ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែនថា ខ្លួនបាញ់ទម្លាក់ដ្រូនរុស្ស៊ី ៣៤ គ្រឿងក្នុងចំណោម ៣៥ គ្រឿង


ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រតិបត្តិការ​នៅក្នុងឃ្លាំង​មួយបន្ទាប់​ពីការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី នៅ​ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រតិបត្តិការ​នៅក្នុងឃ្លាំង​មួយបន្ទាប់​ពីការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​រុស្ស៊ី នៅ​ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កងទ័ព​រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​តំបន់​ជា​ច្រើន​កាលពី​យប់​មិញ​ដោយ​ប្រើ​ដ្រូន ៣៥ គ្រឿង។

កងទ័ព​អ៊ុយក្រែន​បាន​និយាយ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន ៣៤ គ្រឿង​ក្នុង​ចំណោម​នោះ ដោយ​ការ​បាញ់​ទម្លាក់​ទាំង​នោះ​បាន​កើតឡើង​នៅ​ទីក្រុង​កៀវ ទីក្រុង Dnipropetrovsk ទីក្រុង Kherson ទីក្រុង Mykolaiv ទីក្រុង Chernihiv និង​តំបន់​ផ្សេងៗ​ទៀត។

គេ​មិន​ឃើញ​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ថា​មាន​អ្នក​ស្លាប់​និង​រង​របួស​ឬ​ក៏​ការ​ខូចខាត​ណា​មួយ​នៅ​លើ​ដី​នោះ​ទេ។

នៅ​ក្នុង​ទីក្រុង Nikopol នៅ​ភាគ​ខាង​ត្បូង​ក្នុង​តំបន់ Dnipropetrovsk មន្ត្រី​នានា​បាន​និយាយ​ថា​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​មនុស្ស ២ នាក់​ស្លាប់។

អភិបាល​តំបន់ Dnipropetrovsk លោក Serhiy Lysak បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ថា បុរស​អាយុ ៨៦ ឆ្នាំ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

លោក Lysak បាន​និយាយ​ថា ការ​បាញ់ផ្លោង​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ផ្ទះ​និង​អគារ​កសិដ្ឋាន​ជា​ច្រើន​រង​ការ​ខូចខាត៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG