កាលពីថ្ងៃចន្ទ លោក Joe Biden បានអំពាវនាវឱ្យក្រុមហ៊ុនប្រេងឥន្ធនៈនិងក្រុមហ៊ុនឧស្ម័នប្រើប្រាក់ចំណេញដ៏ច្រើនមិនធ្លាប់មានពីមុនមកដែលពួកគេទទួលបានពីការលក់ប្រេងឥន្ធនៈនិងឧស្ម័នដើម្បីបញ្ចុះតម្លៃសម្រាប់ពលរដ្ឋអាមេរិកាំងនិងបង្កើនផលិតកម្ម បើមិនដូច្នេះទេពួកគេត្រូវបង់ពន្ធខ្ពស់។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Blinken «បានលើកឡើងអំពីសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងអំពីការគំរាមកំហែងដែលសង្គ្រាមនេះបង្កឡើងចំពោះសន្តិសុខនិងស្ថិរភាពសេដ្ឋកិច្ចនៅលើពិភពលោក»។
គ្រាប់បែកវិទ្យុសកម្ម ឬDirty bombs គឹជាគ្រាប់បែកដែលយកគ្រឿងផ្ទុះរបស់អាវុធធម្មតា ទៅលាយជាមួយនឹងសារធាតុវិទ្យុសកម្ម ដើម្បីសាបព្រួសសារធាតុវិទ្យុសកម្ម ដែលអាចធ្វើឱ្យមនុស្សស្លាប់ជាច្រើននាក់។
ទីក្រុង Secaucusនៃរដ្ឋ New Jersey សហរដ្ឋអាមេរិក កំពុងជួយដល់ពលរដ្ឋអ៊ុយក្រែន។
មេដឹកនាំទាំងពីរក៏បានបញ្ជាក់ឡើងវិញផងដែរអំពី «ទំនាក់ទំនងពិសេស» ដែលមានរួចជាស្រេចរវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស និងបាននិយាយថា ពួកគេនឹងធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវសន្តិសុខនិងវិបុលភាពនៅលើពិភពលោក។
លោក Biden បាននិយាយថា៖ «ប្រទេសរុស្ស៊ីនឹងប្រព្រឹត្តិកំហុសដ៏ធ្ងន់ធ្ងរបំផុត ប្រសិនបើប្រទេសនេះប្រើអាវុធនុយក្លេអ៊ែរកលយុទ្ធ»។
សមាជិកគណបក្សប្រជាធិបតេយ្យដែលមានទស្សនៈវិវឌ្ឍនិយមមួយចំនួនបានជំរុញប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទឱ្យផ្លាស់ប្ដូរវិធានការរបស់សហរដ្ឋអាមេរិកចំពោះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដោយការចរចាដោយផ្ទាល់ជាមួយនឹងប្រទេសរុស្ស៊ី។
អ្នកស្រី Von der Leyen បានពណ៌នាអំពីការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែននៅក្រោយការឈ្លានពានរបស់រុស្ស៊ីរយៈពេល ៨ ខែកន្លងមកនេះថាមាន «ទំហំធំធេងគួរឱ្យភ្ញាក់ផ្អើល»។
សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសអាល្លឺម៉ង់ដែលពឹងផ្អែកយ៉ាងខ្លាំងលើថាមពលរបស់រុស្ស៊ី។
រដ្ឋាភិបាលអ៊ុយក្រែនបានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលរុស្ស៊ីដែលថា កងទ័ពអ៊ុយក្រែនប្រហែលជាអាចប្រើគ្រាប់បែកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម និងបានចោទប្រកាន់រុស្ស៊ីវិញថា មានផែនការធ្វើដូច្នេះដើម្បីទម្លាក់កំហុសលើអ៊ុយក្រែនថាជាអ្នកធ្វើ។
អ្នកស្រី Karine Jean-Pierre បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថា៖ «ស.រ.អ.បានផ្ដល់ដល់អ៊ុយក្រែននូវការគាំទ្រខ្លាំងក្លាពីគណបក្សទាំងពីរ។ យើងនឹងបន្តធ្វើការជាមួយនឹងសភាដូចដែលយើងបានធ្វើនៅក្នុងរយៈពេលជាច្រើនខែកន្លងមកនេះលើកិច្ចប្រឹងប្រែងទាំងនេះ និងគាំទ្រអ៊ុយក្រែនរហូតមិនថាយូរប៉ុណ្ណានោះទេ»។
នៅថ្ងៃព្រហស្បតិ៍នេះ សហភាពអឺរ៉ុបបានឯកភាពគ្នាដាក់ទណ្ឌកម្មលើអង្គភាពណាដែលបានផ្គត់ផ្គង់ដ្រូនវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ទៅឱ្យប្រទេសរុស្ស៊ី ដែលរុស្ស៊ីបានប្រើដ្រូនទាំងនេះនៅក្នុងការវាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។
ព័ត៌មានផ្សេងទៀត