ័ព្ទជាបន្តបន្ទាប់ផងដែរ។
នៅពេលសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាសម្រេចបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីចំនួន៧រូបទៀតទៅក្នុងបក្ស ដែលភាគច្រើនជាមេដឹកនាំខាងសន្តិសុខ និងកងទ័ពជាតិនោះ អ្នកវិភាគយល់ថា ការណ៍នេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់អនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅថ្ងៃពុធនេះតុលាការកំពូលតម្រូវឲ្យលោកសម រង្ស៊ី សងលោក ហ៊ុន សែនចំនួន១លានដុលា្លរសហរដ្ឋអាមេរិក ក្រោយលោកសម រង្ស៊ីថ្លែងថា លោកហ៊ុន សែនឲ្យលុយកញ្ញាធី សុវណ្ណថា ដែលជាសកម្មជននយោបាយម្នាក់ចំនួន១លានដុល្លារ ជាថ្នូរនឹងការវាយប្រហារគណបក្សប្រឆាំង។
ប្រទេសបារាំងទទួលស្គាល់គុណភាពមន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបានផ្តល់វិញ្ញាបនបត្រ ISO 15189 ដល់វិទ្យាស្ថាននេះ ដែលបានស្នើសុំវិញ្ញាបនបត្រនេះតាំងពីឆ្នាំ២០១៧។
អ្នកស្រី ឡុង គឹមហ៊ាង ដែលភរិយាលោក រ៉ាត់ រត្នមុនី បានដាក់ញត្តិទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាដើម្បីសុំអន្តរាគមន៍ឲ្យដោះលែងស្វាមីអ្នកស្រី ប៉ុន្តែញត្តិរបស់អ្នកស្រីមិនមានអ្នកទទួលទេ។
រដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងអង្គការដៃគូសំខាន់ៗ កំពុងរៀបចំវេទិកាភាពជាដៃគូស្តីអំពីសុខភាពមាតា ទារក និងកុមារ (PMNCH) លើកទី៤ ចំនួនពីរថ្ងៃ គឺនៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដោយមានអ្នកចូលរួមប្រមាណជាជាង១៥០០នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជា
បន្ទាប់ពីឃាត់ខ្លួនជនជាតិចិនចំនួនជាង២០០នាក់ កាលពីសប្តាហ៍មុនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរកម្ពុជាបានសម្រេចបណ្តេញជនជាតិចិនទាំងនោះចេញពីកម្ពុជា ដោយហាមឃាត់មិនឲ្យត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងពេលកំណត់មួយ។
ព័ត៌មានផ្សេងទៀត