ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ៊ុយក្រែន​និយាយ​ថា ទីក្រុង Chernihiv រង​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ដោយ​មីស៊ីល​របស់​រុស្ស៊ី


មន្ត្រី​សង្គ្រោះ​បន្ទាន់​ម្នាក់​ពិនិត្យ​មើល​ទីតាំង​ដែល​រង​ការ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី នៅទីក្រុង Chernihiv ប្រទេសអ៊ុយក្រែន នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
មន្ត្រី​សង្គ្រោះ​បន្ទាន់​ម្នាក់​ពិនិត្យ​មើល​ទីតាំង​ដែល​រង​ការ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី នៅទីក្រុង Chernihiv ប្រទេសអ៊ុយក្រែន នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

មន្ត្រី​អ៊ុយក្រែន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការវាយប្រហារ​មួយ​ដោយ​គ្រាប់​មីស៊ីល​ដ៏​ប្រល័យ​របស់​រុស្ស៊ី​បានចំ​ទីក្រុង​ Chernihiv ​នៅ​ភាគ​ជើងអ៊ុយក្រែន។​

អភិបាលក្រុង​ Chernihiv លោក​ Oleksandr Lomako​ និយាយ​លើ​តេឡេក្រាម​ថា​ មនុស្ស​យ៉ាងតិច ​៨​ នាក់​បាន​ស្លាប់និង​ ១៨ ​នាក់​ផ្សេង​ទៀតរង​របួស។​ ​

អភិបាល​តំបន់ លោក​ Vyacheslav Chaus​ និយាយ​ថា​ ​គ្រាប់មីស៊ីល​មួយ​ចំនួនត្រូវ​បាន​បាញ់​ចំផ្នែក​កណ្តាល​នៃទីក្រុង ​Chernihiv ។

លោក​ថា​ មាន​ជន​ស៊ីវិល​រងគ្រោះ​និង​របួស​ជា​ច្រើន​នាក់។ ​

ដោយឡែក ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ីបាន​រាយការណ៍នៅ​ថ្ងៃ​ពុធ​នេះ​ពី​ការបំផ្លាញ​ដ្រូន​មួយ​គ្រឿង​របស់​អ៊ុយក្រែន​នៅ​លើ​តំបន់ ​Mordovia។

​ជា​មួយ​គ្នា​នេះ​ដែរ​ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​ក្នុង​សុន្ទរកថា​ប្រចាំ​រាត្រីកាល​ពី​ថ្ងៃ​អង្គារ​ថា​ ​លោក​នឹង​ស្នើ​សុំ​ឱ្យ​មាន​កិច្ចប្រជុំមួយ​របស់​ក្រុមប្រឹក្សាអ៊ុយក្រែន​-អូតង់ ដើម្បី​ពិភាក្សា​លើ​ការ​ការពារ​ដែន​អាកាស​អ៊ុយក្រែន ការ​ផ្គត់ផ្គង់​អាវុធ​ប្រឆាំង​យន្តហោះ​ ប្រព័ន្ធ​អាវុធ​ផ្សេងៗ​និង​គ្រាប់​មីស៊ីល​ជា​ដើម»។​

ទន្ទឹម​នឹង​នេះ​ដែរ​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken កំពុង​ចូលរួមក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេសដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង ​៧​ ឬ ​G7 នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ ​ដែល​ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា​ លោក​នឹង​ពិភាក្សា​អំពី​ការបារម្ភ​របស់​អាមេរិកលើការ​គាំទ្រ​របស់​ចិនទៅ​លើឧស្សាហកម្ម​យោធា​របស់​រុស្ស៊ី​៕

ព័ត៌មាន​ខ្លះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​The Associated Press, Agence France-Presse ​និង​ Reuters ។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG