ការវាយប្រហារនេះបានត្រូវចំរថយន្តមួយគ្រឿងនៅខាងក្រៅទីក្រុង Tyre ជិតមាត់សមុទ្រមេឌីទែរ៉ាណេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសលីបង់បានរាយការណ៍ថា សមាជិកក្រុមហាម៉ាស់នោះមកពីជំរំជនភៀសខ្លួន Rashidieh ដែលស្ថិតនៅតំបន់មួយដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់មានវត្តមានគួរឱ្យកត់សម្គាល់។
អ៊ីស្រាអែលក៏បានបញ្ជាក់នៅថ្ងៃអង្គារនេះផងដែរថាខ្លួនបានវាយប្រហារថ្មីតាមអាកាសនៅក្នុងតំបន់ទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា នៅពេលដែលខ្លួនជំរុញទៅមុខនូវយុទ្ធនាការដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់។
យោធាអ៊ីស្រាអែលនិយាយថា ប្រតិបត្តិការរបស់ខ្លួនរួមមានការវាយប្រហារតាមអាកាសនិងលើដី ក្នុងទីក្រុង Khan Younis និងតំបន់ផ្សេងៗទៀតនៅភាគខាងត្បូងនិងកណ្តាលនៃតំបន់ហ្កាហ្សា។
កិច្ចប្រឹងប្រែងខ្លាំងដើម្បីបង្កើនការផ្តល់ជំនួយនេះ ជាសញ្ញាបង្ហាញពីការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងៗនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប លើសកម្មភាពសង្គ្រាមរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។
កងទ័ពអ៊ីស្រាអែលក៏បានធ្វើប្រតិបត្តិការផងដែរនៅភាគកណ្ដាលតំបន់ហ្កាហ្សា ដោយបានសម្លាប់ជនសកម្មប្រយុទ្ធប្រហែល ១០ នាក់ក្នុងពេលមួយថ្ងៃកន្លងមក។
ការវាយប្រហារផ្សេងទៀតរបស់អ៊ីស្រាអែលបានធ្វើឡើងនៅភាគកណ្ដាលតំបន់ហ្កាហ្សានិងនៅក្នុងតំបន់ទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បានថ្កោលទោសការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលាក្នុងប្រទេសអ៊ីស្រាអែល និងបានចាប់ចំណាប់ខ្មាំងជាច្រើននាក់ ដែលរួមមានពលរដ្ឋអាមេរិកាំងមួយចំនួនផងដែរ
ក្រសួងសុខាភិបាលនៅហ្កាហ្សានិយាយថា មនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់ហើយថាមនុស្សយ៉ាងតិចណាស់ ៧០០ នាក់ទៀតបានត្រូវរបួស។
មនុស្សយ៉ាងតិច ៧០ នាក់ត្រូវបានសម្លាប់ និង ២៨០ នាក់បានរងរបួស នៅពេលដែលពលរដ្ឋប៉ាឡេស្ទីនជាច្រើនតម្រង់ជួរដើម្បីទទួលជំនួយមនុស្សធម៌។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សាលោក Ashraf al-Qidra។
គិតត្រឹមថ្ងៃពុធនេះ លទ្ធផលបានបង្ហាញថា អ្នកបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យចំនួន ១៣% នៅក្នុងរដ្ឋ Michigan ដែលជារដ្ឋមានការប្រជែងខ្លាំងក្លានិងជារដ្ឋដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតអារ៉ាប់ជាច្រើន មិនបានបោះឆ្នោតឱ្យបេក្ខជនណាទាំងអស់
ក្រុមអ្នកចរចាបានប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីផ្អាកការប្រយុទ្ធគ្នារយៈពេល ៦ សប្តាហ៍។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីលោក Netanyahu បានប្ដេជ្ញាជំរុញទៅមុខនូវផែនការនៃការវាយលុកតាមផ្លូវគោកនៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលនៅទីនោះប្រជាជនតំបន់ហ្កាហ្សាជាងពាក់កណ្ដាលកំពុងជ្រកពួនគេចពីសង្គ្រាម។
ព័ត៌មានផ្សេងទៀត