អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បានថ្កោលទោសការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលាក្នុងប្រទេសអ៊ីស្រាអែល និងបានចាប់ចំណាប់ខ្មាំងជាច្រើននាក់ ដែលរួមមានពលរដ្ឋអាមេរិកាំងមួយចំនួនផងដែរ
ក្រសួងសុខាភិបាលនៅហ្កាហ្សានិយាយថា មនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់ហើយថាមនុស្សយ៉ាងតិចណាស់ ៧០០ នាក់ទៀតបានត្រូវរបួស។
មនុស្សយ៉ាងតិច ៧០ នាក់ត្រូវបានសម្លាប់ និង ២៨០ នាក់បានរងរបួស នៅពេលដែលពលរដ្ឋប៉ាឡេស្ទីនជាច្រើនតម្រង់ជួរដើម្បីទទួលជំនួយមនុស្សធម៌។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សាលោក Ashraf al-Qidra។
គិតត្រឹមថ្ងៃពុធនេះ លទ្ធផលបានបង្ហាញថា អ្នកបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យចំនួន ១៣% នៅក្នុងរដ្ឋ Michigan ដែលជារដ្ឋមានការប្រជែងខ្លាំងក្លានិងជារដ្ឋដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតអារ៉ាប់ជាច្រើន មិនបានបោះឆ្នោតឱ្យបេក្ខជនណាទាំងអស់
ក្រុមអ្នកចរចាបានប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីផ្អាកការប្រយុទ្ធគ្នារយៈពេល ៦ សប្តាហ៍។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីលោក Netanyahu បានប្ដេជ្ញាជំរុញទៅមុខនូវផែនការនៃការវាយលុកតាមផ្លូវគោកនៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលនៅទីនោះប្រជាជនតំបន់ហ្កាហ្សាជាងពាក់កណ្ដាលកំពុងជ្រកពួនគេចពីសង្គ្រាម។
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនច្រានចោលនូវការទទួលស្គាល់ជាឯកតោភាគីលើរដ្ឋប៉ាឡេស្ទីនមួយ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានស្នើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ខ្លួនផ្ទាល់មួយ ដែលស្នើសុំឱ្យមានបទឈប់បាញ់ជាបណ្តោះអាសន្ន និងបដិសេធការវាយប្រហារតាមជើងគោករបស់អ៊ីស្រាអែលក្នុងទីក្រុង Rafah ដោយគ្មានការការពារជនស៊ីវិល។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfieldបានថ្លែងចំពោះសេចក្តីសម្រេចដែលព្រាងដោយប្រទេសអាល់ហ្សេរីថា «ការទាមទារឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់និងគ្មានលក្ខខណ្ឌដោយមិនមានការព្រមព្រៀងដែលតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់នោះនឹងមិនធ្វើឱ្យមានសន្តិភាពប្រកបដោយចីរភាពទេ»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើសិទ្ធិវេតូប្រឆាំងរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងសេចក្ដីសម្រេចនេះ។
ព័ត៌មានផ្សេងទៀត