កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា ទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីសារសំខាន់នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការនៅក្នុងការធ្វើការងារ និងអនុម័ត ច្បាប់របស់ប្រទេសទាំងពីរ និងជាពហុភាគីក្នុងតំបន់អាស៊ាន។
ក្នុងជំនួបទ្វេភាគីជាមួយប្រទេសកាណាដា នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាយករដ្ឋមន្រ្តីកាណាដាប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា កាណាដានឹងបើកស្ថានឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជានាពេលឆាប់ៗខាងមុខ។ អ្នកជំនាញផ្នែកកិច្ចការតំបន់យល់ថា នេះបង្ហាញអំពីទំនាក់ទំនងផ្នែកការទូត និងពាណិជ្ជកម្មកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ព្រមទាំងរំពឹងថា កាណាដាក៏នឹងជំរុញឱ្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាប្រសើរឡើងផងដែរ។
មេធាវីការពារក្តីឱ្យលោក ម៉ិច ដារ៉ា នឹងដាក់លិខិតទៅតុលាការនៅថ្ងៃពុធ ស្នើឱ្យអ្នកសារព័ត៌មានរូបនេះស្ថិតនៅក្រៅឃុំ ក្រោមមូលហេតុមានបញ្ហាសុខភាព និងត្រូវមើលថែម្តាយចាស់ជរា។
មន្រ្តីជាន់ខ្ពស់របស់ស្ថានទូតនេះនិយាយថា ការសិក្សានៅសហរដ្ឋអាមេរិកជួយឱ្យនិស្សិតខ្មែរអភិវឌ្ឍខ្លួន និងប្រទេសរបស់ពួកគេពេលត្រឡប់មកប្រទេសកំណើតវិញ។
អ្នកជំនាញផ្នែកអភិបាលកិច្ចលើកឡើងថា ការផ្លាស់ប្តូរនេះធ្វើឡើងត្រូវពេល និងជាសញ្ញាល្អក្នុងការឆ្លើយតបជាវិជ្ជមានចំពោះមតិសាធារណៈដែលកំពុងរិះគន់វិស័យទេសចរណ៍។
អ្នកជំនាញថា ភាពក្រីក្រ បំណុល កង្វះការងារក្នុងស្រុក កង្វះការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ធូររលុង គឺជាមូលហេតុដែលធ្វើឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកដោយគ្មានឯកសារ។
ក្រោយការដោះលែង កញ្ញា ឈឹម ស៊ីថរ ប្តេជ្ញាថានឹងបន្តដឹកនាំការធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនកាស៊ីណូដ៏ល្បីមួយនេះ គោរពសិទ្ធិសហជីព និងយកបុគ្គលិកចូលធ្វើការវិញ។
ក្រុមអ្នកនេសាទ និងពលរដ្ឋដែលរស់នៅតំបន់នោះលើកឡើងថា កំពង់ផែនេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពអ្នកនេសាទយ៉ាងខ្លាំង។
លោកស្រី គីម ស៊ីថាណារី គឺជាយុវតីកុម្ម៉ង់ដូវ័យ១៩ឆ្នាំ ដែលស្ថិតក្នុងវីដេអូរបស់អ្នកសារព័ត៌មានបរទេសមួយដែលបានសម្ភាសន៍លោកស្រីក្នុងអំឡុងការហ្វឹកហាត់ត្រៀមការពារប្រទេស កាលពីឆ្នាំ១៩៧០។
ដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ខណៈដែលពលរដ្ឋខ្មែរខ្លះទាមទារឲ្យកម្ពុជាដកខ្លួនពីគម្រោងនេះ។
ក្រុមអ្នកនេសាទនិងពលរដ្ឋដែលរស់នៅតំបន់នោះភាគច្រើន លើកឡើងថា កំពង់ផែនេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពអ្នកនេសាទយ៉ាងខ្លាំង បើទោះបីជាមានពលរដ្ឋខ្លះអាចធ្វើការងារនៅកំពង់ផែនេះក្តី ដោយទទួលបានប្រាក់ចំណូលទាបក៏ដោយ។
ក្រោយការប្រកាសសាលក្រមកាត់ទោសសកម្មជនចលនាមាតាធម្មជាតិឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី៦ ទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» សមត្ថកិច្ចបានសម្រុកចាប់ខ្លួនពួកគេបញ្ជូនចូលរថយន្តទាំងបង្ខំ ដោយមិនបានប្រាប់ពីលទ្ធផលនៃសាលក្រម។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ជារៀងរាល់ឆ្នាំ សង់ត្រាល់បានដាក់របាយការណ៍ជូនក្រសួងមហាផ្ទៃ រួមទាំងក្រសួងហិរញ្ញវត្ថុ ក្រោមស្ថាប័នសវនករ ពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន។
ប្រមុខការពារជាតិអាមេរិក លោក អូស្ទីន ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការពារជាតិលោក ទៀ សីហា ផងដែរ។
ទស្សនកិច្ចរបស់លោកAustinគឺជាដំណើរទស្សនកិច្ចទ្វេភាគីជាលើកទីមួយរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ហើយជាលើកទី២របស់លោក Austin បន្ទាប់ពីលោកបានចូលរួមកិច្ចរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅក្នុងខែវិច្ឆិកាឆ្នាំ២០២២។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនេសាទដែលរស់នៅពឹងផ្អែកលើទិន្នផលត្រីបឹងទន្លេសាប បានត្អូញត្អែរថា ការកើនឡើងនូវការនេសាទខុសច្បាប់ បានធ្វើឱ្យផលត្រីធ្លាក់ចុះខ្លាំង។
ពលករជាច្រើននាក់បានខ្ចីបុលគេដើម្បីធ្វើឯកសារ ឬបង់ឱ្យមេខ្យល់ដើម្បីធ្វើចំណាកស្រុក ហើយពួកគេខ្លះបានបង្ខំចិត្តត្រឡប់មកស្រុកកំណើតវិញ ដោយបន្តស្ពាយបំណុលទាំងនោះជាប់ខ្លួនរាប់សិបឆ្នាំ។
កសិករក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលពឹងអាស្រ័យតែលើការធ្វើស្រែប្រាំង កំពុងត្អូញត្អែរពីផលប៉ះពាល់ និងការជំពាក់បំណុល ខណៈដែលដំណាំស្រូវរបស់ពួកគេចាប់ផ្តើមងាប់ជាណ្តើរៗដោយសារខ្វះទឹកបញ្ចូលស្រែ។
ពួកគេបានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់ជនជាតិដើមភាគតិចនៅកម្ពុជា ដោយរំពឹងថា សន្និសីទនេះនឹងផ្តល់នូវការគាំទ្របន្ថែមលើការការពារព្រៃឈើ និងដីសហគមន៍របស់ជនជាតិដើមភាគតិច ដើម្បីឱ្តពួកគេអាចទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
ក្នុងសន្និសីទពិភពលោកលើកទី២៨ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងឌូបៃ កាលពីថ្ងៃសៅរ៍ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឡើងថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដែលភាគច្រើនមានប្រភពពីវារីអគ្គិសនីឱ្យបាន ៧០ភាគរយ ត្រឹមឆ្នាំ២០៣០
ព័ត៌មានផ្សេងទៀត