ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​​​​​​វាយប្រហារ​​យ៉ាង​​សាហាវ​និង​ខាត​បង់​ច្រើន​​​លើ​ក្រុង​​​ខាង​កើត​អ៊ុយក្រែន


រូបឯកសារ៖ បុរស​ម្នាក់​ជិះកង់ខាងមុខអគារ​បាក់បែក​មួយ​បន្ទាប់​ពី​រុស្ស៊ីបានវាយប្រហារ​នៅទីក្រុង Avdiivka កាលពីថ្ងៃទី​១៨ មីនា ឆ្នាំ២០២៣។
រូបឯកសារ៖ បុរស​ម្នាក់​ជិះកង់ខាងមុខអគារ​បាក់បែក​មួយ​បន្ទាប់​ពី​រុស្ស៊ីបានវាយប្រហារ​នៅទីក្រុង Avdiivka កាលពីថ្ងៃទី​១៨ មីនា ឆ្នាំ២០២៣។

មន្ត្រី​ជាន់​ខ្ពស់​និង​នាយ​ទាហាន​អ៊ុយក្រែនបាន​និយាយកាលពី​ថ្ងៃព្រហស្បតិ៍ថាកង​កម្លាំង​រុស្ស៊ី​ដែល​បានបាញ់​ផ្លោង​ដាក់ក្រុង Avdiivka នាប៉ែក​ខាងកើត​ប្រទេស​ច្រើន​សប្តាហ៍​មក​ហើយ​នៅពេល​នេះ​កំពុង​បញ្ជូន​ទាហាន​ជា​ច្រើន​ទៅ​កាន់ក្រុងដែល​ត្រូវ​បំផ្លាញ​នោះ​ ប៉ុន្តែសំខាន់​ខាង​យុទ្ធសាស្ត្រ​នេះនា​ផ្នែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន។

លោក Oleksandr ​មេបញ្ជាការរង​កង​វរសេនាតូច​មួយ​ក្នុង​កងពលតូច​លេខ​៤៧​ បានថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​សាព័ត៌មាន​បារាំង​ Agence France-Presse ​ថា​«ទីលាន​ប្រយុទ្ធ​មានសាកសពពាសពេញ»។

វាជាយុទ្ធសាស្ត្រមួយ​ស្រដៀងគ្នា​នឹង​យុទ្ធសាស្ត្រ​ដែល​រុស្ស៊ី​បានប្រើ​ប្រឆាំង​នឹង​ក្រុង Bakhmut ​ដែល​ជា​ក្រុង​មួយរុស្ស៊ី​បាន​វាយយក​បាន។

អ៊ុយក្រែន​ថាតាំង​ពី​ពាក់កណ្តាលខែតុលា​មក ​រុស្ស៊ី​បានប្រឹងប្រែងវាយ​យក​ក្រុង​តូច​នេះដោយ​គ្មាន​ជោគជ័យ។ ក្រុង​នេះ​ឋិតនៅលើខ្សែ​ត្រៀម​ជួរមុខ​ចម្ងាយ​៥​គ.ម.​ពី​ទីក្រុង​ Donetsk ​រដ្ឋធានីនៃ​តំបន់​រុស្ស៊ី​គ្រប់គ្រង ​ដែល​ជា​តំបន់​មួយក្នុង​បណ្តា​តំបន់​បួន​ដែលរដ្ឋាភិបាលក្រុង​មូស្គូថាខ្លួន​បាន​យក​ពី​អ៊ុយក្រែន។

លោក Vitaliy Barabash ​ប្រធានរដ្ឋបាល​យោធា​ក្រុង​ Avdiivka បាន​និយាយថា​មាន​អ្នកស្រុក​ប្រមាណ​១.៤០០​នាក់​ស្ថិតនៅ​ក្នុងក្រុង​នេះ​ដែល​ធ្លាប់​មានអ្នកស្រុក​៣​២.០០០​នាក់នៅ​មុន​សង្គ្រាម។ លោក Barabash បានពណ៌នាការវាយ​ប្រហារ​របស់​រុស្ស៊ី​ថា​សាហាវ៕

XS
SM
MD
LG