មនុស្សយ៉ាងតិច ៧០ នាក់ត្រូវបានសម្លាប់ និង ២៨០ នាក់បានរងរបួស នៅពេលដែលពលរដ្ឋប៉ាឡេស្ទីនជាច្រើនតម្រង់ជួរដើម្បីទទួលជំនួយមនុស្សធម៌។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សាលោក Ashraf al-Qidra។
គិតត្រឹមថ្ងៃពុធនេះ លទ្ធផលបានបង្ហាញថា អ្នកបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យចំនួន ១៣% នៅក្នុងរដ្ឋ Michigan ដែលជារដ្ឋមានការប្រជែងខ្លាំងក្លានិងជារដ្ឋដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតអារ៉ាប់ជាច្រើន មិនបានបោះឆ្នោតឱ្យបេក្ខជនណាទាំងអស់
ក្រុមអ្នកចរចាបានប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីផ្អាកការប្រយុទ្ធគ្នារយៈពេល ៦ សប្តាហ៍។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីលោក Netanyahu បានប្ដេជ្ញាជំរុញទៅមុខនូវផែនការនៃការវាយលុកតាមផ្លូវគោកនៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលនៅទីនោះប្រជាជនតំបន់ហ្កាហ្សាជាងពាក់កណ្ដាលកំពុងជ្រកពួនគេចពីសង្គ្រាម។
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនច្រានចោលនូវការទទួលស្គាល់ជាឯកតោភាគីលើរដ្ឋប៉ាឡេស្ទីនមួយ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានស្នើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ខ្លួនផ្ទាល់មួយ ដែលស្នើសុំឱ្យមានបទឈប់បាញ់ជាបណ្តោះអាសន្ន និងបដិសេធការវាយប្រហារតាមជើងគោករបស់អ៊ីស្រាអែលក្នុងទីក្រុង Rafah ដោយគ្មានការការពារជនស៊ីវិល។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfieldបានថ្លែងចំពោះសេចក្តីសម្រេចដែលព្រាងដោយប្រទេសអាល់ហ្សេរីថា «ការទាមទារឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់និងគ្មានលក្ខខណ្ឌដោយមិនមានការព្រមព្រៀងដែលតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់នោះនឹងមិនធ្វើឱ្យមានសន្តិភាពប្រកបដោយចីរភាពទេ»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើសិទ្ធិវេតូប្រឆាំងរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីរារាំងសេចក្ដីសម្រេចនេះ។
ក្រុមអ្នកកាសែតនិយាយថា ការយកព័ត៌មានក្នុងតំបន់ West Bank តែងមានការប្រឈមជានិច្ច។ ប៉ុន្តែចាប់តាំងពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលាដោយក្រុមហាម៉ាស់មក អ្នកកាសែតមានការរឹតបន្តឹងកាន់តែខ្លាំងឡើង។
ប្រទេសហ្ស៊កដានីកំពុងជំរុញឱ្យមានបទឈប់បាញ់មួយ ខណៈលោក Biden ហាក់ដូចជារិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ។
ព័ត៌មានផ្សេងទៀត