អាជីវកម្មខ្នាតតូចនៅក្នុងសហរដ្ឋអាមេរិកកំពុងរង់ចាំរងឥទ្ធិពលរបស់បទបញ្ជាប្រធានាធិបតីអាមេរិកលោក Donald Trump ដែលដាក់គំនាបពន្ធគយ ២៥% លើការនាំចូលដែកថែបនិងអាលុយមីញ៉ូម។
ស្របពេលដែលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនចូលដល់ឆ្នាំទី ៤ បណ្ដាមេដឹកនាំនៅអឺរ៉ុបបានព្រមានថា លទ្ធផលនៃការចរចាសន្តិភាពដែលកំពុងបន្តរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ទ្វីបអឺរ៉ុបទាំងមូល។
លោក Trump បន្ថែមពីលើនោះទៀតថា លោក Zelenskyyជាជនផ្តាច់ការ ព្រោះលោកមិនបានរៀបចំការបោះឆ្នោត ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក។
កិច្ចព្រមព្រៀងរ៉ែដែលត្រូវបានចរចាក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងបើកលទ្ធភាពដល់អាមេរិកអាចទទួលធនធានរ៉ែរបស់អ៊ុយក្រែន ប៉ុន្តែមិនផ្តល់ត្រឡប់មកវិញនូវការធានាខាងសន្តិសុខរបស់អាមេរិកដល់អ៊ុយក្រែនទេ ដែលនេះជាការខកចិត្តមួយសម្រាប់អ៊ុយក្រែន។
លោកប្រធានាធិបតី Trump បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃពុធថា«ខ្ញុំសង្ឃឹមថាយើងនឹងមានបញ្ហានេះជាទីកន្លែងដែលយើងអាចព្រួយបារម្ភអំពីការថែរក្សាសន្តិភាព។
ទាហានអ៊ុយក្រែន លោក Andriy Chernytskyi មានគម្រោងសង់កន្លែងក្មេងលេងមួយនៅក្នុងភូមិកំណើតរបស់លោក តែលោកមិនបាននៅរស់ដើម្បីបានឃើញវាទេ។ ទោះជាយ៉ាងនេះក្តី កន្លែងក្មេងលេងនេះបានបើកឲ្យកុមារជាច្រើនកាលពីពេលថ្មីៗនេះ។
អ្នកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានបាននិយាយថា«យើងខិតកាន់តែជិតសម្រេចបានកិច្ចព្រមព្រៀងគ្នាហើយ»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកនឹងសុខចិត្តចុះចេញពីតំណែងដើម្បីទទួលបានសន្តិភាព។
មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងពីរនាក់ទៀតរងរបួសនៅក្នុងតំបន់កៀវ។
នៅភូមិ Makiv នៅភាគខាងលិចអ៊ុយក្រែនកំពុងប្រឈមនឹងអវត្តមានមនុស្សប្រុស។ ពួកគេជាច្រើនបើមិនភៀសខ្លួន ក៏កំពុងប្រយុទ្ធ ឬបានស្លាប់ក្នុងការប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
ខណៈពលរដ្ឋអ៊ុយក្រែនភាគច្រើនគាំទ្រឱ្យមានកិច្ចចរចាសន្តិភាព ពួកគេជាច្រើនទទូចឱ្យមានការស្រុះស្រួលគ្នាទៅតាមលក្ខខណ្ឌរបស់អ៊ុយក្រែន។
រដ្ឋាភិបាលរុស្ស៊ីបានស្វាគមន៍អ្វីដែលខ្លួនហៅនៅថ្ងៃអង្គារនេះថាជាជំហរ «មានតុល្យភាពជាងមុន» របស់សហរដ្ឋអាមេរិកលើអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិកបានជំរុញឲ្យមានការគាំទ្រលើសេចក្ដីសម្រេច «មាគ៌ាដើម្បីសន្តិភាព»
ព័ត៌មានផ្សេងទៀត