លោក Biden ប្រដូចក្រុមហាម៉ាស់ទៅនឹងលោក Putin ហើយស្នើពលរដ្ឋអាមេរិកាំងឱ្យគាំទ្រអ៊ីស្រាអែលនិងអ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវដោយផ្ទាល់ទៅកាន់ពលរដ្ឋអាមេរិកាំងឱ្យបន្តផ្តល់ថវិកាដល់អ៊ុយក្រែននិងអ៊ីស្រាអែលក្នុងគ្រាដែលប្រទេសទាំងពីរកំពុងមានសង្គ្រាម។ លោក Biden ថ្លែងយ៉ាងដូច្នេះចេញពីការិយាល័យប្រធានាធិបតីនៅយប់ថ្ងៃព្រហស្បតិ៍ គឺមួយថ្ងៃក្រោយពីលោកវិលត្រឡប់មកពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលវិញ ដើម្បីបង្ហាញការគាំទ្រដល់សម្ព័ន្ធមិត្តដ៏សំខាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ប្រធានការិយាល័យវីអូអេប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍រឿងនេះពីរដ្ឋធានាវ៉ាស៊ីនតោន។ លោក សាយ មុន្នី ប្រែសម្រួលជូន៕