ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសន្យាកាលពីថ្ងៃអង្គារថានឹងដណ្ដើមកាន់កាប់ឡើងវិញនូវតំបន់នានារបស់អ៊ុយក្រែនដែលកងទ័ពរុស្ស៊ីកំពុងត្រួតត្រានៅពេលបច្ចុប្បន្ន។
រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់រុស្ស៊ីលើតំបន់ពីរកន្លែងនៃប្រទេសអ៊ុយក្រែនបានធ្វើឱ្យមនុស្សយ៉ាងតិច ៨ នាក់រងរបួស។
សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាបន្ថែមរហូតដល់២០០លានដុល្លារជាកញ្ចប់ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី១១ខែតុលា ពេលរដ្ឋបាលលោកBidenព្យាយាមបន្ថយក្តីព្រួយបារម្ភថាតម្រូវការកើនឡើងពីអ៊ុយក្រែនហើយឥឡូវពីអ៊ីស្រាអែលទៀត អាចធ្វើឲ្យសហរដ្ឋអាមេរិកចុះខ្សោយ។
ប្រទេសកាតាបានប្រកាសនៅថ្ងៃចន្ទនេះអំពីការជួបជុំឡើងវិញរបស់កុមារអ៊ុយក្រែនមួយក្រុមជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ដែលនេះគឺជាការចាប់ផ្ដើមត្រឡប់មកវិញរបស់កុមាររាប់ពាន់នាក់ដែលអ៊ុយក្រែនបានបញ្ជាក់ថារុស្ស៊ីបានចាប់យកទៅទាំងបង្ខំបន្ទាប់ពីបានបើកការឈ្លានពានលើខ្លួនកាលពីខែកុម្ភៈឆ្នាំ ២០២២ មក។
លោក Vyacheslav Gladkov អភិបាលតំបន់នោះបាននិយាយតាមសារលើតេឡេក្រាមថា កម្ទេចបាក់បែករបស់ដ្រូននោះបានបំផ្លាញផ្ទះមួយខ្នង ហើយថា សាកសពមនុស្ស ៣ នាក់បានត្រូវគេរកឃើញពីគំនរបាក់បែក។
នៅក្នុងការពិភាក្សាជាមួយនឹងបណ្ដារដ្ឋមន្ត្រីការពារជាតិនៃអង្គការអូតង់ (NATO) នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវសុំជំនួយយោធាជាប្រព័ន្ធការពារដែនអាកាស កាំភ្លើងធំ និងគ្រាប់រំសេវ។
មហាសន្និបាតអង្គការសហប្រជាជាតិនឹងរៀបចំការបោះឆ្នោតមួយនៅថ្ងៃអង្គារនេះសម្រេចថាតើនឹងអនុញ្ញាតឱ្យរុស្ស៊ីចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.វិញ ឬក៏អត់ ក្នុងពេលជិតពីរឆ្នាំក្រោយមកបន្ទាប់ពីខ្លួនបានដកប្រទេសនេះចេញពីក្រុមប្រឹក្សានេះ ក្រោយពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។
ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម អ្នកថតរូបនិងវីដេអូជនជាតិអាមេរិកាំងលោក Jonathan Brook បានមកអ៊ុយក្រែនជាប្រចាំ ដោយកត់ត្រាទុកជាឯកសារពីផលវិបាកនៃការឈ្លានពានរបស់រុស្ស៊ី និងការជួយដល់ក្រុមអ្នកជួយសង្រ្គោះអ៊ុយក្រែន។ Kateryna Mudrenko រាយការណ៍អំពីរឿងនេះ។ កញ្ញា ទុំ ម្លិះ ប្រែសម្រួល៕
អភិបាលតំបន់ Kharkivលោក Oleh Syniehubov បានប្រាប់ទូរទស្សន៍ BBC ថា មនុស្ស ១ភាគ៥នៅក្នុងភូមិនេះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មតែមួយលើកនេះ។
កងទ័ពជើងអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើដ្រូនសរុបចំនួន២៩គ្រឿងដើម្បីវាយប្រហារដោយផ្ទាល់លើតំបន់ Odesa តំបន់ Mykolaiv និងតំបន់Kirohovrad។
ការសម្តែងនេះត្រូវបានបំផុសគំនិតដោយការជជែកគ្នាតាមអ៊ីនធឺណិតរវាងអ្នកនិពន្ធ និងម្តាយអាយុ ៨២ ឆ្នាំរបស់អ្នកស្រីដែលរស់នៅក្បែរទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើតេឡេក្រាមថាខ្លួនបានបាញ់ទម្លាក់ដ្រូនដែលហោះនៅលើតំបន់ Belgorod, Bryansk និង Kursk។ តំបន់ទាំង៣នេះស្ថិតនៅតាមបណ្តោយព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត