ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានបញ្ជាក់ថា សាកសព ១៨ នាក់ត្រូវបានរកឃើញនៅក្នុងការទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សាកាលពីយប់មិញ ដោយសាកសពជាច្រើនទៀតត្រូវគេជឿថាបានកប់នៅក្រោមគំនរបាក់បែក។
ខណៈដែលលោកប្រធានាធិបតី Joe Bidenកំពុងប្រឹងប្រែងសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤ ការស្ទាបស្ទង់មតិបង្ហាញថាពលរដ្ឋអាមេរិកាំងភាគច្រើនមិនយល់ស្របនឹងវិធានការរបស់លោកសម្រាប់តំបន់ហ្កាហ្សាទេ ដែលការណ៍នេះធ្វើឲ្យលោកទំនងជាព្យាយាមបញ្ចៀសសង្គ្រាមកុំឲ្យរាលដាលកាន់តែខ្លាំង។
អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសទៅលើអ្វី ដែលខ្លួននិយាយថាជាការបាញ់ផ្លោងរបស់អ៊ីស្រាអែល នៅជិតមន្ទីរពេទ្យ Al-Amal ក្នុងទីក្រុង Khan Yunis ដែលធ្វើឱ្យមនុស្ស ១០ នាក់ ស្លាប់ និងរបួសយ៉ាងហោចណាស់ក៏ ២១ នាក់ផងដែរ។
កិច្ចប្រជុំនោះបានផ្តល់ឱកាសនៃការពិភាក្សាគ្នាមួយអំពើវីធីនានា ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា ដែលកំពុងរងការហែកហួរដោយសង្គ្រាម និងការកាត់បន្ថយភាពគ្រោះថ្នាក់លើជនស៊ីវិលផងដែរ។ នេះបើតាមការលើកឡើងរបស់មន្ត្រីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ។
ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានបង្កើនការវាយប្រហារលើទាហានសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ហើយក្រុមហ៊ូធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេមែនបានប្រើគ្រាប់ផ្លោងមីស៊ីលនិងដ្រូនវាយប្រហារលើនាវាចម្បាំងនិងនាវាពាណិជ្ជកម្មជាច្រើនគ្រឿង។
នៅក្នុងតំបន់ហ្កាហ្សា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឱ្យមនុស្សយ៉ាងតិច១៨នាក់ស្លាប់នៅក្នុងទីក្រុង Khan Yunis នៅភាគខាងត្បូង។ ទីក្រុងនេះគឺជាចំណុចកណ្ដាលនៃការប្រយុទ្ធគ្នានៅពេលថ្មីៗនេះ។
ការគាំទ្ររបស់រដ្ឋបាល Biden ចំពោះប្រទេសអ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់ (Hamas) បាននាំឱ្យមានការរិះគន់យ៉ាងខ្លាំងទាំងពីជនជាតិអាមេរិកាំងដែលតវ៉ាចំពោះការស្លាប់របស់ជនស៊ីវិលប៉ាឡេស្ទីននិងពីបុគ្គលិកក្រសួងការបរទេសអាមេរិកដែលអំពាវនាវឱ្យមានបទឈប់បាញ់គ្នា។
ក្នុងរយៈពេលតែជាងពីរខែ ការវាយលុកនេះបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញច្រើនជាងការកម្ទេចក្រុង Aleppo នៅស៊ីរីពីឆ្នាំ ២០១២ ដល់ ២០១៦ ច្រើនជាងការខូចខាតនៅក្រុង Mariupol នៅអ៊ុយក្រែន និងការទម្លាក់គ្រាប់បែករបស់ពួកសម្ព័ន្ធមិត្តក្នុងប្រទេសអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី ២។
ទីភ្នាក់ងារស្បៀងអាហារបាននិយាយថាវាជាលើកទី១ដែលក្បួនរថយន្តដឹកជំនួយដោយផ្ទាល់ពីប្រទេសហ៊្សកដានីបានទៅដល់តំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។
ការចរចាបានកើតមានឡើងដើម្បីឲ្យផ្អាកការប្រយុទ្ធគ្នាជាថ្មីហើយឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងកាន់តែច្រើនថែមទៀត ក៏ប៉ុន្តែ ភាគីប្រយុទ្ធគ្នាមិនទាន់សម្រេចបានកិច្ចព្រមព្រៀងទេ។
កាលពីថ្ងៃទី៥ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រកាសអំពីការហាមប្រាមក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល ដែលត្រូវពណ៌នាថាជា «ក្រុមជ្រុលនិយម» ដែលជាប់សង្ស័យថា ធ្វើអំពើហិង្សាប្រឆាំងនឹងក្រុមជនជាតិប៉ាឡេស្ទីនក្នុងតំបន់វែសប៊ែង (West Bank) មិនឱ្យធ្វើដំណើរទៅអាមេរិក។
ព័ត៌មានផ្សេងទៀត