នេះជាដំណើរថយក្រោយមួយទៀតដល់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្រោយពីលោកមិនជោគជ័យក្នុងការបញ្ចុះបញ្ចូលពួកសមាជិកសភាអាមេរិកឱ្យផ្តល់ជំនួយបន្ថែម៦១ពាន់លានដុល្លារទៀតដល់អ៊ុយក្រែន ភាគច្រើនដើម្បីទិញអាវុធពីសហរដ្ឋអាមេរិក។
ការវាយប្រហារដោយមីស៊ីលរុស្ស៊ីយករដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនជាទីដៅនាំឱ្យ មនុស្សយ៉ាងតិចណាស់៤៥នាក់ត្រូវរបួសនៅថ្ងៃពុធនេះ នៅពេលលោកប្រធានាធិបតី Volodymyr Zelenskyy សុំឱ្យពួកមន្ត្រីអាមេរិកយល់ព្រមផ្តល់ជំនួយថ្មីចំនួន៦១ពាន់លានដុល្លារដើម្បីជួយប្រទេសលោកប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។
លោក Biden បានថ្លែងទៅកាន់លោក Zelenskyy ថា៖ «យើងនឹងឈរនៅខាងអ្នក» បើទោះបីជាការអំពាវនាវដ៏តក់ក្រហល់របស់មេដឹកនាំអ៊ុយក្រែនទៅសភាអាមេរិកឱ្យអនុម័តសំណើថវិកា ៦០ពាន់លានដុល្លារអាមេរិកក្នុងជំនួយថ្មីមួយដល់អ៊ុយក្រែនមិនត្រូវបានអើពើក៏ដោយ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជួបពិភាក្សាជាបន្ទាន់នៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីស្នើសុំជំនួយពីសហរដ្ឋអាមេរិកបន្តទៀតកាលពីថ្ងៃអង្គារ ខណៈរុស្ស៊ីបានវាយដណ្តើមដែនដីជាបន្តបន្ទាប់នៅជួរសមរភូមិហើយទាល់ចោលឥទ្ធិពលរបស់ជំនួយលោកខាងលិចដល់ទីក្រុងកៀវ។
លោក Zelenskyy បាននិយាយថា លោកនឹងប្រើប្រាស់កិច្ចប្រជុំទាំងនេះ ដើម្បី«និយាយពីអ្វីដែលជាលទ្ធផលដែលអាចសម្រេចបាននៅឆ្នាំក្រោយ ដោយផ្អែកលើសមិទ្ធផលដែលទទួលបាននៅឆ្នាំនេះ។
ប្រទេសអ៊ុយក្រែនជំរុញឱ្យមានការគាំទ្រកាន់តែខ្លាំងឡើងពីសាកលលោក នៅពេលដែលប្រធានាធិបតីរុស្ស៊ីនិយាយថា លោកស្វះស្វែងរកការកាន់តំណែង ជា ប្រធានាធិបតីសម្រាប់អាណត្តិទី ៥ នៅវិមានក្រឹមឡាំង។
យោធាអ៊ុយក្រែននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ីបានវាយប្រហារលើតំបន់រដ្ឋធានីកៀវ ដោយប្រើប្រាស់គ្រាប់មីស៊ីលបាលីស្ទីកចំនួន៨គ្រាប់កាលពីយប់មិញ នៅក្នុងរលកនៃការវាយប្រហារថ្មីៗបំផុតតាមអាកាស ដោយសំដៅលើរដ្ឋធានីកៀវរបស់ប្រទេសនេះ។
មជ្ឈមណ្ឌលវប្បធម៌និងអប់រំ (America House) ថ្មីមួយ ត្រូវបានប្រារព្ធបើកសម្ពោធនៅក្នុងក្រុង Odesa ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលវប្បធម៌និងអប់រំសំខាន់ទីបីរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ ដែលគាំទ្រនិងផ្តល់ហិរញ្ញប្បទាន ដោយស្ថានទូតសហរដ្ឋអាមេរិក។
ប្រទេសជប៉ុនបានសន្យាថានឹងផ្តល់ថវិកាចំនួន៤,៥ពាន់លានដុល្លារដល់អ៊ុយក្រែនសម្រាប់ការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
ប្រទេសហុងគ្រីគំរាមថានឹងរាំងខ្ទប់ទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក ដែលជាជំនួយរបស់សហភាពអឺរ៉ុបដល់ប្រទេសអ៊ុយក្រែន និងប្រឆាំងជំទាស់ការចង់ក្លាយជាសមាជិកភាពរបស់ប្រទេសនេះក្នុងសហភាពអឺរ៉ុបផងដែរ ស្របពេលដែលកំពុងមានជម្លោះខ្លាំងរវាងសហភាពអឺរ៉ុប
ការវាយប្រហារតាមដ្រូនរបស់រុស្ស៊ីបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធកំពង់ផែមួយចំនួននៅក្នុងតំបន់ Odesa របស់អ៊ុយក្រែន។ នេះបើតាមការលើកឡើងរបស់អភិបាលតំបន់Odesa លោក Oleh Kiperនៅថ្ងៃព្រហស្បតិ៍នេះ។
រុស្ស៊ីបន្តវាយប្រហារតាមអាកាសលើរដ្ឋធានីរបស់អ៊ុយក្រែននិងទីក្រុងផ្សេងៗទៀត។ ក៏ប៉ុន្តែ ក្រុមមន្ត្រីអ៊ុយក្រែននិយាយថាដែនអាកាសរបស់ខ្លួនត្រូវបានការពារដោយអាវុធដែលបានបញ្ជូនទៅឱ្យអ៊ុយក្រែនដោយសម្ព័ន្ធមិត្ត ហើយប្រព័ន្ធការពារដែនអាកាសមួយនៃប្រព័ន្ធការពារដែនអាកាសទាំងនោះ
ព័ត៌មានផ្សេងទៀត