ក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សានិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានជនជាតិប៉ាឡេស្ទីន ៦២នាក់ ត្រូវបានសម្លាប់នៅមួយថ្ងៃមុននោះ។
យោធាអ៊ីស្រាអែលបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួនបានដៅចំអគារយោធាមួយកន្លែង ដោយសម្លាប់សមាជិកម្នាក់នៃក្រុមជីវពល al-Jamaa al-Islamiya ដែលធ្លាប់បានផ្សាយពីផែនការវាយប្រហារភេរវកម្មចំពោះអ៊ីស្រាអែល។
លោក John Kirby បានទទួលស្គាល់ថា លោក Netanyahu បានលុបចោលភ្លាមៗនូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺដោយសារលោកប្រឆាំងនឹងការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការបោះឆ្នោតអនុប្បវាទលើសេចក្តីសម្រេចមួយរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទអំពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
អង្គការផ្ដល់ជំនួយនានាដែលបានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យដ៏ណែនណាន់តាន់តាប់មួយកន្លែងក្នុងតំបន់ហ្កាហ្សា (Gaza) បានរៀបរាប់អំពីស្ថានការណ៍«ដែលមិនអាចស្រមៃដល់» ដែលអ្នកជំងឺខ្លះដែលមានស្នាមរបួសចំហធំនៅមិនទាន់ទទួលបានការព្យាបាល។
នៅក្នុងប្រទេសអ៊ីស្រាអែលលោក Blinken នឹងពិភាក្សាពីភាពចាំបាច់ដើម្បីធានាឲ្យក្រុមហាម៉ាស់បរាជ័យទាំងនៅក្នុងទីក្រុង Rafah ផងដែរ ដែលជាវិធានការមួយដើម្បីការពារជនស៊ីវិល ក៏ដូចជាមិនបង្អាក់ដល់ដំណើរការផ្តល់ជំនួយមនុស្សធម៌ និងលើកកម្ពស់សន្តិសុខជាទូទៅរបស់អ៊ីស្រាអែលជាដើម។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឯកភាពបញ្ជូនគណៈប្រតិភូទៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីផែនការរបស់ខ្លួន ក្នុងការវាយលុកតាមផ្លូវគោកក្នុងទីក្រុង Rafah នៃតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅជាច្រើន ដែលជាផែនការមួយ ដែលសេតវិមានពណ៌នាថា «ជាកំហុស» មួយ។
លោក Blinken នឹងប្រាប់ក្រុមមេដឹកនាំអ៊ីស្រាអែល អំពីការវិវឌ្ឍចុងក្រោយ នៅពេលដែលលោកធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល ដើម្បីពិភាក្សាគ្នានៅថ្ងៃសុក្រនេះ។
សហរដ្ឋអាមេរិកកំពុងបញ្ជូនកងទ័ពដើម្បីសាងសង់ផែបណ្តែតទឹកមួយសម្រាប់ការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។ អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំក្រសួងការពារជាតិសហរដ្ឋអាមេរិកអ្នកស្រី Carla Babb រាយការណ៍ថា បេសកកម្មនោះនឹងត្រូវចំណាយពេលជាច្រើនសប្តាហ៍ដើម្បីបញ្ចប់។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖ «នេះគឺជាគ្រោះមហន្តរាយបង្កឡើងដោយមនុស្សទាំងស្រុង» ។ លោកបានបន្ថែមថា របាយការណ៍នេះគឺជាការបង្ហាញឱ្យដឹងអំពីតម្រូវការឱ្យមានបទឈប់បាញ់គ្នាដើម្បីមនុស្សធម៌ជាបន្ទាន់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken គ្រោងនឹងរៀបចំការពិភាក្សានៅសប្ដាហ៍នេះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសអេហ្ស៊ីប នៅចំពេលដែលមានការផ្ដោតធ្វើយ៉ាងណាឱ្យសម្រេចបាននូវការផ្អាកការប្រយុទ្ធគ្នាជាថ្មីនៅក្នុងតំបន់ហ្កាហ្សា
លោក Blinken បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារនេះក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅប្រទេសហ្វីលីពីនថា ការរៀបចំគឺចាំបាច់ត្រូវមានជាស្រេចសម្រាប់របៀបចាត់ចែងលើអភិបាលកិច្ច សន្តិសុខ ជំនួយមនុស្សធម៌ និងការអភិវឌ្ឍឡើងវិញនៅហ្កាហ្សា។
អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល លោក ឧត្តមនាវីទោ Daniel Hagari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការវាយប្រហារនៅទីនោះ ពីព្រោះក្រុមមន្ត្រីជាន់ខ្ពស់ហាម៉ាស់បានប្រើប្រាស់មន្ទីរពេទ្យនេះ ដើម្បីបញ្ជាការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។
ព័ត៌មានផ្សេងទៀត