ថ្លែងជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy លោក Stoltenberg បាននិយាយថា អង្គការអូតង់មានក្របខណ្ឌកិច្ចសន្សាក្នុងការផ្តល់គ្រាប់រំសេវសំខាន់ៗដល់ប្រទេសអ៊ុយក្រែន ដែលមានទឹកប្រាក់ប្រមាណ ២ពាន់ ៥រយ លានដុល្លារអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃពុធថា យុទ្ធជនអ៊ុយក្រែន «ត្រូវការមធ្យោបាយបន្ថែមដើម្បីបំផ្លាញមីស៊ីល ដ្រូន Shahed និងដ្រូនប្រយុទ្ធផ្សេងទៀតរបស់រុស្ស៊ី ក៏ដូចជាយន្តហោះរបស់រុស្ស៊ីផងដែរ»។
គេមិនច្បាស់ទេថាតើវីដេអូនេះត្រូវបានថតនៅពេលណានោះ។
លោក Oleh Kiper អភិបាលតំបន់ Odesa បាននិយាយនៅលើតេឡេក្រាមថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងតំបន់ Izmail ដែលជាផ្នែកដ៏សំខាន់មួយនៃការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅតាមទន្លេ Danube។
Ukraine says it downed 19 Russian drones.
លោកប្រធានាធិបតី Zelenskyyនិងនាយករដ្ឋមន្ត្រីកាណាដា លោកTrudeau ក៏មានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើងដើម្បីពង្រឹងចំណងទាក់ទងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy គ្រោងជួបជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលលោកស្វះស្វែងរកការគាំទ្របន្ថែមទៀតសម្រាប់ការប្រយុទ្ធរបស់ប្រទេសអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York នៅថ្ងៃអង្គារនេះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះនិយាយទៀតថា ការវាយប្រហាររបស់រុស្ស៊ីហួសពីសមរភូមិប្រយុទ្ធនោះ បានបង្កការឈឺចាប់មិនអាចរៀបរាប់បានដល់មនុស្សជាតិ និងគំរាមកំហែងសន្តិសុខស្បៀងអាហារលើពិភពលោកផងដែរ។
អ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនចំនួន២៤ ដើម្បីវាយប្រហារលើតំបន់ Mykolaiv និងតំបន់ Odesa កាលពីយប់មិញ បន្ថែមលើការបាញ់គ្រាប់មីស៊ីល cruise ចំនួន១៧គ្រាប់បន្ថែមទៀត។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្យាយាមធានានឹងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី១០ ខែកញ្ញា ថា ប្រទេសនេះនឹងបន្តទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិច។
សង្រ្គាមនៅអ៊ុយក្រែនទំនងក្លាយជាប្រធានបទសំខាន់ម្តងទៀត នៅពេលមេដឹកនាំជួបជុំគ្នានៅ មហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ។
ព័ត៌មានផ្សេងទៀត