យោងតាមរបាយការណ៍របស់អ្នកស្រាវជ្រាវអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុនបានឱ្យដឹងថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ស្ថាប័នហិរញ្ញវត្ថុចិនបានផ្តល់ប្រាក់កម្ចីចំនួន ១,៣៤ លានលានដុល្លារ ដល់ប្រទេសកំពុងអភិវឌ្ឍន៍។
កម្មវិធីបង្ហោះវីដេអូខ្លីៗមួយនេះ មានប្រជាប្រិយភាពខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនឈ្មោះ ByteDance ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយគណបក្សកុម្មុយនីស្តចិន។
កាលពីថ្ងៃទី ១១ ខែមីនា សភាចិនបានបិទបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។ ក្នុងអំឡុងកិច្ចប្រជុំពេញមួយសប្តាហ៍នោះ ប្រធានាធិបតីចិនលោក Xi Jinping បានពង្រឹងការកាន់អំណាចរបស់លោកបន្ថែមទៀត។
ដោយសារតែអំណាចសម្រេចចិត្តភាគច្រើនបំផុតនៅពេលនេះ ស្ថិតក្នុងដៃរបស់លោក Xi នៅក្រោមរចនាសម្ព័ន្ធនយោបាយកែសម្រួលថ្មីនោះ អ្នកជំនាញមួយចំនូននិយាយថា ការធ្វើបែបនេះអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំចិន។
ការសាងសង់ទីក្រុងដែលមានទំហំ ២៦០.០០០ ហិកតានេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅខែសីហា ឆ្នាំ ២០៤៥ ខាងមុខ ដែលជាខួប ១០០ ឆ្នាំនៃការទទួលបានឯករាជ្យរបស់ប្រទេសឥណ្ឌូណេស៊ីពីអាណានិគមហូឡង់។
នៅសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានចោទប្រកាន់សហរដ្ឋអាមេរិកពីការព្យាយាមបំបិទឥទ្ធិពលរបស់ចិន។
នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានទទួលស្គាល់ថា ការសម្រេចបាននូវគោលដៅនេះមិនមែនជារឿងងាយស្រួលនោះឡើយ ដោយសារតែសេដ្ឋកិច្ចចិនកំពុងប្រឈមនឹងហានិភ័យយូរអង្វែងនិងគ្រោះថ្នាក់ដែលមើលមិនឃើញ។
លោក Yan គឺជាមន្ត្រីចុងក្រោយគេដែលត្រូវបានស៊ើបអង្កេតពីបទពុករលួយដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយដែលមានរយៈពេលមួយទសវត្សរ៍មកហើយរបស់លោកប្រធានាធិបតី Xi Jinping ដែលអ្នករិះគន់និយាយថា ត្រូវបានប្រើប្រាស់មួយផ្នែកដើម្បីដកគូប្រជែងនយោបាយរបស់លោក Xi។
ប្រទេសចិនបានបើកសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី៥ ខែមីនាកន្លងទៅនេះ ក្នុងរដ្ឋធានីប៉េកាំង។
ប្រទេសចិននៅថ្ងៃចន្ទនឹងបើកសម័យប្រជុំសភាពីរ ដែលជាព្រឹត្តិការណ៍នយោបាយប្រចាំឆ្នាំជាន់ខ្ពស់បំផុតរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ ទោះបីជាព្រឹត្តិការណ៍នេះត្រូវបានរៀបចំយ៉ាងប្រយ័ត្នប្រយែង កិច្ចប្រជុំនេះនឹងផ្តល់សញ្ញាសំខាន់នានាអំពីផែនការគោលនយោបាយចិន។
លោក Liu ត្រូវបានចោទប្រកាន់ពីបទកេងប្រយោជន៍ពីមុខតំណែងរបស់លោកនៅធនាគារ Bank of China និងពីមុខតំណែងពីមុនរបស់លោកជាប្រធានធនាគារ Export-Import Bank of China។ នេះបើយោងតាមការបញ្ជាក់របស់មហាអយ្យការចិននៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបង្ហោះនៅលើបណ្ដាញសង្គមអនឡាញ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវិមានក្រឹមឡាំងបានបញ្ជាក់ថា មេដឹកនាំទាំងពីរបាននិយាយអំពីចំណងទាក់ទងសេដ្ឋកិច្ចដែលកំពុងរីកដុះដាលរបស់ខ្លួនដោយទំនាក់ទំនងរវាងចិននិងរុស្ស៊ីដែលបាន «ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីពេលមុន»។
ព័ត៌មានផ្សេងទៀត
No media source currently available