សម្រាប់លោក ប៉ូច រាសី នៃវីអូអេ ថ្ងៃរំលឹកគុណឪពុក ជាថ្ងៃស្រគត់ស្រគុំមួយ ដែលនាំឱ្យលោកនឹកឃើញដល់ថ្ងៃ ដែលលោកបានឃើញមុខឪពុករបស់លោកជាលើកចុងក្រោយ។ លោក ប៉ូច រាសី បានសរសេរកំណត់ត្រារបស់លោក ជូនលោកអ្នកជាទីសណ្តាប់ដូចតទៅ។
ក្នុងរយៈពេលប្រាំខែកន្លងមកនេះ ចំនួនជនចំណាកស្រុកចិនដែលធ្វើដំណើរដ៏វែងឆ្ងាយពីអាមេរិកខាងត្បូងទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិកបានកើនឡើង ដែលភាគច្រើនធ្វើដំណើរដោយថ្មើរជើង។ VOA ផ្សាយជាភាសាចិនរាយការណ៍ពីមូលហេតុដែលជនចំណាកស្រុកចិនមួយចំនួនចាកចេញពីប្រទេសចិន។
នៅប៉ុន្មានសប្តាហ៍ដំបូងនៃសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន ជនភៀសខ្លួនដែលភៀសខ្លួនទៅកាន់ប្រទេសជិតខាងអាចធ្វើដំណើរដោយគិតថ្លៃនៅទូទាំងអឺរ៉ុប។ មួយឆ្នាំក្រោយមក ការធ្វើដំណើរដែលឥតគិតថ្លៃគឺមានតែរថភ្លើងមួយពីប្រទេសប៉ូឡូញទៅអាល្លឺម៉ង់តែប៉ុណ្ណោះ។
ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញនៅប៉ុន្មានខែដំបូងនៃការឈ្លានពានរបស់រុស្ស៊ី។ មួយឆ្នាំក្រោយមក រូបភាពចលាចលនៅតាមព្រំដែនមានភាពប្រសើរជាងមុន ហើយពលរដ្ឋអ៊ុយក្រែនជាច្រើនឥឡូវនេះបានឆ្លងព្រំប្រទល់ទៅមកប្រទេសកំណើតរបស់ខ្លួន។
លោក អួន ឡឺត បានសរសេរសៀវភៅមួយក្បាលរៀបរាប់អំពីដំណើរជីវិតរបស់លោក ដែលមានចំណងជើងជាភាសាអង់គ្លេសដែលជាខ្មែរថា «សុបិនអាមេរិកាំងរបស់ជនភៀសខ្លួនម្នាក់ ពីវាលពិឃាតនៅកម្ពុជា ដល់កងការពារសន្តិសុខប្រធានាធិបតី»។
តារាហូលីវូដជនជាតិម៉ុងអាមេរិកាំងម្នាក់ និងផលិតករភាពយន្តខ្មែរអាមេរិកាំងម្នាក់កំពុងព្យាយាមធ្វើឱ្យមានការតំណាងជនជាតិនិងវប្បធម៌អាស៊ីនៅអាមេរិក ជាមួយនឹងខ្សែភាពយន្តអាស៊ីអាគ្នេយ៍ថ្មីមួយរបស់ពួកគេដែលមានចំណងជើងថា «The Harvest»។
កម្មវិធីជប់លៀងដែលមានអ្នកចូលរួមចម្រុះជាតិសាសន៍ជាង៣០០នាក់នេះគឺជាខួប៣៨ឆ្នាំរបស់សមាគមខ្មែរក្រុង Lowell ក្រោយពីចាប់ផ្តើមឡើង ដើម្បីជួយអតីតជនភៀសខ្លួនទាំងខ្មែរនិងជនជាតិផ្សេងទៀតដែលប្រឈមការលំបាកកាលពីជិតបួនទសវត្សរ៍មុន។
អ្នកស្រី Caylee So ផលិតករភាពយន្តវ័យ ៤១ឆ្នាំ បានមកដល់សហរដ្ឋអាមេរិកនៅពេលអ្នកស្រីជាកុមារភៀសខ្លួន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ អ្នកស្រីបានចំណាយពេល ៨ឆ្នាំ នៅក្នុងកងទ័ពសហរដ្ឋអាមេរិក ហើយត្រូវបានគេដាក់ឲ្យតាំងជើងពីរដងនៅប្រទេសអ៊ីរ៉ាក់។
មនុស្សប្រហែល ៧លាននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនមកទល់ពេលនេះ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយនៅថ្ងៃ ទី២៤ ខែកុម្ភៈ។
ប្រទេសម៉ាឡេស៊ីកំពុងស្នើសុំឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បើកច្រកទំនាក់ទំនងក្រៅផ្លូវការអនុញ្ញាតឱ្យរដ្ឋាភិបាលស្រមោលនៃប្រទេសមីយ៉ាន់ម៉ា ដែលជារដ្ឋសមាជិកអាស៊ាន ប៉ុន្តែសំណើនេះត្រូវបានច្រានចោលភ្លាមៗដោយរបបយោធាដែលបានដណ្តើមអំណាចគ្រប់គ្រងប្រទេសកាលពីឆ្នាំមុន។
លោកប្រធានាធិបតី Volodymyr Zelenskyyy បាននិយាយនៅក្នុងសារវីដេអូកាលពីយប់ថ្ងៃអាទិត្យថា ជនស៊ីវិលជាង១០០នាក់អាចចាកចេញកាលពីថ្ងៃអាទិត្យ ហើយថា ពួកគេមានកំណត់ពេលទៅដល់ទីក្រុង Zaporizhzhia ដែលស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រនៅថ្ងៃចន្ទនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available