ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​កំណត់​តំបន់​សុវត្ថិភាព​​ថ្មី​ក្នុង​តំបន់​ហ្កាហ្សា​ ដែល​ពលរដ្ឋប៉ាឡេស្ទីន​និង​ក្រុម​ផ្តល់​ជំនួយ​ថា​​ជា​ទីតាំង​​​មិន​សូវ​ល្អ


រូបឯកសារ៖ ជនជាតិ​ប៉ាឡេស្ទីន​ដែល​ត្រូវបាន​បំផ្លាស់ទី​ដោយសារ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ស្ថិត​ក្នុង​ជំរុំ​មួយ​នៅ ក្នុង​ទី​ក្រុង​ Rafahកាលពីថ្ងៃទី​០៤ ធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ជនជាតិ​ប៉ាឡេស្ទីន​ដែល​ត្រូវបាន​បំផ្លាស់ទី​ដោយសារ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ស្ថិត​ក្នុង​ជំរុំ​មួយ​នៅ ក្នុង​ទី​ក្រុង​ Rafahកាលពីថ្ងៃទី​០៤ ធ្នូ ឆ្នាំ២០២៣។

អ៊ីស្រាអែល​បាន​កំណត់​យក​តំបន់​តូច​មួយ ដែល​ជា​ទឹក​ដី​ដែល​គ្មាន​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​ហ្កាហ្សា​ដែល​ស្ថិត​នៅតាម​ជ្រោយ​សមុទ្រ​មេឌីទែរ៉ាណេធ្វើ​ជា​កន្លែង​សុវត្ថិភាព​ថ្មី​មួយ ​សម្រាប់​មនុស្ស​ដែល​បាន​រត់​គេច​ខ្លួនពី​សង្គ្រាម​ក្នុង​តំបន់​ហ្កាហ្សា​ ដើម្បីការពារ​ខ្លួន​ពី​ការ​វាយប្រហារ​ពី​លើ​អាកាស​របស់​អ៊ីស្រាអែល​ និងដើម្បី​ទទួល​បានជំនួយ​មនុស្សធម៌​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។ ​

នេះ​ជា​តំបន់​ Muwasi​ ជា​ជំរំក្រណាត់​តង់​កៅស៊ូ ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​មាន​ការ​ភិតភ័យ​ រស់​នៅក្នុង​ស្ថានភាព​លំបាក​វេទនា​ មិន​មានស្រែ​ចម្ការច្រើន​ គ្មាន​ទឹក​ និង​ផ្លូវ​មិន​ល្អ។​ ចំនួន​ពលរដ្ឋ​រត់​មក​កាន់​ទីនេះ​បាន​ឡើង​កាន់តែ​ខ្លាំង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ក្នុង​ពេល​ពួក​គេ​បាន​រត់​គេច​ពី​ការ​វាយប្រហារ​របស់​កង​យោធា​អ៊ីស្រាអែល​ នៅ​ជិត​តំបន់​ហ្កាហ្សា​ភាគ​ខាង​ត្បូង​នោះ។

ក្នុង​ទំហំ​ដីប្រមាណ​២០គីឡូម៉ែត្រ​ក្រឡា​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​និរតី​ តំបន់ Muwasi នេះ​បាន​ស្ថិតក្រោម​ការ​ពិភាក្សាគ្នាយ៉ាង​ខ្លាំង​រវាងអ៊ីស្រាអែល​និង​អង្គការមនុស្ស​ធម៌​អន្តរជាតិ​នានា​ ជុំវិញ​ទីតាំង​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​ស៊ីវិល។ ​

អ៊ីស្រាអែល​បាន​ផ្តល់តំបន់ Muwasi ធ្វើ​ជា​ដំណោះស្រាយ​ក្នុង​ការការពារ​ប្រជាជន​ ដែល​បានរត់​គេច​ពី​ផ្ទះសម្បែង​របស់​ពួក​គេ ដើម្បី​រត់​គេច​ពី​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​រវាង​កងទ័ព​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់។​ ​ អង្គការ​សហប្រជាជាតិ​ ​និង​ក្រុមផ្តល់​ជំនួយ​សង្គ្រោះនិយាយ​ថា​ តំបន់ Muwasi ជា​ទីតាំង​មិន​សម​ល្អ​នោះ​ឡើយ ក្នុង​ការរក​ដំណោះស្រាយដល់​ពលរដ្ឋ​ដែលខ្ចាត់ព្រាត់​ពី​ផ្ទះសម្បែង​ និង​គ្មាន​សុវត្ថិភាពនៅ​ពេល​ពួក​គេ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ពី​ការ​វាយប្រហារ​ពី​លើ​អាកាស ហើយកងទ័ព​បាន​បញ្ជា​ឱ្យ​ពួក​គេ​ត្រូវ​តែ​ចាក​ចេញ​នោះ។ ​

ទី​តាំង​នេះគ្មានប្រព័ន្ធទឹក​ប្រើប្រាស់​ ​គ្មាន​បង្គន់​ ​ហើយ​ធ្វើក្រុម​មនុស្សធម៌​អន្តរជាតិ​និង​អ្នក​ផ្តល់​ជំនួយ​ពិបាកទៅ​ដល់​ ហើយជំរំ​ដែល​បង្កើត​ឡើង​ដោយ​តង់កៅស៊ូ​នោះ​ មិន​អាច​ធន់​បាន​នឹង​អាកាសធាតុ​ត្រជាក់​និង​ភ្លៀង​ផ្គរ​នា​ពេល​ខាង​មុខ​បាន​ឡើយ៕ ​

XS
SM
MD
LG