ប្រទេសអាមេរិកឡាទីនជាង ២០ កំពុងចូលរួមក្នុងគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្មចិន រួមទាំងតាមរយៈគម្រោងពាណិជ្ជកម្ម និងការកសាងហេដ្ឋារចនាសម្ពន្ធ។
ខណៈប្រទេសចិនប្រារព្ធខួប ១០ ឆ្នាំនៃគំនិតផ្តួចផ្តើមក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន (Belt and Road Initiative ឬ BRI) លោកស្រី Sarah Zaman ប្រធានការិយាល័យ VOA ប្រចាំនៅប៉ាគីស្ថានស្វែងរកមូលហេតុដែលគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលជាគម្រោងដ៏ធំបំផុតមួយក
ប៉ុន្តែនៅពេលដែលថវិកាប្រើប្រាស់សម្រាប់កិច្ចព្រមព្រៀងនេះផុតសុពលភាពកាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ ប្រទេស Palau និងប្រទេសកោះ Marshall Islands មិនបានទទួលជំនួយសេដ្ឋកិច្ចថ្មីៗទៀតឡើយ នៅក្រោមច្បាប់ថវិកាបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក។
កិច្ចប្រឹងប្រែងនេះរួមមានដូចជាការទិញខ្លឹមសាររឿងនានា ការបង្កើតទំព័របណ្ដាញសង្គមអនឡាញក្លែងក្លាយដើម្បីចែកផ្សាយសាររបស់រដ្ឋាភិបាលចិន និងការប្រើការគាបសង្កត់ដើម្បីលុបចោលទំព័របណ្ដាញសង្គមអនឡាញណាដែលខ្លួនមិនពេញចិត្តជាដើម។
ការស្ទង់មតិផ្លូវការមួយរបស់ចិនបានបង្ហាញថា សកម្មភាពរោងចក្ររបស់ប្រទេសចិនមានការរីកចម្រើនជាលើកដំបូងបង្អស់នៅក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។
ក្រុមហ៊ុន Evergrande គឺជាក្រុមហ៊ុនអចលនទ្រព្យដែលជាប់បំណុលច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយជាប់បំណុលសរុបជាង ៣០០ ពាន់លានដុល្លារ និងស្ថិតនៅចំណុចកណ្ដាលនៃវិបត្តិសាច់ប្រាក់ដែលមិនធ្លាប់មានពីមុននៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។
ភាគហ៊ុននៅក្នុងក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអចលនៈទ្រព្យចិនដែលមានជម្លោះបានដាំក្បាលចុះនៅថ្ងៃចន្ទនេះបន្ទាប់ពីការប្រកាសថាខ្លួននឹងមិនអាចអនុវត្តផែនការរៀបចំរចនាសម្ពន្ធ័ថ្មីដែលមានគោលបំណងធានាការរស់ឡើងវិញរបស់ក្រុមហ៊ុននោះបានទេ។
ការបង្កើនសមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់ និងជប៉ុនកំពុងបង្កឱ្យមានការផ្លាស់ប្តូរឥរិយាបថរបស់រដ្ឋាភិបាលជប៉ុន។
អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ក្រុមចោរព័ត៌មានវិទ្យារុស្ស៊ីនិងអឺរ៉ុបខាងកើតបានគ្របដណ្ដប់លើពិភពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ប៉ុន្តែពួកគេប្រហែលជានឹងប្រឈមនឹងឧបសគ្គពីប្រទេសចិនដែលជាគូប្រជែងថ្មី។
ប្រឈមនឹងការតាមដាន ការជាប់ឃុំឃាំងក្នុងជំរំ និងការគាបសង្កត់ នៅក្នុងប្រទេសចិន ជនជាតិ ភាគតិចអ៊ុយហ្គ័រ (Uyghurs) រាប់ពាន់នាក់បានភៀសខ្លួនទៅបរទេស។
រដ្ឋាភិបាលចក្រភពអង់គ្លេស បានបដិសេធការអំពាវនាវ ដែលចង់ឱ្យដាក់ជាផ្លូវការថា ចិនជាប្រទេសដែលគំរាមកំហែងទៅលើផលប្រយោជន៍របស់អង់គ្លេស។
ខ្លាឃ្មុំផេនដាយក្សដែលរស់នៅសួនសត្វជាតិ Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោនអស់រយៈពេល២៣ឆ្នាំនឹងត្រឡប់ទៅប្រទេសចិនវិញនៅចុងឆ្នាំនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available