ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថា​ខ្លួន​«នឹង​ផ្តល់​អ្វីដែល​អ៊ុយក្រែនត្រូវការ​»ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​រុស្ស៊ី


រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin អបអរសាទរ​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​បណ្ឌិតសភា​ការទូតអ៊ុយក្រែន ចំពេល​មាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ក្នុង​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin អបអរសាទរ​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​បណ្ឌិតសភា​ការទូតអ៊ុយក្រែន ចំពេល​មាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ក្នុង​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។

សហរដ្ឋ​អាមេរិក«នឹង​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​អ្វី​ដែល​អ៊ុយ​ក្រែន​ត្រូវការ»ដើម្បី​បន្ត​ប្រយុទ្ធ​ក្នុង​សង្គ្រាម​រយៈពេល ៣២ខែ ​របស់​ខ្លួន​ជាមួយ​រុស្ស៊ី។ នេះ​តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ លោក Lloyd Austin កាលពី​ថ្ងៃ​ចន្ទ​ ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​រដ្ឋធានី​កៀវ។

ក៏ប៉ុន្តែ លោក​មិន​បាន​ផ្តល់​ការចង្អុល​បង្ហាញ​ថា ​សហរដ្ឋ​អាមេរិក​នឹង​យល់ព្រមតាម​ការប្រាថ្នា​របស់​អ៊ុយក្រែន​ដើម្បី​ចូល​ជាសមាជិក​អង្គការ​អូតង់ភ្លាមៗ ​ឬ​អនុញ្ញាត​ឱ្យ​កងទ័ព​រដ្ឋាភិបាល​ក្រុង​កៀវ​ ចាប់ផ្តើម​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​ចូល​កាន់តែ​ជ្រៅទៅក្នុង​ប្រទេស​រុស្ស៊ី​នោះ​ទេ។

លោក Austin បាន​និយាយ​ទៀត​ថា​ សហរដ្ឋ​អាមេរិក​នឹង​ប្រគល់ឱ្យ​អ៊ុយក្រែន​នូវ​អ្វី​ដែល​អ៊ុយក្រែន​ត្រូវការ«ដើម្បី​ប្រយុទ្ធ​យក​ការរស់រាននិង​សន្តិសុខ​របស់​ខ្លួន»។ លោក​និយាយ​ទៀត​ថា​ វា​ជា​ការចាំបាច់​ដែល​សម្ពន្ធមិត្ត​លោក​ខាង​លិច​ទប់ទល់ការឈ្លានពាន​របស់​រុស្ស៊ី។

លោក Austin បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយនៅ​បណ្ឌិត​សភាការ​ទូតអ៊ុយ​ក្រែន​ថា ​អនាគត​របស់​អឺរ៉ុប​ស្ថិត​ក្នុងការ​គំរាម​កំហែង។ កម្លាំង​អង្គការអូតង់​ស្ថិត​ក្នុងការ​គំរាម​កំហែង។​ សន្តិសុខ​របស់​អាមេរិក​ស្ថិត​ក្នុងការ​គំរាម​កំហែង»។

លោក​បាន​កត់​សម្គាល់​ថា​ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ជំនួយ​សន្តិសុខ​ដែល​មាន​ទឹក​ប្រាក់​ជាង ៥៨ពាន់​លាន​ដុល្លារ​ឱ្យ​អ៊ុយក្រែន​ ចាប់តាំង​ពី​ការឈ្លានពាន​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២​ ហើយ​ថា ​ប្រទេស​ជាង ១០ របស់​សម្ពន្ធមិត្ត​លោក​ខាង​លិច​បាន​រួម​វិភាគទាន​ ៥១ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត។

ក៏ប៉ុន្តែ លោក​មិន​បាន​និយាយ​ដល់«ផែនការ​ជ័យ​ជម្នះ​»របស់​ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy ​ដែល​អំពាវនាវ​ឱ្យ​អ៊ុយក្រែន​ក្លាយ​ជា​សមាជិក​ភាព​នៅ​ក្នុង​អង្គការ​អូតង់ ​ឬ​ដែលសុំ​ការ​អនុញ្ញាត​ឱ្យ​ខ្លួន​ប្រើ​ប្រាស់​កាំជ្រួច​មីស៊ីល​វង់ប្រតិបត្តិការ​វែង​ផ្គត់ផ្គង់​ដោយ​ប្រទេស​លោក​ខាង​លិច​ ដើម្បី​វាយ​ប្រហារ​ទីដៅ​យោធា​នៅផ្នែកខាង​ក្នុង​ជ្រៅ​នៃប្រទេសរុស្ស៊ី​។

សហរដ្ឋ​អាមេរិក​មាន​ការភ័យ​ខ្លាច​ថា​ ការវាយ​ប្រហារ​ទីតាំង​ចូល​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី​ នឹង​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ ដែល​អាចបណ្តាល​ឲ្យ​មាន​ជម្លោះ​ដោយ​ផ្ទាល់​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី៕

XS
SM
MD
LG