ប្រទេសហុងគ្រីគំរាមរាំងខ្ទប់ជំនួយសហភាពអឺរ៉ុបដល់អ៊ុយក្រែននិងប្រឆាំងការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសនេះ
- Henry Ridgwell
ប្រទេសហុងគ្រីគំរាមថានឹងរាំងខ្ទប់ទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក ដែលជាជំនួយរបស់សហភាពអឺរ៉ុបដល់ប្រទេសអ៊ុយក្រែន និងប្រឆាំងជំទាស់ការចង់ក្លាយជាសមាជិកភាពរបស់ប្រទេសនេះក្នុងសហភាពអឺរ៉ុបផងដែរ ស្របពេលដែលកំពុងមានជម្លោះខ្លាំងរវាងសហភាពអឺរ៉ុបនិងរដ្ឋាភិបាលហុងគ្រីនោះ។ ខណៈអ្នកយកព័ត៌មានវីអូអេរាយការណ៍ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានធ្វើដំណើរទៅកាន់ប្រទេសហុងគ្រី ដើម្បីធ្វើឱ្យទំនាក់ទំនងមានភាពប្រសើរឡើង នៅមុនកិច្ចប្រជុំកំពូលដ៏សំខាន់របស់សហភាពអឺរ៉ុប ក្នុងខែធ្នូខាងមុខនេះ។ លោក Henry Ridgwell នៃវីអូអេរាយការជុំវិញរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ប្រែសម្រួលដូចតទៅ៖