ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកប្រកាសពីការផ្តល់ជំនួយយោធាចុងក្រោយដែលត្រូវបានអនុញ្ញាតសម្រាប់អ៊ុយក្រែន


រូបឯកសារ៖ រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​នៅ​ក្រសួង​ការ​បរទេស​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​សុន្ទរកថា​នៅ​ក្រសួង​ការ​បរទេស​អាមេរិក​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋបាល​លោក Biden បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ថា ​ការកាត់បន្ថយ​ឧបករណ៍​យោធា​និង​អាវុធ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ពី​ឃ្លាំងរបស់​អាមេរិក​ ក្រោមអំណាច​របស់​ប្រធានាធិប តី​ស្តី​ពី​ជំនួយ​ក្នុង​ពេល​អនាគតដល់​រដ្ឋាភិបាល​ក្រុង​កៀវកំ ពុង​ស្ថិតក្នុង​ដៃ​របស់​សភា​អាមេរិក។

រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​ក្នុង​សេចក្តី ថ្លែងការណ៍​ថា កញ្ចប់​ជំនួយ​ដែល​មាន​ទឹក​ប្រាក់ ២៥០ លាន​ដុល្លារ​នោះ ​រួមមាន​គ្រាប់​កាំភ្លើង​សម្រាប់ការពារ​ដែនអាកាស គ្រាប់​បន្ថែម​សម្រាប់​កាំភ្លើង​រ៉ុក្កែត HIMARS គ្រាប់​កាំភ្លើង​ផ្លោង ១៥៥និង១០៥មីលីម៉ែត្រ​ និង​គ្រាប់កាំភ្លើង​សម្រាប់​ប្រឆាំង​រថពាស​ដែក​ផង​ដែរ។

លោក Blinken និយាយ​ថា​៖ «ជំនួយ​របស់​យើងមាន​សារៈសំខាន់ដល់​ការគាំទ្រ​ដល់​ដៃគូ​អ៊ុយក្រែន ដើម្បី​ការពារ​ប្រទេស​និង​សេរីភាព​របស់​គេ ​ក្នុង​ការប្រយុទ្ធ​នឹង​ការឈ្លានពាន​របស់រុស្ស៊ី»។ លោក​បន្ថែម​ថា​ អាវុធ​និង​ឧបករណ៍​យោធា​ទាំង​នោះត្រូវ​បានផ្តល់​ដល់​អ៊ុយក្រែន​ នៅក្រោម​ការចាត់ចែងបម្រុង​ទុក​សម្រាប់​អ៊ុយក្រែន​ក្នុង​ពេល​កន្លង​ទៅ។

លោក Blinken បាន​ជំរុញ​ឱ្យ​សភា​អាមេរិក​ធ្វើ​ការសម្រេច​ឱ្យ​បាន​លឿនដល់​កញ្ចប់​ជំនួយ​ថ្មីនេះ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ ដើម្បីលើក​កម្ពស់​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់អាមេរិក​ ដោយ​ជួយឱ្យ​អ៊ុយក្រែន​ការពារ​ខ្លួន​និងមាន​សន្តិសុខ​ក្នុង​ពេល​អនាគត។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​មកកាន់​រដ្ឋធានី​វ៉ាស៊ីន តោន​កាល​ពី​ពេល​ថ្មីៗ​នេះ​ ស្រប​ពេល​ដែល​លោក Biden បាន​ដាក់​សំណើ​សុំ​ថវិកា​ពី​សភា​អាមេរិក​នូវ​ទឹក​ប្រាក់​ប្រមាណ ៦១ ពាន់​លាន​ដុល្លារ​ សម្រាប់​ប្រទេស​អ៊ុយក្រែន អ៊ីស្រាអែល​ និង​កោះតៃវ៉ាន់។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ជាប់​គាំង​ដោយ​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​ទាមទារ​ថា ​រដ្ឋបាល​អាមេរិក​ត្រូវ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ព្រំដែន​របស់​អាមេរិកផង​ដែរ៕

XS
SM
MD
LG