អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «លោក [Zelenskyy] មិនចង់បានសន្តិភាពទេ។ នរណាម្នាក់គួរតែបង្ខំលោកឲ្យចង់បានសន្តិភាព។ បើអឺរ៉ុបធ្វើកិច្ចការនេះ សូមកោតសរសើរពួកគេផង»។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបាននិយាយថា៖ «ជាក់ស្ដែង មានជម្រើសជាច្រើននៅលើតុ [ចរចា]។ ខ្ញុំមិនបញ្ជាក់លម្អិតអំពីជម្រើសទាំងនោះទេ»។
ក្រុមមេដឹកនាំអឺរ៉ុបបានជួបគ្នានៅក្នុងទីក្រុងឡុងដ៏កាលពីថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ប៉ុន្មានថ្ងៃបន្ទាប់ពីត្រូវបានប្រាប់ឱ្យចេញពីសេតវិមាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកនៅតែត្រៀមលក្ខណៈរួចរាល់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយសហរដ្ឋអាមេរិក ហើយលោកជឿថាលោកអាចស្រោចស្រង់ទំនាក់ទំនងជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump បាន។
អាជីវកម្មខ្នាតតូចនៅក្នុងសហរដ្ឋអាមេរិកកំពុងរង់ចាំរងឥទ្ធិពលរបស់បទបញ្ជាប្រធានាធិបតីអាមេរិកលោក Donald Trump ដែលដាក់គំនាបពន្ធគយ ២៥% លើការនាំចូលដែកថែបនិងអាលុយមីញ៉ូម។
ស្របពេលដែលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនចូលដល់ឆ្នាំទី ៤ បណ្ដាមេដឹកនាំនៅអឺរ៉ុបបានព្រមានថា លទ្ធផលនៃការចរចាសន្តិភាពដែលកំពុងបន្តរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ទ្វីបអឺរ៉ុបទាំងមូល។
លោក Trump បន្ថែមពីលើនោះទៀតថា លោក Zelenskyyជាជនផ្តាច់ការ ព្រោះលោកមិនបានរៀបចំការបោះឆ្នោត ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក។
កិច្ចព្រមព្រៀងរ៉ែដែលត្រូវបានចរចាក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងបើកលទ្ធភាពដល់អាមេរិកអាចទទួលធនធានរ៉ែរបស់អ៊ុយក្រែន ប៉ុន្តែមិនផ្តល់ត្រឡប់មកវិញនូវការធានាខាងសន្តិសុខរបស់អាមេរិកដល់អ៊ុយក្រែនទេ ដែលនេះជាការខកចិត្តមួយសម្រាប់អ៊ុយក្រែន។
លោកប្រធានាធិបតី Trump បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃពុធថា«ខ្ញុំសង្ឃឹមថាយើងនឹងមានបញ្ហានេះជាទីកន្លែងដែលយើងអាចព្រួយបារម្ភអំពីការថែរក្សាសន្តិភាព។
ទាហានអ៊ុយក្រែន លោក Andriy Chernytskyi មានគម្រោងសង់កន្លែងក្មេងលេងមួយនៅក្នុងភូមិកំណើតរបស់លោក តែលោកមិនបាននៅរស់ដើម្បីបានឃើញវាទេ។ ទោះជាយ៉ាងនេះក្តី កន្លែងក្មេងលេងនេះបានបើកឲ្យកុមារជាច្រើនកាលពីពេលថ្មីៗនេះ។
អ្នកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានបាននិយាយថា«យើងខិតកាន់តែជិតសម្រេចបានកិច្ចព្រមព្រៀងគ្នាហើយ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកនឹងសុខចិត្តចុះចេញពីតំណែងដើម្បីទទួលបានសន្តិភាព។
ព័ត៌មានផ្សេងទៀត