នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនលោក Shigeru Ishiba បានព្រមានក្នុងសុន្ទរកថាស្តីពីគោលនយោបាយជាលើកដំបូងរបស់លោកកាលពីថ្ងៃសុក្រថា «អ៊ុយក្រែនថ្ងៃនេះអាចជាអាស៊ីបូព៌ាថ្ងៃស្អែក»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អគ្គលេខាធិការអង្គការអូតង់ថ្មីលោកMark Rutte បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាសម្ពន្ធមិត្តដឹងថា អ៊ុយក្រែនមានតម្រូវការចាំបាច់នៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ខណៈលោកបំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន
ចំនួនពលរដ្ឋអ៊ុយក្រែនស្វែងរកការយកក្មេងមកចិញ្ចឹមបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក។
ពួកមន្ត្រីនៅតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថាការវាយប្រហាររបស់ដ្រូនរុស្ស៊ីបានដៅលើហេដ្ឋារចនាសម្ពន្ធនៅក្នុងទីក្រុង Odesa បានធ្វើឱ្យអ្នកបើកបររថយន្ត Truck២នាក់រងរបួស។
ពលរដ្ឋអ៊ុយក្រែនជាច្រើនសង្ឃឹមថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងនាំឱ្យមានការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ខណៈដែលអ្នកខ្លះបារម្ភថា បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក Donald Trump នឹងចាត់វិធានការស្រាលៗលើរដ្ឋាភិបាលរុស្ស៊ី
ពួកមន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថាការវាយប្រហារមួយរបស់រុស្ស៊ីបានត្រូវចំផ្សារមួយកន្លែងនៅក្នុងទីក្រុង Kherson ភាគខាងត្បូងដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៥នាក់និងធ្វើឱ្យ៣នាក់ទៀតរងរបួស។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹងសម្រេចឱ្យបាននូវ «គោលបំណង» ទាំងអស់របស់លោកនៅអ៊ុយក្រែន និងបានប្រារព្វខួប ២ ឆ្នាំនៃការច្បាមយកតំបន់ ៤ របស់អ៊ុយក្រែន ស្របពេលដែលកងទ័ពរបស់លោកអះអាងថាពួកគេបានរុលទៅមុខទៀតនៅក្នុងសង្គ្រាមនេះ។
លោក Trump បានសរសើរលោក Zelenskyy ប៉ុន្តែបានបញ្ជាក់ថា លោកក៏មានទំនាក់ទំនងដ៏រឹងមាំជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ។
លោក Zelenskyy បាននិយាយទៀតថា« យើងចាំបាច់ត្រូវដកកងទ័ពឈ្លានពានរុស្ស៊ី ដែលនឹងបញ្ចប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែន»។
អ៊ុយក្រែនបាននិយាយថាខ្លួនបានបាញ់ទម្លាក់ដ្រូន២៨គ្រឿងក្នុងចំណោម៣២គ្រឿង និងកាំជ្រួចមីស៊ីលចំនួន៤គ្រាប់ក្នុងចំណោម៨គ្រាប់ដែលត្រូវបានបាញ់ក្នុងអំឡុងពេលនៃការវាយប្រហារពេលយប់មួយរបស់រុស្ស៊ី។
តាមមន្ត្រីសហរដ្ឋអាមេរិកជាច្រើនដែលបាននិយាយប្រាប់វីអូអេក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាពីកញ្ចប់ជំនួយនេះមុនពេលប្រកាស ជំនួយសម្រាប់រដ្ឋាភិបាលក្រុងកៀវត្រូវគេរំពឹងនឹងត្រូវប្រកាសយ៉ាងឆាប់នៅថ្ងៃពុធនេះ។
ក្រសួងការបរទេសអ៊ុយក្រែននិយាយកាលពីខែមុនថាអ៊ុយក្រែន«មិនដែលហើយនឹងមិនចាត់វិធានការអមិត្រណាមួយប្រឆាំងប្រជាជនបេឡារុសទេ»។
ព័ត៌មានផ្សេងទៀត