ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អ៊ីស្រាអែល​ឆ្មក់​វាយ​ប្រហារ​លើ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា


រថក្រោះរបស់ទាហាន​អ៊ីស្រាអែល​ប្រតិបត្តិការ​នៅក្បែរព្រំដែនតំបន់ហ្កាហ្សា កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤។
រថក្រោះរបស់ទាហាន​អ៊ីស្រាអែល​ប្រតិបត្តិការ​នៅក្បែរព្រំដែនតំបន់ហ្កាហ្សា កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ខ្លួន​បាន​វាយឆ្មក់​និង​បំផ្លាញ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា (Gaza)។

កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ថា​ខ្លួន​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ទីក្រុង Khan Younis និង​បាន​រកឃើញ​ឃ្លាំង​ផលិត​អាវុធ​មួយ​កន្លែង។

កងទ័ព​អ៊ីស្រាអែល​ក៏​បាន​ធ្វើ​ប្រតិបត្តិការ​ផងដែរ​នៅ​ភាគ​កណ្ដាល​តំបន់​ហ្កាហ្សា ដោយ​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ​ប្រហែល ១០ នាក់​ក្នុង​ពេល​មួយ​ថ្ងៃ​កន្លង​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​អ៊ីស្រាអែល។

អ្នក​សម្របសម្រួលផ្នែក​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ប៉ាឡេស្ទីន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជនជាតិ​ប៉ាឡេស្ទីន​ភៀសខ្លួន​ដែល​ជ្រកកោន​នៅ​ជិត​ទីក្រុង Rafah តាម​បណ្ដោយ​ព្រំដែន​តំបន់​ហ្កាហ្សា​ជាប់​ប្រទេស​អេហ្ស៊ីប បាន​ចាប់ផ្ដើម​ចាកចេញ​ពី​តំបន់​នោះ​ដោយសារ​ពួកគេ​ខ្លាច​ការ​ព្រមាន​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ដែល​ថា​នឹង​វាយ​លុកលុយ​ដោយ​យោធា​នៅ​ត្រឹម​ខែ​តម​អាហារ​រ៉ាម៉ាឌន (Ramadan) របស់​អ្នក​កាន់​សាសនា​អ៊ិស្លាម​នៅ​ពេល​ខាង​មុខ​នេះ។

អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ជម្លៀស​ជនជាតិ​ប៉ាឡេស្ទីន​ទៅកាន់​កន្លែង​សុវត្ថិភាព​មុន​ការ​វាយ​ប្រហារ​លើ​ទីក្រុង Rafah កើតឡើង ប៉ុន្តែ​មិន​បាន​និយាយ​ថា​នឹង​ជម្លៀស​ពួកគេ​ទៅ​ទីណា​នោះទេ៕

អ្នកស្រី Margaret Besheer រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG