កាលពីថ្ងៃទី៥ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រកាសអំពីការហាមប្រាមក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល ដែលត្រូវពណ៌នាថាជា «ក្រុមជ្រុលនិយម» ដែលជាប់សង្ស័យថា ធ្វើអំពើហិង្សាប្រឆាំងនឹងក្រុមជនជាតិប៉ាឡេស្ទីនក្នុងតំបន់វែសប៊ែង (West Bank) មិនឱ្យធ្វើដំណើរទៅអាមេរិក។
ការបោះឆ្នោតនេះត្រូវបានគ្រោងធ្វើឡើងកាលពីថ្ងៃចន្ទ ប៉ុន្តែត្រូវបានរុញមកថ្ងៃអង្គារនេះវិញដោយសារតែការចរចាលើអត្ថបទនៃសេចក្ដីសម្រេចនេះនៅបន្ត ស្របពេលដែលអ្នកគាំទ្រសេចក្ដីសម្រេចនេះស្វែងរកការគាំទ្រឲ្យបានគ្រប់គ្រាន់ដើម្បីអនុម័តលើសេចក្ដីសម្រេចនេះ។
សេចក្តីព្រាងសេចក្តីសម្រេចនេះ ដែលទីភ្នាក់ងារសារព័ត៌មានជាច្រើនបានឃើញ អំពាវនាវឱ្យ«បញ្ឈប់អរិភាពជាបន្ទាន់ ដើម្បីធ្វើឱ្យមានសុវត្ថិភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំងឬបង្អាក់នោះឡើយ»។
ដោយអ៊ីស្រាអែលមិនអនុញ្ញាតឱ្យកម្មករប៉ាឡេស្ទីនចូលក្នុងប្រទេសរបស់ខ្លួនចាប់តាំងពីមានសង្គ្រាម ហើយក្រុមកម្មករបរទេសបានចាកចេញពីអ៊ីស្រាអែលនោះ កសិករអ៊ីស្រាអែលមួយចំនួន ត្រូវពឹងលើកម្លាំងក្រុមអ្នកស្ម័គ្រចិត្ត ក្នុងការប្រមូលនិងសង្គ្រោះផលដំណាំរបស់គេ
យោធាអ៊ីស្រាអែលបានថ្លែងថា ខ្លួនបានច្រឡំសម្លាប់ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣ នាក់ នៅក្នុងការវាយប្រយុទ្ធគ្នានៅភាគខាងជើងតំបន់ហា្កហ្សា
សង្គ្រាមរវាងប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់បុគ្គលិកសុខាភិបាលបរទេសនៅតាមមណ្ឌលសុខភាពក្នុងតំបន់ហ្កាហ្សា ក្នុងចំណោមនោះក៏មានជនជាតិឥណ្ឌូណេស៊ីនៅឯមន្ទីរពេទ្យឥណ្ឌូណេស៊ីនៅប៉ែកខាងជើងតំបន់ហ្កាហ្សាផងដែរ។
លោក Lerpong បាននិយាយថា៖ «នៅក្នុងការចរចាគ្នា ក្រុមហាម៉ាស់បាននិយាយប្រាប់ពួកយើងថា ពួកគេគ្មានបញ្ហាជាមួយក្រុមពលករមកពីប្រទេសទាំងអស់នៅទូទាំងពិភពលោកទេ ជាពិសេសមកពីប្រទេសថៃ។ ប៉ុន្តែបញ្ហាគឺថាកន្លែងធ្វើការរបស់ពួកគេឋិតក្នុងតំបន់មានជម្លោះ»។
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់មានន័យថា សេដ្ឋកិច្ចនៅតំបន់ West Bank កំពុងរងគ្រោះ។ បុគ្គលិកអាជ្ញាធរប៉ាឡេស្ទីនមិនទាន់ទទួលប្រាក់ខែជាច្រើនសប្តាហ៍មកហើយ ហើយបណ្ណអនុញ្ញាតឱ្យធ្វើការសម្រាប់ជនជាតិប៉ាឡេស្ទីននៅអ៊ីស្រាអែលត្រូវបានលុបចោល។ នេះគ្រាន់តែជាបញ្ហាពីរតែប៉ុណ្ណោះ។
កម្រិតនៃការស្លាប់និងរបួសជនស៊ីវិលជាច្រើនកំពុងធ្វើឱ្យលោកប្រធានាធិបតីអាមេរិក Joe Biden ព្រួយបារម្ភខ្លាំងឡើង។
លោក Gallant បាននិយាយថា ក្រុមហាម៉ាស់ បានកសាងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធក្រោមដីនិងលើដីនៅតំបន់ហ្កាហ្សាអស់ពេលជាង ១០ ឆ្នាំកន្លងទៅ និងថា ការវាយបំផ្លាញក្រុមឥស្លាមមួយនេះ នឹងត្រូវប្រើពេលវេលាយូរ គឺចំនួនច្រើនខែ។
កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ហ្កាហ្សាមុនដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលម្នាក់របស់សេតវិមានដែលគ្រោងធ្វើឡើងដើម្បីពិភាក្សាដំណាក់ការបន្ទាប់នៃសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់និងការខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើឡើងនូវការការពារជនស៊ីវិលប៉ាឡេស្ទីនដែលជាប់នៅក្នុងការប្រយុទ្ធគ្នានេះ។
នៅថ្ងៃពុធនេះ យោធាអ៊ីស្រាអែលបានប្រកាសថាទាហានអ៊ីស្រាអែល១០នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានៅភាគខាងជើងតំបន់ហ្កាហ្សា (Gaza) នៅពេលដែលខ្លួនធ្វើយុទ្ធនាការវាយប្រហារដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas)។
ព័ត៌មានផ្សេងទៀត