ការប្រយុទ្ធគ្នានេះបានធ្វើឱ្យមនុស្សប្រហែល ១ លាន ៩ សែននាក់ភៀសខ្លួនពីផ្ទះសម្បែងនៅក្នុងតំបន់ហ្កាហ្សា ដោយមនុស្សជាច្រើនបានស្វែងរកកន្លែងជ្រកកោននៅភាគខាងត្បូងក្នុងទីជម្រកដែលមានមនុស្សណែនណាន់តាន់តាប់ ស្របពេលដែលមានការក្រើនរំឭកអំពីស្ថានភាពអនាម័យមិនល្អនិងសញ្ញាណគ្រោះថ្នាក់នៃការកើនឡើងជំងឺឆ្លង។
អគ្គលេខាធិការ អ.ស.ប. បានយកមាត្រា ៩៩ នៃធម្មនុញ្ញ អ.ស.ប. មកប្រើដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់គ្នានៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែសហរដ្ឋអាមេរិកបានវេតូការអំពាវនាវនេះ។
អស់រយៈពេលជាងបីទសវត្សរ៍មកហើយ អ្នកផ្សព្វផ្សាយព័ត៌មានដ៏ល្បីរបស់អ៊ីស្រាអែល លោក Shlomi Eldar បានយកព័ត៌មានអំពីក្រុមហាម៉ាស់ និងតំបន់ហ្កាហ្សា។
សង្គ្រាមរវាងហាម៉ាស់និងអ៊ីស្រាអែលកំពុងធ្វើឲ្យអ្នករស់រានមានជីវិតនឹកឃើញឡើងវិញអំពីការសម្លាប់រង្គាលនៅSabraនិង Shatila ក្នុងប្រទេសលីបង់កាលពីឆ្នាំ១៩៨២។ អ្នកស្រី Nicole Di Ilio រាយការណ៍រឿងនេះពីជំរំជនភៀសខ្លួន Shatila ក្នុងរដ្ឋធានី បេរូត ប្រទេសលីបង់។
អ៊ីស្រាអែលបានកំណត់យកតំបន់តូចមួយ ដែលជាទឹកដីដែលគ្មានការអភិវឌ្ឍនៅក្នុងតំបន់ហ្កាហ្សាដែលស្ថិតនៅតាមជ្រោយសមុទ្រមេឌីទែរ៉ាណេធ្វើជាកន្លែងសុវត្ថិភាពថ្មីមួយ សម្រាប់មនុស្សដែលបានរត់គេចខ្លួនពីសង្គ្រាមក្នុងតំបន់ហ្កាហ្សា
កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារលើទីប្រជុំជន Rafah ក្នុងតំបន់ហ្កាហ្សាភាគខាងត្បូងពីរលើកកាលពីយប់មិញ។
ទាហានអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានប្រយុទ្ធគ្នានៅថ្ងៃពុធនេះនៅក្នុងតំបន់ហ្កាហ្សា (Gaza) ដោយសង្គ្រាមនេះបានដាក់សម្ពាធកាន់តែខ្លាំងឡើងលើជនស៊ីវិលប៉ាឡេស្ទីនដែលកំពុងប្រឈមការលំបាកនៅក្នុងការស្វែងរកទីជម្រកនិងលទ្ធភាពទទួលបានជំនួយមនុស្សធម៌។
កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) នៅថ្ងៃអង្គារនេះនៅក្នុងតំបន់ហ្កាហ្សា (Gaza) ដោយបង្កើនការផ្ដោតលើផ្នែកភាគខាងត្បូងនៃតំបន់នេះ ស្របពេលដែលអង្គការផ្ដល់ជំនួយអន្តរជាតិនានាបង្ហាញក្ដីបារម្ភថា ជនស៊ីវិលមិនអាចគេចចេញដោយសុវត្ថិភាពពីសង្គ្រាមនេះ។
ប្រទេសអ៊ីស្រាអែលបានទទូចឱ្យប្រជាជនដែលរស់នៅក្នុងផ្នែកមួយនៃទីក្រុងធំជាងគេបង្អស់ទីពីរនៅតំបន់ហ្កាហ្សា (Gaza) ឱ្យភៀសខ្លួនចេញនៅថ្ងៃចន្ទនេះ ស្របពេលដែលទាហានអ៊ីស្រាអែលធ្វើការប្រយុទ្ធតាមផ្លូវគោកនិងវាយប្រហារតាមផ្លូវអាកាសសំដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas)។
រូបភាពនិងវីដេអូនៅលើបណ្ដាញសង្គមអនឡាញបានបង្ហាញឱ្យឃើញក្រុមអ្នកតវ៉ាស្រែកពាក្យស្លោកគាំទ្របាឡេស្ទីននិងកាន់បដាជាច្រើនដែលបដាមួយសរសេរអក្សរថា៖ «បញ្ឈប់ការផ្ដល់អាវុធដល់អ៊ីស្រាអែល។ ដោះលែងប៉ាឡេស្ទីន»។
ការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលបានបន្តឡើងវិញហើយក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការឱ្យដឹងរបស់កងកម្លាំងការពារអ៊ីស្រាអែលនៅថ្ងៃសុក្រនេះ។
កងកម្លាំងការពារជាតិអ៊ីស្រាអែលបានបញ្ជូនសារជាភាសាហ៊ីប៊្រូតាមប្រព័ន្ធសង្គមX ថា៖«ដោយសារការខំប្រឹងប្រែងរបស់អ្នកសម្របសម្រួលដើម្បីបន្តដំណើការនៃការដោះលែងចំណាប់ខ្មាំងនិងអាចមានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ ការឈប់បាញ់គ្នានឹងបន្ត»។
ព័ត៌មានផ្សេងទៀត