នៅក្នុងប្រទេសអ៊ុយក្រែន អតីតគ្រូបង្រៀនតន្ត្រីម្នាក់បង្រៀនកុមារបង្ហោះដ្រូន។ ខណៈពេលដែលការរៀននេះកើតចេញពីការឈ្លានពានរបស់រុស្ស៊ី គ្រូបង្រៀនរូបនោះនិយាយថា ជំនាញដែលសិស្សទាំងនេះរៀននឹងជួយពួកគេបានយ៉ាងល្អក្នុងសម័យសន្តិភាព។
អ្នកជំនាញនានាធ្លាប់បាននិយាយថា ជាថ្នូរនឹងទាហាន កូរ៉េខាងជើងទំនងជាមានបំណងចង់បានបច្ចេកវិទ្យាយោធារាប់ចាប់ពីផ្កាយរណបឈ្លបយកការណ៍រហូតដល់នាវាមុជទឹក ក៏ដូចជាការធានាសន្តិសុខពីរុស្ស៊ីផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានបញ្ជាក់ក្នុងសន្និសីទកាសែតជាប្រចាំថា៖ «ភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងៀមនិងភាពអត់ធ្មត់ ប្រឹងប្រែងធ្វើយ៉ាងណាដើម្បីកុំឱ្យស្ថានការណ៍នេះរីករាលដាលតាមរយៈការសន្ទនានិងការប្រឹក្សាយោបល់។
យោធាអ៊ុយក្រែនបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលផ្លោងឆ្លងទ្វីបទៅលើអ៊ុយក្រែន ដែលប្រសិនបើអាចបញ្ជាក់ថាជាការពិតមែន ការបាញ់មីស៊ីលផ្លោងឆ្លងទ្វីបនេះនឹងជាការប្រើប្រាស់អាវុធប្រភេទនេះដំបូង
ថ្ងៃទី១៩ ខែវិច្ឆិកា គឺជាគម្រប់ថ្ងៃទី ១០០០ នៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន។ ចំនួនអ្នកស្លាប់កើនឡើង ស៊ីរ៉ែននៃការវាយឆ្មក់តាមអាកាស និងការផ្ទុះបានក្លាយជាព្រឹត្តិការណ៍ដ៏សោកសៅសម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់។
សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនមីនប្រឆាំងមនុស្សទៅកាន់អ៊ុយក្រែនដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនពីកងកម្លាំងថ្មើរជើងដែលរុលទៅមុខរបស់រុស្ស៊ី។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ដែលបានថ្លែងកាលពីថ្ងៃពុធ។
អ៊ុយក្រែនបានថ្លែងកាលពីថ្ងៃអង្គារថា ខ្លួនវាយប្រហារលើឃ្លាំងគ្រាប់រំសេវនៅតំបន់ Bryansk ប្រទេសរុស្ស៊ីក្នុងការវាយប្រហារមួយនៅមុនរៀបភ្លឺ។ នេះជាការវាយប្រហារមួយដែលភាគីសង្គ្រាមថាជាលើកដំបូងដែលមានពាក់ព័ន្ធនឹងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយផ្ដល់ដោយអាមេរិក។
ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីឆ្នាំ ២០២២មក ក្រុមតន្រ្តីករជាអ្នកកាន់សាសនាគ្រឹស្តអាមេរិកាំង ឈ្មោះថា Texas Country Boys បានប្រគំតន្រ្តីរៃអង្គាសប្រាក់នៅអ៊ុយក្រែន។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃចន្ទថា រុស្ស៊ីនឹងឆ្លើយតបចំពោះអ្វីដែលខ្លួនហៅថាជាការសម្រេចចិត្តដ៏ព្រហើនរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់អាមេរិកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី និងបានបន្ថែមថាការធ្វើដូច្នេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលដោយផ្ទាល់នៅក្នុងសង្គ្រាមនេះ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជំរុញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងការសន្ទនាតាមទូរស័ព្ទដ៏កម្រមួយកាលពីថ្ងៃសុក្រឱ្យចាប់ផ្ដើមចរចាជាមួយនឹងអ៊ុយក្រែនដែលនឹងបើកផ្លូវឆ្ពោះទៅរក «សន្តិភាពដ៏យុត្តិធម៌និងឋិតថេរ»។
ការវាយប្រហារបន្ថែមទៀតណាមួយពីរុស្ស៊ីលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែនអាចនឹងនាំឱ្យមានការផ្លាស់ទីរបស់ប្រជាពលរដ្ឋទ្រង់ទ្រាយធំថែមទៀតនៅពេលរដូវរងាចូលមកដល់។
គណបក្សនយោបាយសំខាន់ៗនៅប្រទេសអាល្លឺម៉ង់បានព្រមព្រៀងរៀបចំការបោះឆ្នោតសកលនៅខែកុម្ភៈ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចកាលពីដើមខែនេះ។
ព័ត៌មានផ្សេងទៀត