រដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun បានចេញការព្រមានខ្លាំងៗកាលពីថ្ងៃទី ២ ខែមិថុនាលើបញ្ហាតៃវ៉ាន់និងសមុទ្រចិនខាងត្បូងនៅក្នុងកិច្ចពិភាក្សា Shangri-La ក្នុងប្រទេសសិង្ហបុរី។
សេចក្ដីប្រកាសអំពីការដំឡើងតម្លៃសំបុត្ររថភ្លើងនេះដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ២ ខែឧសភាកន្លងទៅនេះ បានយោងលើ «ថ្លៃចំណាយលើប្រតិបត្តិការនានាដូចជាការថែទាំផ្លូវរថភ្លើង ការទិញទូរថភ្លើង ការកែលម្អឧបករណ៍ និងពលកម្ម» សម្រាប់ការបង្កើនតម្លៃសំបុត្រនេះ។
សមយុទ្ធនេះធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងរយៈពេល ១៥ថ្ងៃនេះ កម្ពុជានិងចិនក៏ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅដែនសមុទ្រ ក្នុងខេត្តព្រះសីហនុផងដែរ។
នៅក្នុងការស្ទង់មតិរយៈពេល ២ ថ្ងៃ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅនេះ អ្នកចូលរួមឆ្លើយសំណួរប្រមាណ ៥៨% បានយល់ស្របជាមួយនឹងការលើកឡើងដែលថារដ្ឋាភិបាលចិនបានប្រើ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ចិន ដើម្បី «ជះឥទ្ធិពលលើទស្សនៈសាធារណជនអាមេរិកាំង»។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនថា ៨១% នៃជនជាតិអាមេរិកាំងមានការយល់ឃើញអវិជ្ជមានអំពីប្រទេសចិន មានរួម ៤៣% ដែលមានទស្សនៈអវិជ្ជមានខ្លាំងអំពីប្រទេសនេះ។
បើតាមការស្ទង់មតិថ្មីមួយថាការយកព័ត៌មាននៅក្នុងប្រទេសចិនចាប់តាំងពីការរាតត្បាតសាកលនៃជំងឺកូវីដល្អប្រសើរជាងមុន ប៉ុន្តែក្រុមអ្នកកាសែតបរទេសនៅតែប្រឈមនឹងបញ្ហាទិដ្ឋាការ ការតាមឃ្លាំមើលនិងការយាយី។
សេដ្ឋកិច្ចចិនដែលជាសេដ្ឋកិច្ចធំជាងគេបង្អស់ទីពីរនៅលើពិភពលោកនេះបានរីកចម្រើនក្នុងល្បឿន ៥,៣% ប្រចាំឆ្នាំនៅរវាងខែមករានិងខែមីនាឆ្នាំនេះ ដោយរីកចម្រើនហួសការព្យាករណ៍ទុករបស់អ្នកវិភាគនានាដែលបានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងរីកចម្រើនក្នុងកម្រិតប្រហែល ៤,៨%។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងបញ្ជូនសារយ៉ាងច្បាស់មួយទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំងថា ឱ្យត្រូវបញ្ឈប់សកម្មភាពគគ្លើន។
អស់រយៈពេលជាច្រើនខែបន្ទាប់ពីប្រទេសហ្វីលីពីនបានដកខ្លួនចេញពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនមក សហរដ្ឋអាមេរិកបានប្រកាសអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសហ្វីលីពីន។
លោក Biden បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនោះថា៖ «ការប្តេជ្ញាចិត្តផ្នែកការពាររបស់សហរដ្ឋអាមេរិកចំពោះប្រទេសជប៉ុននិងប្រទេសហ្វីលីពីនគឺរឹងមាំមិនអាចបំបែកបាន»។
ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយលោក Ma Ying-jeou អតីតប្រធានាធិបតីកោះតៃវ៉ាន់ នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយបានបិទបញ្ចប់ «ដំណើរសន្តិភាព» ១១ ថ្ងៃរបស់លោក Ma ដែលមានគោលបំណងលើកកម្ពស់ការបង្រួបបង្រួមរវាងកោះតៃវ៉ាន់និងប្រទេសចិន។
លោក Biden និងលោក Kishida បានលាតត្រដាងផែនការនេះកាលពីថ្ងៃពុធដើម្បីរៀបចំរចនាសម្ព័ន្ធបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅជប៉ុនឡើងវិញ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតតាំងពីទសវត្សរ៍ ១៩៦០ មក។
ព័ត៌មានផ្សេងទៀត
No media source currently available