រុស្ស៊ីបង្កើនការវាយប្រហារគ្រាប់មីស៊ីល ដែលធ្វើឱ្យអ៊ុយក្រែនស្នើសុំជំនួយបន្ថែមពីអាមេរិក
រុស្ស៊ីបានបង្កើនការវាយប្រហារដោយគ្រាប់មីស៊ីលលើទីក្រុងនានារបស់អ៊ុយក្រែនចាប់តាំងពីថ្ងៃទី២២ខែមីនាមក ដែលមន្ត្រីអ៊ុយក្រែននិយាយថា វាធ្វើឱ្យខូចខាតដ៏ខ្លាំងបំផុតលើបណ្តាញអគ្គិសនីអ៊ុយក្រែន ចាប់តាំងពីការចូលឈ្លានរបស់រុស្ស៊ីកាលពី២ឆ្នាំកន្លងទៅ។ មន្ត្រីអ៊ុយក្រែននិយាយថា នេះមិនមែនជាពេលវេលាដែលសហរដ្ឋអាមេរិកត្រូវកាត់ជំនួយយោធាដល់អ៊ុយក្រែនឡើយ។ អ្នកយកព័ត៌មានវីអូអេអ្នកស្រី Lesia Bakalets រាយការណ៍ជុំវិញរឿងនេះពីរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖