មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានត្រូវចំកំពង់ផែសាឡាងមួយនៅក្នុងតំបន់ Krasnodar នាភាគខាងត្បូងនៃប្រទេសរុស្ស៊ីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។
ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ថាជិត២៩ខែចាប់តាំងពីការឈ្លានពានទ្រង់ ទ្រាយធំរបស់រុស្ស៊ីមក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នឹងពិភាក្សាចំណងទាក់ទងទ្វេភាគីនៅឯការចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់ចក្រភពអង់គ្លេសជួយសម្រួលដល់ការវាយប្រហាររបស់កងទ័ពអ៊ុយក្រែនចូលកាន់តែជ្រៅក្នុងប្រទេសរុស្ស៊ី
យោធារុស្ស៊ីបាននិយាយនៅថ្ងៃអង្គារថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញដ្រូនរបស់អ៊ុយក្រែន១៣គ្រឿង ខណៈពេលដែលក្រុមមន្ត្រីអ៊ុយក្រែននៅតាមបណ្តោយព្រំដែនជាមួយរុស្ស៊ី បានរាយការណ៍អំពីការខូចខាតពីការបាញ់ផ្លោងរបស់រុស្ស៊ី។
ដោយប្រឈមនឹងកង្វះកម្លាំងយោធា កម្លាំងមានតិចធៀបនឹងសត្រូវខ្លាំងដ៏លើសលប់ និងជំនួយអន្តរជាតិមិនទៀងទាត់ អ៊ុយក្រែនកំពុងស្វែងរកយុទ្ធសាស្ត្រប្រឆាំងនឹងរុស្ស៊ីនៅតាមឃ្លាំងដែលគេបោះបង់ចោល ឬបន្ទប់ក្រោមដីរបស់រោងចក្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
មន្ទីរពេទ្យកុមារដ៏ធំបំផុតក្នុងទីក្រុងកៀវ និងអគារលំនៅដ្ឋានមួយចំនួនត្រូវបានខូចខាតដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ថ្ងៃទី ៨ ខែកក្កដា។ នៅថ្ងៃបន្ទាប់ អ្នកស្រុកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញមួយរយៈពេលខ្លីដើម្បីប្រមូលរបស់របរផ្ទាល់ខ្លួន។
ក្រុមមន្ត្រីអះអាងថា វាមិនគ្រប់គ្រាន់ទៀតទេក្នុងការព្យាយាមធានាឱ្យអ៊ុយក្រែនមានអាវុធ និងប្រព័ន្ធការពារដែលខ្លួនត្រូវការ ដើម្បីទប់ទល់បាននឹងការវាយប្រហារដោយឥតឈប់ឈររបស់រុស្ស៊ី។
អត្ថាធិប្បាយរបស់លោក Modi ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមន្ទីរពេទ្យកុមារសំខាន់មួយនៅទីក្រុងកៀវត្រូវបានវាយប្រហារដោយការបាញ់កាំជ្រួចមីស៊ីលមួយ ដែលអ៊ុយក្រែនបន្ទោសរុស្ស៊ី ប៉ុន្តែរុស្ស៊ីបដិសេធមិនទទួលខុសត្រូវ។ ទីក្រុងជាច្រើនផ្សេងទៀតនៅអ៊ុយក្រែនក៏រងការវាយប្រហារដ៏ប្រល័យផងដែរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់។
ការវាយប្រហារដោយកាំជ្រួចមីស៊ីលគ្រប់ទិសទីរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ៣៧ នាក់ ហើយធ្វើឱ្យមនុស្សជាង ១៧០ នាក់ផ្សេងទៀតរងរបួស។
មេដឹកនាំអូតង់និងប្រទេសជាដៃគូតំបន់អាស៊ីកំពុងជួបប្រជុំគ្នានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសសម្ពន្ធមិត្ត រួមទាំងប្រទេសអាស៊ីមួយចំនផងដែរ ខណៈចិននិងរុស្ស៊ីមានទំនាក់ទំនងកាន់តែជិតស្និតដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបាននិយាយថាពួកអ្នកជួយសង្គ្រោះកំពុងជីកកកាយតាមគំនរបាក់បែកនៅឯមន្ទីរពេទ្យកុមារ Okhmatdyt ក្នុងរដ្ឋធានីកៀវជាទីកន្លែងដែលចំនួននៃការខូចខាតមិនទាន់ដឹងនៅឡើយ។
លោក Orban ដែលជាអ្នករិះគន់ដល់ជំនួយយោធារបស់ប្រទេសលោកខាងលិចដល់អ៊ុយក្រែនហើយមានទំនាក់ទំនងដ៏កក់ក្តៅបំផុតជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានធ្វើការចរចាជាមួយលោក Zelenskyyក្នុងដំណើរទស្សនកិច្ចលើកទី១ របស់លោកទៅកាន់រដ្ឋធានីកៀវនៅក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។
ព័ត៌មានផ្សេងទៀត