កំពង់ផែអន្តរជាតិកំពតទទួលបានការសាទរពីរដ្ឋាភិបាល តែអ្នកនេសាទថាប៉ះពាល់ជីវភាព
កំពង់ផែពហុបំណងកំពតរបស់ក្រុមហ៊ុនកំពតផត ដែលត្រូវបានប្តូរឈ្មោះទៅជាកំពង់ផែអន្តរជាតិកំពត គឺជាគម្រោងវិនិយោគដែលមានតម្លៃ ១,៥០០ លានដុល្លារ និងមានទំហំផ្ទៃដីគោកនិងទឹកជិត ៩០០ ហិកតា។ ថ្នាក់ដឹកនាំរដ្ឋាភិបាលអះអាងថា កំពង់ផែនេះនឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា និងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត។ ប៉ុន្តែក្រុមអ្នកនេសាទ និងពលរដ្ឋដែលរស់នៅតំបន់នោះលើកឡើងថា កំពង់ផែនេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពអ្នកនេសាទយ៉ាងខ្លាំង។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តកំពត៕