អ្នករស់នៅតំបន់ Gaza៖ «ក្តីសុបិនរបស់យើងត្រូវបានបំផ្លាញ»
- Heather Murdock
នៅពេលដែលសង្រ្គាមរវាងអ៊ីស្រាអែលនិងហាម៉ាស់បានចាប់ផ្តើមនៅចុងសប្តាហ៍ទី១នៃខែតុលា ច្រកចូលតែមួយគត់ទៅកាន់តំបន់ Gazaត្រូវបានបំផ្លាញ ហើយកម្មករប៉ាឡេស្ទីននៅអ៊ីស្រាអែលមិនអាចទៅផ្ទះវិញបានទេ។ ឥឡូវនេះ បុរសរាប់ពាន់នាក់កំពុងជាប់នៅខាងក្រៅ ខណៈដែលឪពុកម្តាយ បងប្អូន ភរិយា និងកូនៗព្យាយាមឱ្យរួចជីវិតពីការទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សា (Gaza)។ អ្នកស្រី Heather Murdock នៃ VOA រាយការណ៍ពីទីក្រុង Ramallah នៅតំបន់វែសប៊ែង (West Bank)។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួលដូចតទៅ៕