នៅក្នុងសារបង្ហោះតាមតេឡេក្រាម កងកម្លាំងដែនអាកាសអ៊ុយក្រែនបានបង្ហាញថា នាវានោះឈ្មោះ Novocherkask ហើយមីស៊ីល cruise របស់ខ្លួនបានបាញ់វានៅក្នុងតំបន់ Fedosia។
អ៊ុយក្រែនព្យាយាមបំបែកខ្សែត្រៀមប្រយុទ្ធរបស់កងកម្លាំងឈ្លានពានរុស្ស៊ីក្នុងឆ្នាំ២០២៣ ខណៈពេលដែលក្រុមបស្ចិមប្រទេសបានបង្កើនការផ្គត់ផ្គង់អាវុធធុនធ្ងន់និងប្រព័ន្ធមីស៊ីលទំនើបៗដល់អ៊ុយក្រែន។
អភិបាលក្រុងកៀវលោក Vitali Klitschko និងមន្ត្រីអ៊ុយក្រែនផ្សេងទៀតបានរាយការណ៍ពីការវាយប្រហារដាច់ដោយឡែកពីគ្នាលើស្រុកដែលមានលំនៅដ្ឋានពលរដ្ឋរស់នៅ។
ស្ត្រីអ៊ុយក្រែន ៣ នាក់ម្នា ក់មានកូន ៣ នាក់ ម្នាក់ជាគ្រូបង្រៀន និងម្នាក់ទៀតជាប្រធានក្រុមហ៊ុនចែកចាយដ៏ជោគជ័យ។ ពួកគាត់បានក្លាយជាជនភៀសខ្លួនក្នុងប្រទេស ក្រោយការចូលឈ្លានពានរបស់រុស្ស៊ី។
កងទ័ពអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូន ៣៤ គ្រឿងក្នុងចំណោមនោះ ដោយការបាញ់ទម្លាក់ទាំងនោះបានកើតឡើងនៅទីក្រុងកៀវ ទីក្រុង Dnipropetrovsk ទីក្រុង Kherson ទីក្រុង Mykolaiv ទីក្រុង Chernihiv និងតំបន់ផ្សេងៗទៀត។
ប្រទេសអ៊ុយក្រែនខិតទៅជិតដល់ការចូលជាសមាជិកសហភាពអឺរ៉ុប ខណៈដែលមេដឹកនាំយល់ព្រមចាប់ផ្តើមកិច្ចចរចាសមាជិកភាព។ ប៉ុន្តែប្រាក់ដើម្បីទ្រទ្រង់កិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីបានប៉ះពាល់ដោយសារឧបសគ្គដែលគេធ្លាប់ដឹងគឺបង្កឡើងដោយសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប។
មានពលរដ្ឋស៊ីវិលចំនួន១០.០០០នាក់បានស្លាប់ ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានយ៉ាងពេញទំហឹងទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដអាចទំនងជាខ្ពស់ជាងនេះច្រើន។
អង្គការអ៊ូតង់បានស្វាគមន៍សមាជិកទី ៣១ របស់ខ្លួននៅឆ្នាំ ២០២៣ នេះ ស្របពេលហ្វាំងឡង់បានចូលរួមក្នុងសម្ព័ន្ធភាពយោធាបស្ចិមលោកមួយនេះ បន្ទាប់ពីការឈ្លានពានដោយរុស្ស៊ីនៅអ៊ុយក្រែន។
គណៈកម្មការអឺរ៉ុបបានរាយការណ៍កាលពីខែមុនថា អ៊ុយក្រែនបានបំពេញតាមអនុសាសន៍ ៤ ក្នុងចំណោម ៧ សម្រាប់ការចរចាចូលជាសមាជិកសហភាពអឺរ៉ុប ដែលក្នុងនោះរួមមានទាំងការជ្រើសរើសមន្ត្រីប្រឆាំងអំពើពុករលួយ ការត្រៀមសើរើខ្លាំងក្លាលើអង្គតុលាការ និងការធ្វើឱ្យច្បាប់ប្រព័ន្ធផ្សព្វផ្សាយស្របតាមស្ដង់ដាររបស់សហភាពអឺរ៉ុបផងដែរ។
លោក Semen Turuta ពលរដ្ឋក្រុង Odesa ប្រមូលរបស់ដែលអាចកែច្នៃបាន ដើម្បីយកលុយជួយអ៊ុយក្រែន។ ក្រោយចាប់ផ្តើមការងារប្រមូលរបស់កែច្នៃនោះមក ពលរដ្ឋក្នុងមូលដ្ឋានចាប់ផ្តើមប្រមូលរបស់របរលែងប្រើដើម្បីជួយការងារនេះ
សម្រាប់គ្រួសារខ្លះ ពួកគេត្រូវប្រឈមនឹងការលំបាក់ក្នុងការផ្តល់ការសិក្សាអប់រំដល់កូនចៅរបស់គេ តែពួកគេទទួលបានការជួយជ្រោមជ្រែងខ្លះថែមទៀតពីអង្គការមិនរកកម្រៃក្នុងស្រុកមួយ
លោក តាំង សារ៉ាដា ប្រធានសារព័ត៌មាន The Cambodia Daily ជាអ្នកសារព័ត៌មានខ្មែរម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានអាស៊ី ៧នាក់ ដែលបានធ្វើដំណើរទៅអ៊ុយក្រែន ក្រោមការឧបត្ថម្ភរបស់គណកម្មាធិការអ្នកកាសែតដើម្បីផលប្រយោជន៍សាធារណៈរបស់អ៊ុយក្រែន ដើម្បីស្វែងយល់អំពីស្ថានការណ៍ជាក់ស្តែងនៅក្នុងអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត