សមយុទ្ធយោធា «នាគមាស» រវាងកម្ពុជានិងចិនចាប់ផ្តើម
នាព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជានិងចិន ចាប់ផ្តើមសមយុទ្ធរួមគ្នា «នាគមាស» ដែលមានរយៈពេល ១៥ថ្ងៃ។ នេះជាសមយុទ្ធលើកទី៦ ហើយ ដែលភាគីទាំងពីរធ្វើរួមគ្នា។ នៅក្នុងសមយុទ្ធឆ្នាំនេះ កម្លាំងកងទ័ពចិនចូលរួមមានប្រមាណ៧ ៦០នាក់។ ចំណែកកម្ពុជាវិញ មានកម្លាំងយោធាប្រមាណ ១៣០០នាក់ចូលរួម។ សមយុទ្ធនេះធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងរយៈពេល ១៥ថ្ងៃនេះ កម្ពុជានិងចិនក៏ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅដែនសមុទ្រ ក្នុងខេត្តព្រះសីហនុផងដែរ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តកំពង់ឆ្នាំងដូចតទៅ៖
អត្ថបទទាក់ទង
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន