សហរដ្ឋអាមេរិកបានទទួលព័ត៌មានដែលបានចង្អុលបង្ហាញថានៅពេលឥឡូវនេះមានកងទ័ពកូរ៉េខាងជើង៨ពាន់នាក់នៅក្នុងតំបន់ Kurskនៃប្រទេសរុស្ស៊ី។ នេះបើតាមឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោក Robert Wood បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។
លោក Austinបាននិយាយនៅឯសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Kim Yong-hyunនៅពេលដែលការព្រួយបារម្ភកើនឡើងអំពីការបញ្ជូនកងទ័ពរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងរហូតដល់១ម៉ឺន១ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី។
ក្រសួងការពារជាតិសហដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រហែល១ម៉ឺននាក់ទៅហ្វឹកហាត់នៅក្នុងប្រទេសរុស្ស៊ី ដែលច្រើនជាង៣ ដងនៃការប៉ាន់ស្មានកាលពីពេលមុន។
ប្រធានអង្គការអូតង់ (NATO) លោក Mark Rutte បានថ្លែងក្នុងសន្និសីទកាសែតមួយថា៖ «កិច្ចសហប្រតិបត្តិការយោធាដែលកាន់តែស៊ីជម្រៅរវាងរុស្ស៊ីនិងកូរ៉េខាងជើងគឺជាការគំរាមកំហែងចំពោះសន្តិសុខទាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងតំបន់អឺរ៉ុបអាត្លង់ទិក»។
នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស BRICS ដែលរៀបចំឡើងដោយប្រទេសរុស្ស៊ីនៅក្នុងទីក្រុង Kazan លោក Guterres បានតាំងចិត្តកាលពីថ្ងៃព្រហស្បតិ៍ធ្វើយ៉ាងណាឱ្យមាន «សន្តិភាពដ៏យុត្តិធម៌» នៅក្នុងប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភារុស្ស៊ីបានបោះឆ្នោតជាឯកច្ឆន្ទដើម្បីអនុម័តលើកិច្ចព្រមព្រៀងផ្នែកការពារជាមួយកូរ៉េខាងជើង ដែលកិច្ចព្រមព្រៀងនេះនឹងផ្ដល់នូវ «ការជួយជ្រោមជ្រែងទៅវិញទៅមក» ប្រសិនបើភាគីណាមួយប្រឈមនឹងការឈ្លានពាន។
ពួកមន្ត្រីក្នុងរដ្ឋធានីនៃប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារុស្ស៊ីបានវាយប្រហារតំបន់មួយដោយប្រើដ្រូនជាង១០គ្រឿងក្នុងរយៈពេលមួយយប់។
ការវាយតម្លៃរបស់ លោក Austin ត្រូវបានគាំទ្រយ៉ាងឆាប់រហ័សដោយមន្ត្រីណាតូ ដែលកំពុងរង់ចាំការផ្តល់ព័ត៌មានបន្ថែមពីកូរ៉េខាងត្បូង ដែលបានផ្សព្វផ្សាយជាសាធារណៈជាមួយនឹងការស៊ើបការណ៍សម្ងាត់របស់ខ្លួនអំពីចលនាទាហានកូរ៉េខាងជើងកាលពីសប្តាហ៍មុន។
លោកនិយាយទៀតថា វាជាការចាំបាច់ដែលសម្ពន្ធមិត្តលោកខាងលិចទប់ទល់ការឈ្លានពានរបស់រុស្ស៊ី។
កូរ៉េខាងត្បូងបានអះអាងជាយូរមកហើយថាកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរកំពុងផ្គត់ផ្គង់អាវុធដល់រុស្ស៊ីឱ្យប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះកិច្ចព្រមព្រៀងយោធាមួយកាលពីខែមិថុនា។
ការប្រកាសនេះបានធ្វើឡើងក្នុងពេលតែពីរសប្ដាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់ ដែលការបោះឆ្នោតនេះបង្កឱ្យមានភាពស្រពិចស្រពិលអំពីការគាំទ្ររបស់បស្ចិមប្រទេសចំពោះអ៊ុយក្រែននៅពេលអនាគត។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញសម្ព័ន្ធមិត្តអូតង់ឱ្យរក្សាការគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ ការជំរុញនេះធ្វើឡើងពេលលោក Biden ទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ជាលើកចុងក្រោយក្នុងនាមជាប្រធានាធិបតីមុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ។
ព័ត៌មានផ្សេងទៀត