ដោយប្រឈមនឹងកង្វះកម្លាំងយោធា កម្លាំងមានតិចធៀបនឹងសត្រូវខ្លាំងដ៏លើសលប់ និងជំនួយអន្តរជាតិមិនទៀងទាត់ អ៊ុយក្រែនកំពុងស្វែងរកយុទ្ធសាស្ត្រប្រឆាំងនឹងរុស្ស៊ីនៅតាមឃ្លាំងដែលគេបោះបង់ចោល ឬបន្ទប់ក្រោមដីរបស់រោងចក្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
មន្ទីរពេទ្យកុមារដ៏ធំបំផុតក្នុងទីក្រុងកៀវ និងអគារលំនៅដ្ឋានមួយចំនួនត្រូវបានខូចខាតដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ថ្ងៃទី ៨ ខែកក្កដា។ នៅថ្ងៃបន្ទាប់ អ្នកស្រុកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅវិញមួយរយៈពេលខ្លីដើម្បីប្រមូលរបស់របរផ្ទាល់ខ្លួន។
ក្រុមមន្ត្រីអះអាងថា វាមិនគ្រប់គ្រាន់ទៀតទេក្នុងការព្យាយាមធានាឱ្យអ៊ុយក្រែនមានអាវុធ និងប្រព័ន្ធការពារដែលខ្លួនត្រូវការ ដើម្បីទប់ទល់បាននឹងការវាយប្រហារដោយឥតឈប់ឈររបស់រុស្ស៊ី។
អត្ថាធិប្បាយរបស់លោក Modi ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមន្ទីរពេទ្យកុមារសំខាន់មួយនៅទីក្រុងកៀវត្រូវបានវាយប្រហារដោយការបាញ់កាំជ្រួចមីស៊ីលមួយ ដែលអ៊ុយក្រែនបន្ទោសរុស្ស៊ី ប៉ុន្តែរុស្ស៊ីបដិសេធមិនទទួលខុសត្រូវ។ ទីក្រុងជាច្រើនផ្សេងទៀតនៅអ៊ុយក្រែនក៏រងការវាយប្រហារដ៏ប្រល័យផងដែរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់។
ការវាយប្រហារដោយកាំជ្រួចមីស៊ីលគ្រប់ទិសទីរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ៣៧ នាក់ ហើយធ្វើឱ្យមនុស្សជាង ១៧០ នាក់ផ្សេងទៀតរងរបួស។
មេដឹកនាំអូតង់និងប្រទេសជាដៃគូតំបន់អាស៊ីកំពុងជួបប្រជុំគ្នានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសសម្ពន្ធមិត្ត រួមទាំងប្រទេសអាស៊ីមួយចំនផងដែរ ខណៈចិននិងរុស្ស៊ីមានទំនាក់ទំនងកាន់តែជិតស្និតដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបាននិយាយថាពួកអ្នកជួយសង្គ្រោះកំពុងជីកកកាយតាមគំនរបាក់បែកនៅឯមន្ទីរពេទ្យកុមារ Okhmatdyt ក្នុងរដ្ឋធានីកៀវជាទីកន្លែងដែលចំនួននៃការខូចខាតមិនទាន់ដឹងនៅឡើយ។
លោក Orban ដែលជាអ្នករិះគន់ដល់ជំនួយយោធារបស់ប្រទេសលោកខាងលិចដល់អ៊ុយក្រែនហើយមានទំនាក់ទំនងដ៏កក់ក្តៅបំផុតជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានធ្វើការចរចាជាមួយលោក Zelenskyyក្នុងដំណើរទស្សនកិច្ចលើកទី១ របស់លោកទៅកាន់រដ្ឋធានីកៀវនៅក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។
អ្នកវិភាគនិយាយថា ភាពតឹងតែងអារម្មណ៍របស់ចិនជាមួយនឹងប្រទេសជិតខាងទាំងពីរ អាចនាំឱ្យមានចន្លោះសម្រាប់កិច្ចប្រឹងប្រែងរវាងចិននិងសហរដ្ឋអាមេរិក ដើម្បីរុញច្រានរុស្ស៊ីនិងកូរ៉េខាងជើងមិនឱ្យធ្វើការជំរុញទៅមុខ។
លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បានរាយការណ៍ពីខូចខាតដល់ផ្ទះសម្បែងនៅក្នុងភូមិពីរ ហើយបាននិយាយនៅលើតេឡេក្រាមថា តំបន់ជាច្រើនគ្មានភ្លើងអគ្គិសនី បន្ទាប់ពីការវាយប្រហារនោះ។
ដូចនៅប្រទេសមួយចំនួន អ្នកស្វែងរកការងារធ្វើនៅអ៊ុយក្រែន ដែលស្ថិតនៅវ័យ ៥០ និង៦០ ឆ្នាំ បានជួបការលំបាកជាងអ្នកធ្វើការវ័យក្មេង។ អង្គការមួយព្យាយាមកែប្រែបញ្ហានេះតាមរយៈការទាញចំណេញពីកង្វះខាតកម្លាំងពលកម្មក្នុងអំឡុងពេលសង្រ្គាមនៅអ៊ុយក្រែន។
លោកក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុប និងក្រុមប្រទេសមានឧស្សាហកម្មធំទាំង៧ (G-7) ចំពោះការសន្យារបស់ពួកគេ ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់អ៊ុយក្រែននៅក្នុងការធ្វើសង្គ្រាម។
ព័ត៌មានផ្សេងទៀត