ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាមន្ត្រីជាន់ខ្ពស់ម្នាក់នៃផ្នែកកិច្ចការគ្រប់គ្រងអាវុធរបស់ខ្លួននឹងដឹកនាំគណៈប្រតិភូមួយក្នុងកិច្ចចរចានុយក្លេអ៊ែររវាងចិននិងសហរដ្ឋអាមេរិក។
អ្នកវិភាគនិយាយថា ស្របពេលការដកដំណែងជាបន្តបន្ទាប់ពីមន្រ្តីជាន់ខ្ពស់ឆ្លុះបញ្ចាំងពីចលាចលកំពុងកកើតឡើងនៅក្នុងប្រព័ន្ធនយោបាយចិន
លោក Li ជានាយករដ្ឋមន្ត្រីចិននិងជាប្រធានក្រុមប្រឹក្សារដ្ឋចិនចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ ដែលជាទសវត្សរ៍ដំបូងនៃការកាន់អំណាចរបស់លោក Xi។ លោកត្រូវបានជំនួសដោយលោក Li Qiang អតីតលេខាបក្សទីក្រុងសៀងហៃនិងជាអ្នកស្មោះត្រង់នឹងលោក Xi កាលពីខែមីនា បន្ទាប់ពីសមាជជាតិរបស់ប្រជាជនចិន។
យន្តហោះចម្បាំងចិនមួយគ្រឿងបានហោះមកជិតយន្តហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលកំពុងហោះលើសមុទ្រចិនខាងត្បូង ក្នុងគម្លាតប្រហែលជាង៣ម៉ែត្របន្តិចប៉ុណ្ណោះ ដែលវិះតែនឹងបង្កឱ្យមានឧប្បត្តិហេតុបុកគ្នាទៅហើយ។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានធ្វើដំណើរមកដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះសម្រាប់ជំនួបជាមួយនឹងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកអំពីបញ្ហាសន្តិសុខទ្វេភាគីនិងថ្នាក់តំបន់
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ស្របពេលដែលភាគីទាំងពីរដោះស្រាយការខ្វែងគំនិតគ្នានិងធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៅលើពិភពលោក។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមុនថា លោក Li Shangfu កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយសង្ស័យថាមានអំពើពុករលួយទាក់ទងនឹងលទ្ធកម្មឧបករណ៍និងការអភិវឌ្ឍន៍។
លោកប្រធានាធិបតី Joe Biden ត្រឡប់ពីប្រទេសអ៊ីស្រាអែលមកសហរដ្ឋអាមេរិកវិញ ដោយមិនបានជួបជាមួយមេដឹកនាំប៉ាឡេស្ទីន ឬអារ៉ាប់ ទោះបីជាមានការចរចារការទូតជាច្រើនថ្ងៃដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ក៏ដោយ។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកនិងអូស្ត្រាលី បានចោទប្រកាន់ប្រទេសចិនអំពីការលួចកម្មសិទ្ធិបញ្ញាក្នុងកម្រិតខ្ពស់មួយមិនធ្លាប់មានពីមុន។
ប្រទេសទាំងពីរធ្លាប់មានការប៉ះទង្គិចគ្នាជាច្រើនលើករួចមកហើយនៅក្នុងតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសនៅតំបន់ជម្លោះ Second Thomas Shoal ដែលជាផ្នែកមួយនៃប្រជុំកោះ Spratly។
កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំចិនលោក Xi Jinping បានធ្វើអត្ថាធិប្បាយសាធារណៈលើកដំបូងរបស់លោកអំពីជម្លោះរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ ដោយបានអំពាវនាវឱ្យមានការឈប់បាញ់គ្នានិងបានថ្លែងជាថ្មីទៀតអំពីការបង្កើត«រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ»
ក្នុងរយៈជិត២ខែបន្ទាប់ពីក្លាយជានាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅប្រទេសចិនចំនួនពីរលើក។ ក្នុងដំណើរទៅប្រទេសចិនលើកនេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងសម្តែងឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អមួយកម្រិតថែមទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available