ក្រុមមន្ត្រីអាមេរិកនៅក្រសួងការពារជាតិនិងក្រសួងការបរទេសឲ្យដឹងថា ពួកគេបានដឹងអំពីសេចក្តីរាយការណ៍នានាដែលថា មីស៊ីលរបស់រុស្ស៊ីបានបាញ់ចូលប្រទេសប៉ូឡូញដែលជាសមាជិកអង្គការអូតង់ ដែលបានសម្លាប់មនុស្សពីរនាក់
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdoganបាននិយាយនៅថ្ងៃពុធនេះថាលោកជឿថាកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិអ៊ុយក្រែននាំចេញកាត់តាមសមុទ្រខ្មៅនឹងនៅស្ថិតជាធរមានហួសថ្ងៃផុតកំណត់នៅថ្ងៃសៅរ៍ខាងមុខនេះទៀត។
ការរកឃើញដំបូងៗបានបង្ហាញថា មីស៊ីលដែលបាញ់ចំប្រទេសប៉ូឡូញនេះត្រូវបានបាញ់ដោយកងទ័ពអ៊ុយក្រែនដែលបាញ់សំដៅកម្ទេចមីស៊ីលដែលបាញ់ចូលមករបស់រុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ដែលយោងលើមន្ត្រីសហរដ្ឋអាមេរិក។
លោក Zelenskyy បានថ្លែងតាមអនឡាញទៅកាន់កិច្ចប្រជុំរបស់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-20 ដែលកំពុងធ្វើឡើងនៅកោះ Bali ប្រទេសឥណ្ឌូណេស៊ីថា ការពន្យារពេលណាមួយនៅក្នុងការបញ្ចប់សង្គ្រាមនេះមានន័យថាពលរដ្ឋអ៊ុយក្រែនបន្ថែមទៀតនឹងស្លាប់ហើយពិភពលោកនឹងរងការគំរាមកំហែងបន្ថែមទៀត។
បណ្ដាមេដឹកនាំទាំងនេះគ្រោងនឹងចេញសេចក្ដីថ្លែងការណ៍មួយ ដែលនៅក្នុងនោះ សមាជិក «ភាគច្រើនបំផុត» នៃក្រុមប្រទេស G-20 នេះនឹងថ្កោលទោសខ្លាំងក្លាលើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននេះ។
អ្នកស្រី Yellen បានប្រាប់ក្រុមអ្នកកាសែតនៅរមណីយដ្ឋាន Nusa Dua នៃប្រទេសឥណ្ឌូណេស៊ីថា៖ «ការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីគឺជាភាពចាំបាច់ផ្នែកសីលធម៌និងជារឿងដ៏ល្អបំផុតតែមួយគត់ដែលយើងអាចធ្វើបានសម្រាប់សេដ្ឋកិច្ចពិភពលោក»។
លោក Matt Murray បានឱ្យដឹងថា «ចំណុចសំខាន់សម្រាប់កិច្ចប្រជុំរបស់ APECនៅឆ្នាំនេះ ដែលមានការប្រឈមខ្លាំងនោះ គឺការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងស្ថានភាពដែលប៉ះពាល់ដោយសារសង្គ្រាមនេះនៅទូទាំងតំបន់ ជាពិសេសការប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច ដូចជាវិបត្តិថាមពលនិងស្បៀងអាហារជាដើម»។
នៅក្នុងបទសម្ភាសន៍មួយក្នុងសប្តាហ៍នេះ លោក Ramin Toloui មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បានប្រាប់វីអូអេថា វានឹងមានផលវិបាកធ្ងន់ធ្ងរលើសន្តិសុខស្បៀងអាហារក្នុងពិភពលោក ប្រសិនបើរុស្ស៊ីមិនព្រមបន្តកិច្ចព្រមព្រៀងនោះទេ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោកDmytro Kuleba ត្រូវគេរំពឹងថានឹងចុះហត្ថលេខាដោយផ្ទាល់ដៃនៅលើលិខិតុបករណ៍ស្ដីពីការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា TACព្រមទាំងចូលរួមក្នុងកិច្ចប្រជុំអាស៊ានមួយចំនួនទៀត។
រដ្ឋាភិបាលតួកគីក្នុងពេលកន្លងមកបានចោទប្រកាន់ប្រទេសហ្វាំងឡង់និងស៊ុយអែត ថាបានផ្តល់ជម្រកសុវត្ថិភាពដល់ក្រុមសកម្មប្រយុទ្ធKurdsខុសច្បាប់ដែលខ្លួនចាត់ទុកថាជាក្រុមភេរវកម្ម។
ព័ត៌មានផ្សេងទៀត