ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគហ៊ុន​របស់​ក្រុមហ៊ុន Evergrande ធ្លាក់ចុះ បន្ទាប់ពី​ផែនការ​រៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​ត្រូវ​បាន​បោះចោល


រូបឯកសារ៖ រូបសញ្ញារបស់ក្រុមហ៊ុន China Evergrande Group ត្រូវបានគេឃើញនៅលើទីស្នាក់ការរបស់ខ្លួននៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
រូបឯកសារ៖ រូបសញ្ញារបស់ក្រុមហ៊ុន China Evergrande Group ត្រូវបានគេឃើញនៅលើទីស្នាក់ការរបស់ខ្លួននៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន Evergrande ដែល​ជា​ក្រុមហ៊ុន​អចលនៈទ្រព្យ​ចិន​ដែល​មាន​ជម្លោះ​បាន​ដាំក្បាល​ចុះ​នៅ​ថ្ងៃ​ចន្ទ​នេះ​បន្ទាប់ពី​ការប្រកាស​ថា​ខ្លួន​នឹង​មិន​អាច​អនុវត្ត​ផែនការ​រៀបចំ​រចនា​សម្ពន្ធ័​ថ្មី​ដែល​មាន​គោលបំណង​ធានា​ការរស់​ឡើង​វិញ​របស់​ក្រុមហ៊ុន​នោះ​បាន​ទេ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ក្រុមហ៊ុន​នេះ​បានខាតបង់​ជាង២៥ភាគរយ ដោយ​បញ្ជាក់​ពី​ការព្រួយ​កង្វល់​ទីផ្សារ​នៅ​ពេល​ដែល​ផ្នែក​ចលនៈទ្រព្យ​របស់​ចិន​ប្រឈម​វិបត្តិ​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន។

កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រុមហ៊ុន Evergrande បាន​ប្រកាស​ថា​ខ្លួន​មិន​អាច​ចេញ​ប័ណ្ណ​បំណុល​ថ្មី​នៅពេល​ដែល​ក្រុមហ៊ុន Hengda Real Estate Group ដែល​ជា​សាខា​របស់​ខ្លួន​នឹង​ត្រូវ​ស៊ើប​អង្កេត​នោះ។

ការណ៍​នេះ​បាន​កើត​មាន​ឡើង២ថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន​នោះ​បាន​និយាយ​ថា​ជំនួប​ស្តីពី​ការរៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​នឹង​មិន​កើត​មាន​ឡើង ដោយ​និយាយ​ថា«វា​ជា​ការចាំបាច់​ដើម្បី​វាយ​តម្លៃ​ឡើង​វិញ​នូវ​លក្ខខណ្ឌ​របស់​ផែនការ​ដើម្បី​ឱ្យ​ស៊ី​គ្នា​នឹង«ស្ថានភាព​នៃ​គោលដៅ​និង​តម្រូវការ​របស់​ម្ចាស់​បំណុល»។

បំណុល​ដ៏​សន្ធឹក​សន្ធាប់​របស់​ក្រុមហ៊ុន Evergrande បាន​រួមវិភាគ​ទាន​ដល់​វិបត្តិ​ទីផ្សារ​ចលនៈទ្រព្យ​របស់​ចិន​ដែល​កំពុង​បង្កើន​ការភ័យ​ខ្លាច​នៃ​ការរាលដាល​ទូទាំង​សាកល​លោក។

ផ្នែក​ចលនៈទ្រព្យ​ដែល​រួម​ជាមួយ​ការសាងសង់​មាន​ប្រហែល​មួយ​ភាគ​បួន​នៃ​ផលិត ផល​សរុប​ក្នុង​ស្រុក​របស់​ចិន​ជា​សរសរ​ស្តម្ភ​ដ៏​សំខាន់​មួយ​នៃ​ការរីកលូតលាស់​របស់​ប្រ ទេស​ចិន​បាន​រីក​លូតលាស់​គួរ​ឱ្យ​ទាក់ទាញ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ។

ក៏ប៉ុន្តែ បំណុល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បាន​ដាក់​ទម្ងន់​ដល់​ក្រុមហ៊ុន Evergrande ដែល​បាន​ប៉ាន់ស្មាន​ថា​មាន​បំណុល៣២៨ពាន់​លាន​ដុល្លារកាលពី​ចុង​ខែ​មិថុនា​ដែល​ត្រូវ​បាន​មើលឃើញ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​ថា​ជា​ហានិភ័យ​ដែល​មិន​អាច​ទទួល​យកបាន​សម្រាប់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​សុខភាព​សេដ្ឋកិច្ចទាំង​មូល​របស់​ចិន៕

XS
SM
MD
LG