អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជំរុញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងការសន្ទនាតាមទូរស័ព្ទដ៏កម្រមួយកាលពីថ្ងៃសុក្រឱ្យចាប់ផ្ដើមចរចាជាមួយនឹងអ៊ុយក្រែនដែលនឹងបើកផ្លូវឆ្ពោះទៅរក «សន្តិភាពដ៏យុត្តិធម៌និងឋិតថេរ»។
ការវាយប្រហារបន្ថែមទៀតណាមួយពីរុស្ស៊ីលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែនអាចនឹងនាំឱ្យមានការផ្លាស់ទីរបស់ប្រជាពលរដ្ឋទ្រង់ទ្រាយធំថែមទៀតនៅពេលរដូវរងាចូលមកដល់។
គណបក្សនយោបាយសំខាន់ៗនៅប្រទេសអាល្លឺម៉ង់បានព្រមព្រៀងរៀបចំការបោះឆ្នោតសកលនៅខែកុម្ភៈ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចកាលពីដើមខែនេះ។
ការអត្ថាធិប្បាយអំពីការគាំទ្ររុស្ស៊ីនិងការប្រឆាំងនឹងការចូលរួមក្នុងសហភាពអឺរ៉ុបនេះមិនមានភាពស៊ីគ្នាជាមួយនឹងសេចក្ដីរាយការណ៍ជាធម្មតាទូទៅរបស់បណ្ដាញផ្សព្វផ្សាយនេះទេ។ ប៉ុន្តែ បើគេក្រឡេកមើលមួយភ្លែត វេបសាយនេះហាក់ដូចជាត្រឹមត្រូវពិតប្រាកដ។
ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរុស្ស៊ីជាគ្រឹះដ៏សំខាន់នៃសន្តិសុខថាមពលអឺរ៉ុបនៅមុនការឈ្លានពានខែកុម្ភៈ ឆ្នាំ២០២២ របស់រុស្ស៊ី។ ពេលនោះមានការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័ន៨០ពាន់លានម៉ែត្រគូបទៅកាន់អឺរ៉ុប ដើម្បីជាការឆ្លើយតបនិងការតវ៉ាលើការទូទាត់ប្រាក់។
លោក Blinken បាននិយាយថា៖ «លោកប្រធានាធិបតី Biden បានប្ដេជ្ញាចិត្តដើម្បីធ្វើឱ្យប្រាកដថា រាល់ប្រាក់ដុល្លារដែលយើងនៅមាន នឹងត្រូវបានចំណាយទាំងអស់នៅចន្លោះពេលនេះដល់ថ្ងៃទី២០ ខែមករា» ជាពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នឹងត្រូវស្បថចូលកាន់តំណែង។
ការផ្តល់សច្ចាប័ននេះ ធ្វើឡើងពេលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងអ៊ុយក្រែនថា កូរ៉េខាងជើង បានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួយរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។
លោក Erdogan ថា៖ «យើងអាចបញ្ចប់សង្គ្រាមនេះបានយ៉ាងងាយ ប្រសិនបើរដ្ឋបាលលោក Trump ប្រើវិធីផ្អែកលើដំណោះស្រាយដើម្បីដោះស្រាយបញ្ហានេះ។ ការសន្ទនា ការទូត និងការព្រមព្រៀងគ្នាបន្ថែមទៀតនឹងបើកទ្វារទៅរកសន្តិភាព មិនមែនអាវុធ គ្រាប់បែក និងជម្លោះទេ»។
នៅតាមដងវិថីនានាក្នុងទីក្រុងកៀវ ពលរដ្ឋអ៊ុយក្រែនជាច្រើននាក់ថា ពួកគេបារម្ភថាលោក Trump អាចនឹងធ្វើតាមការសន្យាដែលលោកបានលើកឡើងពេលធ្វើយុទ្ធនាការឃោសនាថានឹង បញ្ចប់សង្គ្រាមដោយបង្ខំឲ្យអ៊ុយក្រែនទទួលយកកិច្ចព្រមព្រៀងដែលផ្តល់ផលចំណេញដល់រដ្ឋាភិបាលរុស្ស៊ី។
ទីក្រុងកៀវ កំពុងតែព្យាយាមបង្កើនសម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់ការគាំទ្របន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុងមូស្គូ បន្ទាប់ពីជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់ថា៖ «យើងបាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកស្ថិតក្នុងជំហរមួយដើម្បីបញ្ចប់ជម្លោះនេះ» ហើយលោក Donald Trump នឹងត្រូវបានវាយតម្លៃ «លើសកម្មភាពជាក់ស្តែង»។
អ្នកស្រី Baerbock ថា អ៊ុយក្រែនត្រូវការការគាំទ្រក្នុងពេលដែលរុស្ស៊ីវាយប្រហារតាមអាកាស ស្របពេលដែលអ៊ុយក្រែនឈានចូលដល់រដូវរងាម្តងទៀតនិងរងការគំរាមបន្ថែមពីការគាំទ្ររបស់យោធាកូរ៉េខាងជើងចំពោះរុស្ស៊ី។
ព័ត៌មានផ្សេងទៀត