កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ក្រោយសន្និសីទពិភពលោកដែលបានបញ្ចប់ដោយសម្រេចឲ្យលោក សម រង្សី ធ្វើជាប្រធានស្តីទីគណបក្ស គេឃើញថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតក្រោមការឃុំឃាំងក្នុងផ្ទះ ព្រមទាំងមន្រ្តីមួយចំនួនទៀត នៅតែប្រកាន់ជំហរមិនគាំទ្រសន្និសីទនោះ។
នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា បុគ្គលដែលជាប់បំរាមនយោបាយ អាចចាប់ផ្តើមធ្វើនយោបាយឡើងវិញ និងបើកទូលាយសេរីភាពរបស់អង្គការសង្គមស៊ីវិល ព្រមទាំងអនុញ្ញាតឲ្យស្ថាប័នព័ត៌មានដែលបានបិទអាចបន្តការងារឡើងវិញជាដើម។
ការពន្យល់នេះរបស់ក្រសួងវប្បធម៌កើតមានក្រោយពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះសារជាចម្ងល់ពាក់ព័ន្ធនឹងឈ្មោះល្ខោនខោលរបស់ខ្មែរ ដែលត្រូវបានបន្ថែមដោយវត្តស្វាយអណ្តែត ប៉ុន្តែល្ខោនរបស់ថៃ ប្រើត្រឹមល្ខោនខូន។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតជាតិយល់ឃើញថា លោកមាស មុតមិនស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អ.វ.ត.ក.ក្នុងនាមមេដឹកនាំជាន់ខ្ពស់ ឬជាជនម្នាក់ដែលទទួលខុសត្រូវខ្ពស់បំផុតនោះទេ។
ក្រុមមន្រ្តីគណបក្សសង្គ្រោះជាតិដែលស្និទ្ធនឹងលោកសម រង្ស៊ី បានបង្ហាញការឯកភាពគ្នារៀបចំធ្វើសន្និសីទពិភពលោកមួយដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ខែធ្នូឆ្នាំ២០១៨ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។
អង្គការយូណេស្កូដាក់បញ្ចូលល្ខោនខោលរបស់កម្ពុជាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨។ ចាប៉ីដងវែងបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០១៦។
សហជីពមួយចំនួននៅបារម្ភថា ការចោទប្រកាន់តាមផ្លូវតុលាការលើពួកគេអាចនឹងត្រូវកើតឡើងជាថ្មីទៀតទៅតាមស្ថានការណ៍នយោបាយ។
អាជ្ញាធរក្រុងព្រះសីហនុបានប្រកាសពីការចុះរុះរើស្លាកទាំងអស់នោះ ដោយមានការអប់រំអ្នកប្រព្រឹត្ត ជាបន្តបន្ទាប់។ អ្នកឃ្លាំមើលសង្គមលើកឡើងថា អាជ្ញាធរគួរមានវិធានការតឹងរ៉ឹងដើម្បីធានាថា សកម្មភាពទាំងនេះនឹងមិនកើតមានតទៅទៀត។
នៅថ្ងៃចន្ទនេះ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនដែលយកកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាចំនួនជាង២០០នាក់បន្ថែមទៀត បន្ទាប់ពីករណីនេះត្រូវបានបង្រ្កាបបានជាច្រើនលើកកន្លងមក។
ការបើកទូលាយនេះត្រូវបានសង្គមស៊ីវិលសាទរ ប៉ុន្តែនៅបារម្ភថា សេរីភាពនេះនឹងត្រូវបានបិទវិញ ទៅតាមស្ថានការណ៍នយោបាយ។
នៅសប្ដាហ៍ទី៤នៃខែវិច្ឆិកានេះ ក្រសួងសុខាភិបាលកម្ពុជា កំពុងប្រារព្ធ«សប្ដាហ៍ប្រឆាំងនឹងភាពស៊ាំរបស់ឱសថទៅនឹងមេរោគ» ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដោយសារការប្រើប្រាស់ថ្នាំផ្សះ ឬថ្នាំអង់ទីប៊ីយ៉ូទីក ដោយមិនត្រឹមត្រូវ។
លោក ឆាយ បូរ៉ា បានប្រកាសលាលែងចេញពីតំណែងជាប្រធានសមាគមភាពយន្តកម្ពុជាទាំងពាក់កណ្តាលអាណត្តិ ក្រោយដឹកនាំសមាគមអស់រយៈពេល៣ឆ្នាំ ទុកពេលឲ្យអ្នកផ្សេងដឹកនាំជំនួសដើម្បីដោះស្រាយបញ្ហាដែលមិនមានការយកចិត្តទុកដាក់ ស្របពេលដែលការគាំទ្រខ្សែភាពយន្តខ្មែរកំពុងធ្លាក់ចុះ។
គម្រោងនេះមានរយៈពេល៥ឆ្នាំ ដោយផ្តោតសំខាន់ទៅលើការផ្តល់សេវាមីក្រូហិរញ្ញវត្ថុជនបទ ការប្រកបមុខរបរខ្នាតតូច និងមធ្យមរបស់ស្រ្តីវ័យក្មេងក្នុងរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងសៀមរាប ព្រមទាំងតំបន់ជាយក្រុងពីរកន្លែងទៀត ដែលនឹងត្រូវជ្រើសរើសនាពេលខាងមុខ។
ខណៈដែលកម្ពុជាកំពុងប្រារព្ធពិធីបុណ្យអុំទូក សាលាគណរាជធានីភ្នំពេញបានហាមមិនឲ្យព្រះសង្ឃនិមន្តទៅតំបន់មួយចំនួន ចាប់ពីវិមានឯករាជ្យរហូតដល់គល់ស្ពានជ្រោយចង្វារខាងជើង ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា។
ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជម្រាបលាមុនចប់អាណត្តិ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្តកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរព្រមទាំងដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា សាលាក្តីខ្មែរក្រហម មិនមានជនសង្ស័យបន្ថែមទៀត ដើម្បីកាត់ទោសនោះទេក្រោយពេលតុលាការកូនកាត់មួយនេះ បានកាត់ទោស នួន ជា និង ខៀវ សំផន ដែលជាអតីតមេដឹកនាំកំពូលពីររូបនៅមានជីវិតនៃរបបកម្ពុជាប្រជាធិបតេយ្យ។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ការគ្រោងដកប្រព័ន្ធអនុគ្រោះពន្ធណាមួយពីកម្ពុជា គឺដើម្បីយកការអនុគ្រោះនោះទៅផ្ដល់ឲ្យប្រទេសដែលមានស្ថានភាពលំបាកជាងកម្ពុជា ដោយសារសេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។
នៅថ្ងៃសុក្រនេះ គឺមានរយៈពេលមួយឆ្នាំគត់ ដែលគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយក្រោមបទចោទថា បានឃុបឃិតជាមួយបរទេសរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល។
កាលពីឆ្នាំ២០១៦ នួន ជា និង ខៀវ សំផន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតម្តងរួចមកហើយ ពាក់ព័ន្ធនឹងសំណុំរឿង០០២/០១ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសម្លាប់អ្នកសាធារណរដ្ឋ។
នៅក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមសមុទ្រ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែវិច្ឆិកានេះ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ បណ្តាលមកពីអាកាសធាតុដែលរងឥទ្ធិពលពីសម្ពាធដែលកំពុងគ្របដណ្តប់លើជ្រោយឥណ្ឌូចិន។
ព័ត៌មានផ្សេងទៀត