ជនភៀសខ្លួនខ្មែរម្នាក់សរសេរសៀវភៅអំពីការតស៊ូរហូតដល់បានចូលធ្វើការក្នុងកងការពារប្រធានាធិបតីអាមេរិក
លោក អួន ឡឺត ទៅលាងចាននៅភោជនីយដ្ឋានចិនពេលលោកទើបមកដល់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៣។ លោកបានខិតខំរៀនសូត្រយកសញ្ញាប័ត្រពីសាកលវិទ្យាល័យ Widener University នៅរដ្ឋ Pennsylvania ។ នៅឆ្នាំ២០០២ លោកបានក្លាយខ្លួនជាបុគ្គលិកម្នាក់ក្នុងកងការពារសន្តិសុខប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក អួន ឡឺត បានសរសេរសៀវភៅមួយក្បាលរៀបរាប់អំពីដំណើរជីវិតរបស់លោក ដែលមានចំណងជើងជាភាសាអង់គ្លេសថា៖ «A REFUGEE'S AMERICAN DREAM From the Killing Fields of Cambodia to the U.S. Secret Service» ឬជាខ្មែរថា «សុបិនអាមេរិកាំងរបស់ជនភៀសខ្លួនម្នាក់ ពីវាលពិឃាតនៅកម្ពុជា ដល់កងការពារសន្តិសុខប្រធានាធិបតី»។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍របស់លោក ប៉ូច រាសី នៃវីអូអេ ជាមួយលោក អួន ឡឺត៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន