ការខូចខាតបរិស្ថានដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គិតជាប្រាក់អស់៥៦ពាន់លានដុល្លារ
ថ្ងៃទី៦ខែវិច្ឆិកា គឺជាទិវាអន្តរជាតិបង្ការការកេងប្រវ័ញ្ចបរិស្ថានក្នុងពេលសង្គ្រាមនិងជម្លោះប្រដាប់អាវុធ។ យោងតាមអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន ការខូចខាតបរិស្ថានដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតជាទឹកប្រាក់សរុបប្រមាណ៥៦ពាន់លានដុល្លារ ដោយការបំផ្លាញទំនប់វារីអគ្គិសនី Kakhovka ជាមហន្តរាយដ៏អាក្រក់បំផុតមួយ។ អ្នកនាង Lesia Bakalets រាយការណ៍អំពីរបៀបដែលសកម្មជនបរិស្ថាននិងមន្ត្រីអនុវត្តច្បាប់អ៊ុយក្រែន ប្រមូលព័ត៌មានអំពីឧក្រិដ្ឋកម្មបរិស្ថាន។ លោក សាយ មុន្នី ប្រែសម្រួលជូន។