សវនកម្មនេះធ្វើឡើងនៅក្រោយមានការអង្វរករដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាបើសហរដ្ឋអាមេរិកមិនជួយឆាប់ៗទេ រដ្ឋាភិបាលក្រុងកៀវនឹងចាញ់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
ក្រោយជំនួបជាមួយលោក Xi កាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានីប៉េកាំង លោក Scholz បានបង្ហោះសារលើបណ្តាញសង្គម X ថា៖ «ចិនមានទឹកមាត់ប្រៃក្នុងប្រទេសរុស្ស៊ី ដូចនេះហើយបានជាខ្ញុំស្នើដល់ប្រធានាធិបតីចិនលោក Xi ឱ្យប្រើប្រាស់ឥទ្ធិពលដែលខ្លួនមានចំពោះរុស្ស៊ី ដើម្បីឱ្យលោក Putin នៅទីបំផុត បញ្ចប់សង្គ្រាមដ៏ព្រៃផ្សៃមួយនេះ» ។
អភិបាលក្រុង Chernihiv លោក Oleksandr Lomako និយាយលើតេឡេក្រាមថា មនុស្សយ៉ាងតិច ៨ នាក់បានស្លាប់និង ១៨ នាក់ផ្សេងទៀតរងរបួស។
ពុំមានរបាយការណ៍ស្តីពីការខូចខាត ឬរងរបួសពីបំណែកដ្រូនដែលត្រូវបាញ់ធ្លាក់នោះឡើយ។
ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីជាង ២ ឆ្នាំមុនមក ការបែកបាក់គ្នាបានកើតឡើងរវាងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋនៅសភាសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការបញ្ជូនជំនួយយោធាឱ្យអ៊ុយក្រែន។
លោក Johnson ដែលតំណាងរដ្ឋ Louisiana មកពីគណបក្សសាធារណរដ្ឋ កំពុងរងសម្ពាធនយោបាយដ៏ធំមហិមារបស់សមាជិករដ្ឋសភាខាងបក្សសាធារណរដ្ឋដទៃទៀត នៅពេលលោកព្យាយាមទាញរវាងការគាំទ្រខ្វែងគំនិតគ្នារបស់សមាជិកគណបក្សសាធារណដ្ឋសម្រាប់ការជួយអ៊ុយក្រែនការពារខ្លួនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
លោក Volodymyr Zelenskyy បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឱ្យផ្តល់ជំនួយយោធាឱ្យប្រទេសរបស់លោក ជាពិសេសប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីរុស្ស៊ីបានវាយប្រហារតាមអាកាសពេញមួយយប់ដែលយោធាអ៊ុយក្រែនថារុស្ស៊ីបានប្រើមីស៊ីល ៤២ គ្រាប់និងដ្រូន ៤០ គ្រឿងនៅក្នុងការវាយប្រហារនោះ។
មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីកាលពីយប់មិញបានសម្លាប់មនុស្សយ៉ាងតិច ៤ នាក់និងធ្វើឱ្យមនុស្ស ១០ នាក់ទៀតរងរបួសនៅក្នុងទីក្រុង Kharkiv នៅភាគខាងកើត។
រុស្ស៊ីបានបង្កើនការវាយប្រហារដោយគ្រាប់មីស៊ីលលើទីក្រុងនានារបស់អ៊ុយក្រែនចាប់តាំងពីថ្ងៃទី២២ខែមីនាមក ដែលមន្ត្រីអ៊ុយក្រែននិយាយថា វាធ្វើឱ្យខូចខាតដ៏ខ្លាំងបំផុតលើបណ្តាញអគ្គិសនីអ៊ុយក្រែន ចាប់តាំងពីការចូលឈ្លានរបស់រុស្ស៊ីកាលពី២ឆ្នាំកន្លងទៅ។
ព័ត៌មានផ្សេងទៀត